Wednesday, July 4, 2018

រដ្ឋាភិបាលពិចារណាក្នុងការសាងសង់ផ្លូវថ្មីតម្លៃជា៨០០លានដុល្លារ Wellington ទៅកាន់ Kapiti Coast

រដ្ឋាភិបាលកំពុងធ្វើការពិចារណាក្នុងការធ្វើផ្លូវល្បឿនលឿនថ្មីមួយ Transmission Gully នៅភាគខាងជើង Wellington នៅឆ្នាំ២០២០ខាងមុខ។ ផ្លូវមួយខ្សែនោះ មានប្រវែង២៧គម ដែលគ្រោងនឹងចំណាយថវិកាចំនួន៨៥២លានដុល្លារ ដែល នឹងតភ្ជាប់ Wellington ទៅកាន់ Kapiti Coast។ រដ្ឋមន្ត្រីដឹកជញ្ជូនលោក Phil Twyford ត្រូវបានភ្នាក់ងារដឹកជញ្ជូនផ្តល់ជាអនុសាសន៍ឲ្យពិនិត្យក្នុងការសាង សង់ផ្លូវមួយខ្សែខាងលើនេះ។ ផ្លូវមួយខ្សែនេះនឹងបំពេញសេចក្តីត្រូវការរបស់ ប្រជាជនយ៉ាងងាយស្រួលក្នុងការធ្វើដំណើរ។ ប្រសិនបើគម្រោងនេះដំណើរ ការទៅមុខមែន វានឹងក្លាយជាផ្លូវល្បឿនលឿនទី៤នៅក្នុងប្រទេសញូវហ្ស៊ីលែន ដែលអ្នកប្រើប្រាស់ត្រូវបង់ថ្លៃធ្វើដំណើរ រឺបង់ថ្លៃផ្លូវ។
 បច្ចុប្បន្នផ្លូវចំនួនបីជាផ្លូវ បង់ លុយត្រូវបានដាក់ឲ្យដំណើការរួចហើយនៅញូវហ្ស៊ីលែនដូចជាផ្លូវ Northern Gateway នៅខាងជើងក្រុង Auckland រឺ SH1 Tauranga Eastern Link នៅលើSH2 និង Takitimu Drive នៅTauranga ស្ថិតនៅលើផ្លូវ SH29។ Northern Gateway ប្រមូលបានចំណូល១៦.៤លានដុល្លារក្នុងមួយឆ្នាំ ខណៈដែល Tauranga Eastern Link ប្រមូលបាន៧លានដុល្លារ និង Takitumu Drive ចំនួន ៦.៧លានដុល្លារ។ ចំពោះការបង់ប្រាក់វិញគឺប្រហែល២ដុល្លារ សម្រាប់រថយន្ត និង៥ដុល្លារសម្រាប់រថយន្តធន់ធំដឹកទំនិញ៕

សំ វណ្ណា
Newshub