សំ វណ្ណា
Radio NZ
.............................................................................................
គណបក្ស Green ខកចិត្តចំពោះការសម្រេចពន្យាការដាក់ពង្រាយកងទ័ពញូវហ្ស៊ីលែនបន្តនៅអ៊ីរ៉ាក់
ដៃគូក្នុងរដ្ឋាភិបាលចម្រុះគឺគណបក្ស Green បានរិះគន់ចំៗ ចំពោះការសម្រេច ចិត្តរបស់រដ្ឋាភិបាលក្នុងការបន្តរក្សាកម្លាំងទ័ពរបស់ញូវហ្ស៊ីលែននៅប្រទេសអ៊ី រ៉ាក់ និងនៅអាហ្វហ្គានីស្ថាន។ ការរិះគន់ធ្វើឡើងក្រោយពេលដែលលោកស្រី នាយករដ្ឋមន្ត្រីបានប្រកាសថា រដ្ឋាភិបាលនឹងបន្តរក្សាកម្លាំងទ័ពរបស់ខ្លួននៅ ប្រទេសទាំងពីររហូតដល់ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ ដើម្បីបន្តធ្វើការបណ្តុះ បណ្តាលទាហានអ៊ីរ៉ាក់។ គណបក្ស Green បានបញ្ជាក់ថា ការចំណាយថវិកាជួយផ្តល់ទៅលើផ្នែកមនុស្សធម៌គឺល្អគ្រប់គ្រាន់បំផុតហើយ ក្នុងការធ្វើឲ្យស្ថានភាពធូរស្បើយ ហើយគួរឲ្យទាហានញូវហ្ស៊ីលែនត្រលប់មក ប្រទេសកំណើតរបស់ខ្លួនវិញ។ ទោះយ៉ាងណាក្តីអតីតប្រធានគណបកស Labour លោក Andrew Little ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីយុត្តិធម៌បានប្រឆាំងទៅនឹងការពង្រាយកម្លាំងទ័ពនៅ ក្រៅប្រទេស ដោយបញ្ជាក់ថា ការបណ្តុះបណ្តាលយោធាអ៊ីរ៉ាក់ជារឿងដដែល ៗ។ ជាការកត់សំគាល់ពេលវេលាដែលពួកគេត្រូវត្រលប់មកប្រទេសកំណើត វិញគឺនៅខែវិច្ឆិកា ២០១៨ ប៉ុន្តែឥលូវលោកស្រី Ardern ថាមានហេតុផលសំ ខាន់ជាច្រើនដែលត្រូវរក្សាទុកកម្លាំងទ័ពនៅទីនោះ។ «យើងត្រូវតែធ្វើការ បណ្តុះបណ្តាលកម្លាំងសន្តិសុខ ប្រមាណ៣ម៉ឺន៧ពាន់នាក់។
បេសកកម្មរបស់យោធាញូវហ្ស៊ិលែនជាមួយអូស្ត្រាលីក្នុងបេសកកម្មមិនមែន ប្រយុទ្ធក្នុងសមរភូមទៅកាន់ប្រទេសអ៊ីរ៉ាក់នៅក្នុងឆ្នាំ២០១៥ ជាផ្នែកមួយក្នុង ការកម្ទេចក្រុម ISIS។ លោកស្រីថា អង្គការរដ្ឋអ៊ីស្លាមនៅតែគម្រាមកំហែងនៅឡើយ ក្នុងនោះក៍មានទាំងញូវហ្ស៊ីលែនផង ដូច្នោះយើងត្រូវរក្សាកម្លាំងទ័ព នៅទីនោះដើម្បីហ្វឹកហាត់បន្ត៕
សំ វណ្ណា
Radio NZ
.........................................................................................
លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern៖ គ្មានការបែកបាក់ណាមួយក្នុងរដ្ឋាភិបាលចម្រុះនោះទេ
លោកស្រី Jacinda Ardern បានអះអាងថា រដ្ឋាភិបាលចម្រុះដែលកើតឡើងរវាង គណបក្សបីនោះ មិនមានកាប្រេះស្រាំចំណងទំនាក់ទំនងអ្វីនោះទេ ដោយលោក ស្រីបានបញ្ជាក់ថា លោកស្រីនៅតែមានការទទួលខុសត្រូវខ្ពស់ចំពោះរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស Labour ហើយវាពិតជាមិនត្រឹមត្រូវនោះទេ ដែលនិយាយលោកឧបនាយករដ្ឋមន្ត្រី Winston Peters មានបញ្ហាជាមួយលោ កស្រី។ ការអះអាង របស់លោកស្រី គឺនៅគ្រាដែលគណបក្ស Green បាន រិះ គន់ចំៗ និងសំដែងនូវការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់លោកស្រី ក្នុងបន្តរក្សាកម្លាំងទ័ពនៅប្រទេសអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។ ក្នុងនោះដែរ លោកស្រីក៍បានបដិសេធចំពោះការលើកឡើងថ្មីៗដែលថា លោក Peters មិន ពេញចិត្តចំពោះកំណែទម្រង់ថ្មីលើផ្នែកច្បាប់ការងារ និងកូតាសម្រាប់ជនអន្តោ ប្រវេសន៍ជាដើម។ តែលោកស្រីបានធានាអះអាងថា ទំនាក់ទំនងនៃរដ្ឋាភិបាល ចម្រុះនៅតែល្អឥតខ្ចោះរវាង Greens NZ First និងគណបកស Labour ដែលបានរួមគ្នាធ្វើការសេចក្តីសម្រេចចិត្តរួមគ្នា និងជាសមូហភាព។ «ខ្ញុំជានា យករដ្ឋមន្ត្រី ខ្ញុំក៍ជាមេដឹកនាំដែលមានសម្លេងធំជាងគេនៅក្នុងរដ្ឋាភិបាលចម្រុះ នេះ។ យើងមានរដ្ឋាភិបាលចម្រុះជាមួយគ្នា ហើយជាដៃគូនៃការជឿទុកចិត្តគ្នា ផងដែរ៕
សំ វណ្ណា
Radio NZ
..............................................................................................
ហាងលក់ចាប់ហួយនៅ Canterbury ឈប់ដាក់លក់បារីដើម្បីសុវត្ថិភាព បង្ការចោរចូលប្លន់បារី
ម្ចាស់ហាងលក់ចាប់ហួយមួយកន្លែងនៅ Canterbury មានការភ័យខ្លាចជាខ្លាំង នៅគ្រាដែលហាងរបស់គាត់បានក្លាយជាគោលដៅនៃប្លន់ដោយហិង្សានាពេលកន្លងមក។ ហាងមួយនេះសម្រេចចិត្តឈប់លក់បារីដើម្បីកុំឲ្យចោរឧស្សា ហ៍ចូលប្លន់ហាងរបស់គាត់។ ហាង Waikuku Beach ជាហាងលក់ចាប់ហួយទី ១នៅ South Island ដែលលែងដាក់លក់បារីនៅក្នុងហាងរបស់ខ្លួនដើម្បីសុវត្ថិ ភាពបុគ្គលិក។ ការតម្លើងពន្ធលើបារី ដើម្បីបង្ខំឲ្យមនុស្សឈប់ជក់នោះគឺមិន អាចទេ គឺរិតតែធ្វើឲ្យបារីមួយកញ្ចប់មានតម្លៃដូចទៅនឹងមាសមួយដុំទៅវិញ។ ហាងលក់គ្រឿងស្រវឹងនានា ហ្គារាស់សាំងនិងហាងលក់ចាប់ហួយជាច្រើន គឺ ជាគោលដៅរបស់ចោរលួច ចោរគាស់ និងចោរប្លន់។
តាមរបាយការណ៍បានបង្ហាញថា ចន្លោះពីខែមិថុនា ឆ្នាំ២០១៦ គឺមានករណី ប្លន់ហាងលក់ចំនួន១២៣៧ហាង នៅទូទាំងញូវហ្ស៊ីលែន ដែលចំនួននេះមាន ការកើនឡើង៨៧ភាគរយជាងឆ្នាំមុន។ មាននូវមូលនិធិសម្រាប់ហាងលក់ ចាប់ហួយនានាដើម្បីជួយចូលរួមវិភាគទានក្នុងការទិញនូវឧបករណ៍ការពារ ចង់គាស់ គឺឧបករណ៍បំភាយផ្សែង និងកន្តឹងរោទិ៍ជាដើម ប៉ុន្តែ Cathy Farrell និង Peter De La Mare មិនរង់ចាំទាល់តែរដ្ឋាភិបាលមកការពារហាងរបស់គេ ទេ គឺគេឈប់ដាក់លក់បារីពីហាងរបស់គេតែម្តង។ នោះគឺដោយហេតុគិតពី សុវត្ថិភាព ព្រោះតំបន់នេះកំពុងកើតមានចោរកម្មច្រើនពិសេសចូលប្លន់បារី ជាដើម៕
សំ វណ្ណា
Newshub
...............................................................................................
ក្រុមស្មគ្រ័ចិត្តចំនួន៩០០នាក់នឹងធ្វើជំរឿនជនអាណាថាដេកតាមចញ្ចើមផ្លូវលើក ដំបូងនៅទូទាំងក្រុង Auckland
អ្នកស្មគ្រ័ចិត្តប្រមាណជាង៩០០នាក់នឹងចុះធ្វើជំរឿន ចំពោះ អ្នកគ្មានផ្ទះសំបែងដេកតាមផ្លូវនៅក្នុងទីក្រុង Auckland។ ការរាប់ចំនួនអ្នក ដែលគ្មានផ្ទះសំបែងស្នាក់នៅធ្វើឡើងចាប់ផ្តើមពីម៉ោង ៩ និង៣០នាទីយប់ ដល់ម៉ោង១២ និង៣០នាទីថ្ងៃត្រង់នៅទូទាំងតំបន់។ ក្រុមស្មគ្រ័ចិត្តបំបែកជាក្រុមតូចៗ ជាអ្នកដែលមានបទពិសោធន៍ធ្វើការងារសហគមន៍ បានចុះធ្វើ ការ ស្ទង់មតិ និងសួរនាំមនុស្សជាច្រើនដែលដេកនៅតាមផ្លូវ។ មិនមែនអ្នកគ្មាន ផ្ទះទាំងនោះត្រូវតែចូលរួមជាមួយក្រុមស្ម័គ្រចិត្តនោះទេ គ្រាន់តែពួកគេខ្លះនឹង ត្រូវសួរសំណួរចំនួន២០សំណួរពីស្ថានភាពរបស់គេ។
កាលពីមុនក្រុមការងារ បានរាប់ចំនួនជនអាណាថា ដោយផ្តោតនៅកណ្តាលក្រុង ប៉ុន្តែលើកនេះគឺ ផ្តោតទូទាំងតំបន់តែម្តង។ ក្រុមការងារ នឹងធ្វើការរាប់ចំនួនជនអាណាថាដេក នៅតាមផ្លូវ ដើម្បីកំណត់អត្តសញ្ញាណរបស់គេឲ្យបានច្បាស់ងាយស្រួលដឹង ចំនួនជាក់លាក់។ ការរាប់ចំនួននេះគឺបំណងសំខាន់ដើម្បីរកវិធីសាស្ត្រដែល ល្អក្នុងការជួយពួកគេនូវអ្វីដែលភាពចាំបាច់៕
សំ វណ្ណា
Newshub
.........................................................................................
លោកស្រី Jacinda Ardern's បត់១៨០ដឺក្រេ ដោយសម្រេចពន្យាពេលដកកងទ័ពពីប្រទេស អ៊ីរ៉ាក់ ផ្ទុយពីការអះអាងកាលពីមុន
រដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្ស Labour កំពុងពង្រីកការពង្រាយកង ទ័ពញូវហ្ស៊ីលែននៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសអាហ្វហ្គានីស្ថានបើទោះបី ជាបានសន្យាថានឹងដកកម្លាំងមកវិញទាំងអស់។ អតីតនាយករដ្ឋមន្ត្រី ចន ឃី ជាអ្នកបញ្ជូនកងកម្លាំងរបស់ញូវហ្ស៊ីលែនអ៊ីរ៉ាក់ ប៉ុន្តែនៅពេលនេះលោកស្រី នាយករដ្ឋមន្ត្រី Jacinda Ardern កំពុងរក្សាកម្លាំងទ័ពនៅទីនោះ ។ កងកម្លាំង ពិសេសនឹងបន្តនៅក្នុងប្រទេសអ៊ីរ៉ាក់បន្តទៀត រហូតដល់ខែមិថុនាឆ្នាំក្រោយ បើទោះបីជាកម្លាំងទ័ពមានចំនួនតិចជាងមុនពី១៤៣មក១២១ក៍ដោយ។
នោះ ក៍ដោយសារតែ ISIS នៅតែគម្រាមកំហែង។ ញូវហ្ស៊ីលែនមានកម្លាំងរបស់ ខ្លួនចំនួន១៤៣នាក់ដើម្បីធ្វើការបណ្តុះបណ្តាលដល់នាយទាហានអ៊ីរ៉ាក់នៅ ជំរុំតាជី។ លោកស្រីនាយករដ្ឋមន្ត្រីនឹងដកកម្លាំង២២នាក់ត្រលប់មកវិញ នៅខែ វិច្ឆិកា ចំណែកនៅសេសសល់នៅបន្តដដែលរយេល៧ខែទៀត។ កងកម្លាំង ត្រូវបានពង្រាយក្នុងខែឧសភា ឆ្នាំ២០១៥ ហើយបន្តរហូតដល់ខែឧសភា ឆ្នាំ ២០១៧។ ប៉ុន្តែត្រូវបានលោក ចន ឃីអតីតនាយករដ្ឋមន្ត្រីបានពន្យារហូតដល់ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចូលមកដល់រដ្ឋាភិបាលថ្មី ក៍បន្តពន្យាពលរហូតដល់ឆ្នាំ ២០១៩បន្តទៀត៕
សំ វណ្ណា
Newshub