Wednesday, July 4, 2018

រដ្ឋាភិបាលនឹងអនុញ្ញាតិឲ្យនិស្សិត ពន្យាពេលវេលាសងប្រាក់កំចីមករដ្ឋចំពោះ និស្សិតសិក្សាផ្នែកវេជ្ជសាស្ត្រ

រដ្ឋាភិបាលគ្រោងនឹងបង្កើនពេលវេលាសម្រាប់និស្សិតមួយចំនួនក្នុងការសងប្រាក់កំចីដែលពួកគេបានខ្ចីយកទៅសិក្សារៀនសូត្រ។ និស្សិតដែលកំពុងសិក្សាផ្នែក វេជ្ជសាស្ត្របានបញ្ជាក់ថា ពួកគេកំពុងរងការលំបាកក្នុងការសងប្រាក់កំចីមករដ្ឋ វិញឲ្យបានទាន់ពេលវេលា បន្ទាប់ពីអតីតរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស National កំណត់កម្ចី៧ឆ្នាំគិតពីឆ្នាំ២០១១មក។ ការពន្យាពេលនឹងត្រូវធ្វើឡើង មួយឆ្នាំសម្រាប់សិស្សដែលខ្ចីឆ្នាំ២០១៦។ បច្ចុប្បន្នរដ្ឋាភិបាលគ្រោងពង្រីកនូវ ពេលវេលាខ្ចីឲ្យបានរហូតដល់១០ឆ្នាំសម្រាប់និស្សិតដែលសិក្សាផ្នែកវេជ្ជសាស្ត្រ និងសិក្សាជំនាញពេទ្យធ្មេញ វិទ្យាសាស្ត្រវេជ្ជសាស្ត្រសត្វ។ នេះបើតាមលោករដ្ឋ មន្ត្រីក្រសួអប់រំ Chris Hipkins។
 បើតាមរដ្ឋមន្ត្រី រដ្ឋាភិបាលមានគម្រោងក្នុងការ ផ្តល់ការសិក្សាដោយឥតគិតថ្លៃតែម្តងសម្រាប់ឆ្នាំទី១ ហើយគ្រោងនឹងធ្វើការ ពង្រីកឲ្យដល់២ឆ្នាំនៅត្រឹមឆ្នាំ២០២១ និងបីឆ្នាំនៅឆ្នាំ២០២៤។ តាមការប៉ាន់ ប្រ មាណគោលនយោបាយនេះនឹងត្រូវចំណាយប្រមាណ៣៤០លានដុល្លារក្នុង មួយឆ្នាំ ហើយបង្កើននូវការគាំពារដល់និស្សិតបន្ថែមចំនួន២៧០លានដុល្លារក្នុង មួយឆ្នាំ៕

សំ វណ្ណា
Newshub