Wednesday, July 4, 2018

ក្រុមអ្នកតវ៉ាប្រឆាំងទៅនឹងការសាងសង់កសិដ្ឋានចិញ្ចឹមគោ ត្រូវបានប៉ូលីសចាប់ ខ្លួន

សកម្មជនបរិស្ថានចំនួន១២នាក់ ដែលបានដាក់ច្រវាក់ខ្លួនឯងទៅនឹងគ្រឿងចក្រ ដើម្បីរារាំង និងរំខានដល់ការសាងសង់នូវប្រព័ន្ធបំពង់បង្ហូរទឹកដ៍ធំមួយនៅ South Island ត្រូវបានចាប់ខ្លួន។ អ្នកតវ៉ារបស់អង្គការ Greenpeace បាននាំគ្នាប្រមូលការតវ៉ាដើម្បីប្រឆាំងទៅនឹងការសាងសង់កសិដ្ឋានចិញ្ចឹមទឹកដោះគោ ដ៍ធំ មួយនៅទីនោះ។ ក្រុមអ្នកតវ៉ាបានអះអាងថា ការសាងសង់នេះនឹងធ្វើឲ្យបាត់បង់ ជម្រកសត្វ kaki ជាសត្វបក្សីដែលកម្រជាងគេនៅលើពិភពលោក។ ដូច្នោះការ សាងសង់ ពង្រីកកសិដ្ឋានណាមួយត្រូវតែបញ្ឈប់។ ពួកគេបានបញ្ជាក់ថា រោង ចក្រផលិតទឹកដោះគោបានបំពុលទន្លេ និងធ្វើឲ្យមានការផ្លាស់ប្តូរអាកាសធាតុ កត្តានេះវាបានធ្វើឲ្យសត្វកម្រនានារងនូវការគម្រាមកំហែង។ តែយ៉ាងណាលោក Simons Pass owner Murray បានបញ្ជាក់ថា ៤០ភាគរយនៃទំហំផ្ទៃដីប្រមាណ ៩៦០០ហិចតានឹងត្រូវបានគេដាក់ជាតំបន់អភិរក្ស។ លោកថា ខាងរោងចក្រនឹង ធ្វើការចិញ្ចឹមគោចំនួន៥ពាន់ក្បាលនៅលើទីតាំងខាងលើ ដែលពួកគេបានឲ្យដឹង ថាខ្លួនបានត្រួតពិនិត្យចំពោះទន្លេ Tekapo និងទឹកក្រោមដីរួចរាល់ហើយ៕

សំ វណ្ណា
Newshub