ក្រុមប្រឹក្សាក្រុង Northland មិនទទួលបានប្រាក់ពិន័យចំពោះការបង្ហូរកាកសំណល់ចូលផ្លូវទឹកដោយសារម្ចាស់គ្មានលទ្ធភាព
ប្រជាពលរដ្ឋនៅ Northland ត្រូវរងការពិន័យចំនួន៥ម៉ឺនដុល្លារដោយសារបំផ្លាញ បរិស្ថានតាមរយៈបង្ហូរកាកសំណល់ពីកសិដ្ឋានចូលផ្លូវទឹក។ កាលពីឆ្នាំ២០១៦ កន្លងទៅ កសិករចំនួនពីរនាក់ David និងលោក Francis Webster ត្រូវរងការ ពិន័យពីតុលាការបរិស្ថានចំនួន២២ម៉ឺន ៥ពាន់ដុល្លារ ជាអ្វីដែលចៅក្រមបានហៅ ករណីនេះជារឿងក្តៅដ៍អាក្រក់បំផុតមួយដែលគាត់បានជួប ដោយពិន័យពីបទ បង្ហូរសំណល់ក្នុងកសិដ្ឋានរបស់ខ្លួនចូលទៅក្នុងផ្លូវទឹក។ ប៉ុន្តែនៅពេលដែល ការ ពិន័យត្រូវបានដាក់ចំពោះក្រុមហ៊ុនពួកគេ តែតុលាការបានលឺថា ពួកគេគ្មានលទ្ធ ភាពដើម្បីបង់ការពិន័យនោះទេ។ ក្រុមប្រឹក្សាតំបន់ ដែលទទួលខុសត្រូវផ្នែកកសិ ដ្ឋាន លោក Dennis Wright បានបញ្ជាក់ថា ក្រុមប្រឹក្សាបានដកចេញនូវការចោទ ប្រកាន់ប្រឆាំងទៅនឹង Websters ដែលជានាយកក្រុមហ៊ុន ដោយយល់ថា ក្រុម ហ៊ុនបានសារភាពកំហុងរួចហើយ ហើយក្រុមហ៊ុននឹងទទួលខុសត្រូវចំពោះការ ផាកពិន័យនោះ។ ក្រុមប្រឹក្សាជាទូទៅទទួលបាន៩០ភាគរយពីការពិន័យនៅ ពេលគេបង់ការផាកពិន័យ វាមិនថោកនោះទេចំពោះករណីនេះ៕
សំ វណ្ណា
NZ Radio