Friday, May 25, 2018

ជាប់គុកពីរខែ ដោយជាប់ចោទពីបទកាប់ដើរឈើធម្មជាតិ៧ដើម ដើម្បីសាងសង់ លំនៅដ្ឋាន

បុរស Auckland បានបំផ្លាញដើមឈើធម្មជាតិចំនួន៧ដើម ទោះបីជាគាត់មិន ដឹងជាទង្វើខុសក៍ដោយ ក៍គាត់មិនត្រូវបានតុលាការលើកលែងការចោទប្រកាន់ នោះទេ ពោលគឺត្រូវបានកាត់ទោសដាក់ពន្ធនាគារដដែល។ Ee Kuoh Lau ដែល អ្នកសាងសង់អចលនទ្រព្យបានធ្វើការកម្ទេចចោលនូវដើមឈើជាច្រើននៅតំបន់ដាច់ស្រយាលមួយនៅ Waiwera កាលពីឆ្នាំ២០១៤។ មន្ត្រីក្រុមប្រឹក្សាក្រុងបាន ចុះពិនិត្យទីតាំងច្រើនជាង២០ដង ដើម្បីធ្វើអធិការកិច្ចចំពោះការងារសាងសង់ ដោយលោក Lau.។ លោកត្រូវបានគេប្រាប់ថា កុំឲ្យកាប់ដើមឈើនៅទីតាំងនោះ ឲ្យសោះ ប៉ុន្តែលោកនៅតែកាប់។ Lau ត្រូវបានតុលាការលើកយកកាត់ទោស ពីបទល្មើសច្បាប់ ហ៊ានកាប់ឈើរបស់ដោយចិត្តឯង ហើយលោកក៍បានសារ ភាពកំហុសផងដែរ។ Lau ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ពីរខែ និងពីរសប្តាហ៍ ពីបទកាប់ដើមឈើធម្មជាតិ។ Lau បានជំពាក់ Auckland Council ប្រហែល៣៧ម៉ឺន៩ពាន់ដុល្លារដែលគាត់មានចេតនាមិនចង់បង់ប្រាក់៕
សំ វណ្ណា
Newshub