Thursday, May 24, 2018

ផ្សារទំនើប Countdown ចំនួន១០ទូទាំងប្រទេស



នៅថ្ងៃច័ន្ទផ្សារទំនើប Countdown ចំនួន១០ទូទាំងប្រទេសត្រូវបានដាក់ឲ្យ អនុ វត្តជាផ្លូវការនូវការលក់ដោយគ្មានប្រើប្រាស់ថង់ប្លាស្ទីក។ អតិថិជននឹងត្រូវយក របស់ផ្ទាល់ខ្លួន រឺទិញថង់ដែលប្រាស់ឡើងវិញបាន (reusable bag) នៅកន្លែង គិតលុយ។ «ទោះអ្នកយកអ្វីទៅដាក់ឥវ៉ាន់របស់អ្នកក៍ដោយ យើងនឹងវេចខ្ចប់វា សម្រាប់អ្នក»។ នេះបើតាមអ្នកនាំពាក្យ Countdown លោកស្រី spokeswoman Kiri Hannifin នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន។ លោកស្រីបញ្ជាក់ថា នឹងមានសញ្ញានៃការដាស់តឿនអតិថិជនឲ្យមានការផ្លាស់ប្តូរ។ ដំបូងមើលទៅ វាដូចជាគួរឲ្យធុញណាស់ ប៉ុន្តែយើងនឹងប្តេជ្ញាធ្វើវា ពីព្រោះយើងគិតថាយើង កំពុងធ្វើត្រូវ។ ចំពោះផ្សារទំនើបរបស់ Countdown ចំនួន១៧២ផ្សេងក៍នឹងត្រូវ អនុវត្តដូចគ្នា ដោយមិនឲ្យមានថង់ប្លាស្ទីកទៀតទេនៅដំណាច់ឆ្នាំនេះ៕ 
សំ វណ្ណា
NZ Radio