Friday, May 25, 2018

ស្ត្រីវ័យ១៨ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទក្លែងឯកសាអត្តសញ្ញាណអាយុរបស់ខ្លួន ក្នុងការផ្លាស់ប្តូរបណ្ណ័បើកបរ
យុវវ័យម្នាក់នៅ Auckland ប្រឈមទៅនឹងបទចោទប្រកាន់ក្លែងបន្លំអត្តសញ្ញាណ បន្ទាប់ពីរងនូវ ការចោទប្រកាន់ថាបានផ្លាស់ប្តូរប័ណ្ណបើកបរពីសិស្សវិទ្យាល័យ ដើម្បីឲ្យបានគ្រប់អាយុ។ ស្ត្រីវ័យ ១៨ឆ្នាំ ខាងលើត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន ហើយនឹងត្រូវលើកយកមកបើក សាវនាការនៅតុលាការ Auckland នៅថ្ងៃអង្គារ។ ប៉ូលីសជឿជាក់ថា នាងបាន ប្តូរប័ណ្ណបើកបររបស់ខ្លួន ដូច្នោះអាចឲ្យគាត់អាចចូលបារ រឺក្លឹបបាន។ សកម្ម ភាពដោយចេតនាររបស់ក្រុមយុវជនជាច្រើនរួមមានវ័យ ១៦ និង១៧ឆ្នាំ កំពុង បង្កជាហានិភ័យដល់ពួកគេ។ នេះបើតាមប៉ូលីស Lisa Woodward។ ប៉ូលីស ត្រូវ តែក្រើនរំលឹកដល់សហគមន៍ ជាពិសេសសិស្ស ដែលវាជាការល្មើសក្នុងការផ្លា ស់ប្តូរឯកសារអត្តសញ្ញាណពិតរបស់ខ្លួន ហើយវាជាទង្វើខុសនឹងច្បាប់ក្នុងការ ក្លែងឯកសារ។ ប៉ូលីសកំពុងធ្វើការជាមួយសាលារៀននៅទូទាំងក្រុង Auckland ដើម្បីពន្យល់ពីហានិភ័យនានាក្នុងការបង្កើត ការទិញ និងការប្តូរ រឺប្រើប្រាស់ ឯកសារក្លែងអត្តសញ្ញាណ៕

សំ វណ្ណា
Newshub.