Friday, December 7, 2018

លោកស្រី Jacinda Ardern មានឈ្មោះជាស្ត្រីដែលមានឥទ្ធិពលជាងគេបំផុតលើលោកទាំង៣០នាក់


លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានជាប់ឈ្មោះទី២៩ ជាស្ត្រីដែល មានឥទ្ធិពឡបំផុតលើពិភពលោក។ នេះបើតាម របាយការណ៍ប្រចាំឆ្នាំមួយដែលត្រូវបាន ចុះផ្សាយនៅ Forbes ។ លោកស្រីនាយករដ្ឋមន្ត្រីស្ថិតនៅពីលើ ស្រ្តីមានទ្រព្យស្តុកស្តម្ភមួយជនជាតិអូស្ត្រាលី Gina Rinehart ដែលមានចំណាត់ថ្នាក់ទី៣០។ ស្ថិតនៅលើកំពូលនៃបញ្ជីរគឺលោកស្រីអធិការបតីអាល្លឺ ម៉ង់ Angela Merkel ដែលបានរក្សាតំណែងកំពូងតារាងចំនួន៨ឆ្នាំជាប់គ្នា។ នៅឆ្នាំនេះ លោកស្រី Ardern គឺជនជាតិញូវហ្ស៊ីលែនតែម្នាក់គត់ដែលស្ថិតនៅ ក្នុងបញ្ជីរនេះ។ កាលពីឆ្នាំមុន លោកស្រីត្រូវបានជាប់ជាស្ត្រីដ៍មានឥទ្ធិពលក្នុង វិស័យនយោបាយក្នុងចំណាត់ថ្នាក់ទី១៣ ដោយស្រាវជ្រាវដោយ Forbes។ គួរបញ្ជាក់ដែរថា ស្ថិតក្នុងវ័យ៣៨ឆ្នាំ លោកស្រីបានក្លាយជាស្ត្រីដែលមានអាយុ តិចជាងគេបំផុតក្នុងលោក ហើយក៏ជាស្ត្រីក្នុងឋានៈជាអ្នកដឹកនាំប្រទេសក្មេង ជាងគេបំផុតក្នុងរយៈពេល១៥០ឆ្នាំមកនេះ។
នេះជាបញ្ជីរឈ្មោះស្ត្រីដែលមានឥទ្ធិពលជាងគេបំផុតលើលោក៖
1. Angela Merkel, Chancellor, Germany
2. Theresa May, Prime Minister, UK
3. Christine Lagarde, Managing Director, IMF
4. Mary Marra, CEO, General Motors
5. Abigail Johnson, CEO, Fidelity Investments
6. Melinda Gates, Co-Chair, Bill & Melinda Gates Foundation
7. Susan Wojcicki, CEO, Youtube
8. Ana Patricia Botín, Chair and Executive Director, Banco Santander
9. Marillyn Hewson, CEO, Lockheed Martin
10. Ginni Rometty, CEO, IBM
11. Sheryl Sandberg, COO, Facebook
12. Gail Boudreaux, President and CEO, Anthem
13. Angela Ahrendts, SVP, Retail, Apple
14. Safra Catz, Co-CEO, Oracle
15. Isabelle Kocher, CEO, ENGIE
16. Adena Friedman, President and CEO, NASDAQ
17. Ho Ching, Exec. Director and CEO, Temasek
18. Emma Walmsley, CEO, GlaxoSmithKline
19. U.S. Supreme Court Justices
20. Oprah Winfrey, Entrepreneur, Personality, Philanthropist
21. Ruth Porat, SVP and CFO, Alphabet
22. Laurene Powell Jobs and family, Founder and President, Emerson Collective
23. Queen Elizabeth II, Monarch, United Kingdom
24. Ivanka Trump, Advisor to the President, The White House, United States
25. Phebe Novakovic, CEO, General Dynamics
26. Sheikh Hasina Wajed, Prime Minister, Bangladesh
27. Stacey Cunningham, President, NYSE Group
28. Amy Hood, EVP and CFO, Microsoft
29. Jacinda Ardern, Prime Minister, New Zealand
30. Gina Rinehart, Executive Chairman, Hancock Prospecting
សំ វណ្ណា
Newshub.
.........................................................................................................................................

មនុស្សចំនួនជាង ៦០ម៉ឺននាក់នឹងទទួលបានសេវាពិនិត្យ ព្យាបាលមានតម្លៃថោកជាងមុន
ប្រជាជនញូវហ្ស៊ីលែនប្រមាណ៦០ម៉ឺននាក់ អាចនឹងទទួលបានសេវាព្យាបាល ដែលមានតម្លៃថោក នេះបើតាមគម្រោង របស់រដ្ឋាភិបាលថ្មី។ ដោយចាប់ផ្តើមពីថ្ងៃសៅរ៍ អ្នកកាន់កាត Community Services ចំនួន៥៤ម៉ឺននាក់ នឹងចំណាយ តិចជាងរាល់ដងចំនួនពី២០ទៅ៣០ដុល្លារគិតជាមធ្យ។ ស្របពេលជាមួយគ្នា នេះ ក្មេងៗអាយុ១៣ឆ្នាំ ចំនួន៥ម៉ឺន៦ពាន់នាក់ នឹងអាចមានលទ្ធភាពទទួលបានសេវាសេវាព្យាបាលលើកដំបូងដោយឥតគិតថ្លៃផងដែរ។ លោកស្រីនាយ ករដ្ឋមន្ត្រី Jacinda Ardern បានបញ្ជាក់ថា លោកស្រីមានមោទនភាពចំពោះ ការផ្លាស់ប្តូរ ដែលត្រូវបានប្រកាសនៅក្នុងកញ្ចប់ថវិកាជាតិឆ្នាំ២០១៨។ តម្លៃពទ្យនៅញូវហ្ស៊ីលែន បានរុញច្រានមិនឲ្យប្រជាពលរដ្ឋទៅជួបពេទ្យនៅពេល ពួកគាត់ឈឺថ្កាត់។ 
រដ្ឋាភិបាលចម្រុះ បានកំណត់គោលដៅក្នុងការពង្រីក នូវ សុខុមាលភាពសង្គម ទៅឲ្យប្រជាពលរដ្ឋទាំងអស់ និងបានប្តេជ្ញាថា នឹងធ្វើឲ្យ ប្រទេសមួយនេះក្លាយជាកន្លែងដ៏ល្អបំផុតសម្រាប់កុមារ។ ការពង្រីកនូវការពិនិត្យព្យាបាលរបស់គ្រូពេទ្យ ទៅឲ្យគ្រប់កុមារអាយុក្រោម១៤ឆ្នាំគឺជាជំហានដ៍ធំ បំផុតមួយនៃការឈានទៅរកគោលដៅរបស់រដ្ឋាភិបាល។ បើតាមរដ្ឋមន្ត្រីសុខាភិបាល David Clark បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៧ ប្រជាជនប្រមាណជិតកន្លះលាននាក់មិនបានទៅស្វែងរកសេវាព្យាបាលជាមួយគ្រូពេទ្យនោះទេ ដោយសារតម្លៃថ្លៃ។
សំ វណ្ណា
Newshub.
.........................................................................................................................................

សាកលវិទ្យាល័យចំនួន៦បានធ្លាក់ចំណាត់ថ្នាក់ និងចំនួនពីរបានកើនឡើង ល្អ នៅក្នុងចំណាត់ថ្នាក់ចំណោមប្រទេសជាង១០០០។ 

សាកលវិទ្យាល័យនានានៅញូវហ្ស៊ីលែន ដែលតំណាងចំនួន៨ស្ថាប័ន បានបញ្ជាក់ថា លទ្ធផលនេះ ជាសញ្ញាព្រមានមួយទៅកាន់រដ្ឋាភិបាល ដែលត្រូវយកចិត្តទុកដាក់ចំពោះការ អប់រំបន្ថែម។ មានសាកលវិទ្យាល័យចំនួនពីរគឺ Waikato និង Lincoln ប៉ុណ្ណោះ ដែលបានចំណាត់ថ្នាក់ល្អ ឡើងជាងមុន នៅក្នុងការផ្តល់ចំណាត់លំដាប់ពិភព លោក QS។ Waikato បានហក់ឡើងដល់ទៅ១៨លេខ ក្លាយជាសាកលវិទ្យា ល័យលំដាប់ទី២៧៤ ឯ Lincoln វិញឡើងចំនួនពីរថ្នាក់បានឈរនៅលេខរៀង ៣១៧។ សាកលវិទ្យាល័យ University of Auckland បានធ្លាក់៣ចំណាត់ថ្នាក់ ទៅទី៨៥ ចំណែក Otago វិញបានធ្លាក់រហូតដល់២៤ថ្នាក់ ដោយឈរនៅលេខ ១៧៥ សាកលវិទ្យាល័យ Victoria ធ្លាក់ទៅ២២១ សាកលវិទ្យាល័យ Canterbury ធ្លាក់ទៅ២៣០ Massey ធ្លាក់ទៅ៣៣០ និង AUT ធ្លាក់ទៅដល់ ៤៦៤។ QS បានអះអាងថា សាកលវិទ្យាល័យចំនួន៨បានទទួលចំណាត់ថ្នាក់ អាក្រក់ជាងឆ្នាំមុន ។ ស្របពេលជាមួយគ្នានេះ ក៍មានសាកលវិទ្យាល័យចំនួន ៧ ទទួលបានចំណាត់ថ្នាក់ល្អ ចំពោះការចុះឈ្មោះចូលរៀនថ្មីរបស់សិស្ស មក ពីក្រៅប្រទេស ហើយចំនួន៦មានពិន្ទុល្អ ដោយសារការងារស្រាវជ្រាវថ្មី ដែល ត្រូវបានគេយកធ្វើឯកសារអំណះអំណាង។ 
ចំណាត់ថ្នាក់នៃសាកលវិទ្យាល័យ:


• The University of Auckland 85 (previous ranking 82=)
• University of Otago 175= (151)
• Victoria University of Wellington 221= (219)
• University of Canterbury 231= (214)
• University of Waikato 274 (292)
• Lincoln University 317= (319=)
• Massey University 332= (316=)
• Auckland University of Technology 464= (441-450)៕

សំ វណ្ណា
RNZ
.................................................................................................

ពេទ្យកោសលវិច័យសាកសពចង់ឲ្យច្បាប់តម្លើងអាយុអ្នកអាចទទួលទានគ្រឿងស្រវឹងមិនឲ្យក្រោមអាយុ២០ឆ្នាំ
ពេទ្យកោសលវិច័យសាកសពបានធ្វើការស្នើដោយទទូចទៅកាន់រដ្ឋមន្ត្រីចំនួន បួនក្រសួង ដើម្បីបង្កើនអាយុក្មេងទទួលទានគ្រឿងស្រវឹង។ ការអំពាវនាវនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានករណីយុវជនម្នាក់បានស្លាប់នៅ Marlborough កាលពីឆ្នាំមុន ហើយក៏មានករណីទី២បានកើតឡើងកាលពីប៉ុន្មានថ្ងៃមុនេះ។ George Holland វ័យ១៩ឆ្នាំ ត្រូវបានស្លាប់កាលពីឆ្នាំមុន បន្ទាប់ពីជួបគ្រោះថ្នាក់ រហូតពីការនៅលើរទេះ ដោយសារទទួលទានគ្រឿងស្រវឹងលើសកំណត់ គ្រាដែលគាត់បានបើកទៅមុខរថយន្តមួយគ្រឿងទៀត និងផ្ទុះឆេះឡើងតែម្តង។ ពេទ្យកោសលវិច័យសាកសព លោក David Robinson បានបញ្ជាក់ថា វាជាបញ្ហាដ៍ចំបងមួយ ដែលមិនគួរឲ្យជំទង់ទទួលទានគ្រឿងស្រវឹងនោះឡើយ។ ការស្រាវជ្រាវរបស់លោកបានបង្ហាញកាលពីថ្ងៃពុធកន្លងទៅ នឹងត្រូវបានបញ្ជូនសារច្បាស់ទៅកាន់រដ្ឋាភិបាល។ បើតាមអ្នកនាំពាក្យ Alcohol Action NZ លោក Jennie Connor បញ្ជាក់ថាបាន ការអនុញ្ញាតឲ្យយុវជន អាចទទួលទានគ្រឿងស្រវឹងបាន មិនត្រូវក្រោម២០ឆ្នាំនោះឡើយ។ ការទទួលទានគ្រឿងស្រវឹងហើយបើកបរទៀត វាជារឿងដ៍គ្រោះថ្នាក់បំផុត។ ការចង់បានមិនឲ្យមានការប្រើប្រាស់ជាតិអាកុលក្នុងកំរិតសូន្យសម្រាប់អ្នកបើកបរ អាយុក្រោម២០ ឆ្នាំ គឺមិនបានបញ្ឈប់ការបង្កគ្រោះថ្នាក់ ដែលកើតចេញពីការទទួលគ្រឿងស្រ វឹងរបស់យុវជននោះទេ៕
សំ វណ្ណា
Newshub.
........................................................................................
តម្លៃផ្ទះបានហក់ឡើងខ្ពស់នៅតំបន់នានាដែលពីមុនមានតម្លៃសមរម្យ

តម្លៃលំនៅដ្ឋាននៅក្នុងតំបន់ជាធម្មតាត្រូវបានគេចាត់ទុកថា ជាតំបន់មានតម្លៃ សមរម្យបច្ចុប្បន្នកំពុងត្រូវបានប៉ាន់ និងឡើងថ្លៃ ប៉ុន្តែអ្នកទិញលំនៅដ្ឋានពិ បាកក្នុងការរកទិញផ្ទះ។ តាមស្ថិតិពី QV បានបង្ហាញថា តម្លៃលំនៅដ្ឋាននៅ Dunedin បានឡើងដល់ទៅ១១ភាគរយ នៅរយៈពេលមួយឆ្នាំ។ ខណៈពេល ដែលនៅតំបន់ Wellington និងនៅ Nelson បានហក់ឡើងដល់៨ភាគរយ។ អ្នកដែលមិនមានលទ្ធភាពទិញលំនៅដ្ឋាន កំពុងបង្ហាញនូវក្តីបារម្ភនៅតំបន់ Nelson ដែលអ្នកអភិវឌ្ឍ អ្នកម៉ៅការគម្រោង និងក្រុមប្រឹក្សាកំពុងដោះស្រាយ នូវអ្វីដែលកំពុងកើតឡើងនេះ។ នៅតំបន់ Porirua តម្លៃបានហក់ឡើងដល់ ៩ភាគរយ នៅខែវិច្ឆិកា ដែលធ្វើឲ្យអ្នកស្រុកនោះមានអារម្មណ៍ពិបាករកលំនៅ ដ្ឋានរស់នៅ។ អ្នកស្វែងរកលំនៅដ្ឋានមួយចំនួនបានបញ្ជាក់ថា លំនៅដ្ឋាននៅ ទីនោះមានតម្លៃ២៧ម៉ឺនដុល្លារ ប៉ុន្តែមួយខែក្រោយមក បន្ទាប់ពីវាយតម្លៃ និង ពិនិត្យឡើងវិញបានឡើងដល់៤០ម៉ឺនដុល្លារ។ Natalia Green បានបញ្ជាក់ថា នាងត្រូវគេប្រាប់ឲ្យទិញផ្ទះរដ្ឋដើម្បីរស់នៅទើបតម្លៃល្អជាង ប៉ុន្តែលំនៅដ្ឋាន នៅជាប់សមុទ្រមានតម្លៃ៤៥ម៉ឺនដុល្លារ ទៅ៥៥ម៉ឺនដុល្លារ។ ចំពោះតម្លៃផ្ទះ នៅ Porirua គឺមានចំនួន៥៨ម៉ឺនដុល្លារ។ នៅតំបន់ Nelson ច្រើនជាង៨០ភាគរយ អ្នកដែលជួលផ្ទះ គឺមិនអាចមានលទ្ធភាពទិញផ្ទះនោះឡើយ៕
សំ វណ្ណា
RNZ
........................................................................................
រដ្ឋាភិបាលប្រកាសចំណាយថវិកា១១៨លានដុល្លារ ដើម្បីធ្វើការជួយកសិករ ដាំដើមឈើឲ្យបាន១ពាន់លានដើមនៅត្រឹមឆ្នាំ២០២៨

រដ្ឋាភិបាលបានប្រកាសនូវកញ្ចប់ថវិកាជាច្រើនរយលានដុល្លារដើម្បីធ្វើការ ជំរុញលើកស្ទួយកសិករ និងការរៀបចំការដាំដើមឈើថ្មី។ កញ្ចប់ថវិកាដើម្បី ធ្វើការជម្រុញនោះ នឹងត្រូវចំណាយថវិកាចំនួន១១៨លានដុល្លារ ដែលជាមូលនិធិ ខេត្ត ដើម្បីជួយម្ចាស់ដីជាច្រើនកន្លែងដើម្បីដើមឈើឡើងវិញឲ្យបានមួយពាន់ លានដើមនៅឆ្នាំ២០២៨។ នេះជាផ្នែកមួយនៃគម្រោងក្នុងការដដើមឈើ បង្កើន គម្របផ្ទៃឈើឡើងវិញឲ្យបានកាន់តែច្រើនឡើង។ រដ្ឋមន្ត្រីព្រៃឈើលោក Shane Jones បានបញ្ជាក់ថា ការបន្ថែមទឹកប្រាក់ចំនួនជិត១២០លានដុល្លារ នេះ គឺដើម្បីជួយកាត់បន្ថយឧបសគ្គនានាក្នុងការដើមឈើ។ 
រដ្ឋមន្ត្រក្រសួងកសិកម្ម លោក Damien O'Connor បានបញ្ជាក់ថា «ខ្ញុំគិតថា កសិករកំពុងស្វែងរកទីតាំងដីដែលសម្រាប់ប្រើពហុបំណង»។ ការជម្រុញឲ្យកសិករធ្វើការដាំដុះគម្របព្រៃឈើ គឺជាជម្រើសដ៍ល្អ ដែលអាចឲ្យជំនាន់ ក្រោយដល់ទៅ៦ជំនាន់អាស្រ័យផលពេលក្រោយ៕
សំ វណ្ណា
Newshub.
........................................................................................
រដ្ឋាភិបាលនឹងធ្វើការអង្កេតចំពោះតម្លៃប្រេងលក់រាយនៅលើទីផ្សារ ខណៈដែល ខ្លួនរំពឹងថាតម្លៃប្រេងនឹងធ្លាក់ចុះ
លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានប្រកាសការពារគោលនយោបា យក្នុងការយកពន្ធបង្កើនតម្លៃប្រេងរបស់រដ្ឋាភិបាល ដែលត្រូវបានរដ្ឋាភិបាល នៅខែកញ្ញាកន្លងទៅ។ យ៉ាងណាលោកស្រីបានអះអាងថា ការតម្លើងតម្លៃប្រេងនេះនឹងប៉ះពាល់ធ្ងន់ធ្ងរចំពោះតម្លៃប្រេងនៅញូវហ្ស៊ីលែននោះទេ។ លោកស្រីថា «នៅពេលជួបពិភាក្សាម្តងៗ ប្រជាជនតែងតែសួរពាក់ព័ន្ធទៅនឹងការ តម្លើងពន្ធបន្ថែមលើប្រេងសាំង តែវាមិនប៉ះពាល់តម្លៃប្រេងជារួមនោះទេ»។ លោកស្រីបានបញ្ជាក់ដូច្នោះ នៅក្នុងសន្និសីទមួយនៅថ្ងៃច័ន្ទនៅរដ្ឋធានី Wellington។
 «ចំណុចដែលយើងបានសម្រេចនោះ គឺមិនមានអ្វីប្រែប្រួលនោះ ទេ បើសិនយើងក្រលេកទៅមើលតម្លៃមុនបង់ពន្ធកាលពី១០ឆ្នាំមុន និងតម្លៃ បច្ចុប្បន្ន ។ដោយឆ្លើយតបនឹងសំណួរ លោកស្រីបានបន្ថែមថា ញូវហ្ស៊ីលែនគឺជាប្រទេសទី៦ដែលមានតម្លៃប្រេងថោកនៅក្នុងប្រទេស OECD។
ជាការកត់សំគាល់ តម្លៃប្រេងសាំងបានកើនឡើងដល់៣.៥សេននៅទូទាំងប្រ ទេសខែតុលាកន្លងទៅ ហើយនឹងបន្ត៣.៥ភាគរយនឹងបន្តកើនឡើងនៅឆ្នាំ ២០១៩ និងឆ្នាំ២០២០។ ការលើកឡើងរបស់ លោកស្រីនាយករដ្ឋមន្ត្រី បន្ទាប់ ពីរដ្ឋាភិបាលនៅថ្ងៃច័ន្ទនេះបានប្រកាសថា ខ្លួននឹងធ្វើការស៊ើបអង្កេតពី តម្លៃប្រេងលក់រាយ៕
សំ វណ្ណា
Newshub