រដ្ឋាភិបាលនៅមិនទាន់បង្ហាញពីចំណាប់អារម្មណ៍ណាមួយចំពោះការផ្តល់នូវប្រាក់ ឧបត្ថម្ភចំពោះសិស្សក្រោយឧត្តមនៅឡើយ នៅគ្រាដែលគណបក្សទាំងដែលបាន ធ្វើរដ្ឋាភិបាលចម្រុះជាមួយគ្នា Greens, New Zealand First និង Labour បានចំ ណាយពេលពេញមួយឆ្នាំហើយដោយគ្រាន់តែជាសន្យា។ គណបក្ស Labour បានសន្យាថា ខ្លួននឹងធ្វើការស្តារឡើងវិញនូវប្រាក់ឧបត្ថម្ភនានាសម្រាប់សិស្ស ក្រោយឧត្តមនៅគ្រាដែលរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស National បាន បោះបង់ចោលកាលពីឆ្នាំ២០១៣។ នៅពេលដែលអ្នកកាសែតចោទសួររដ្ឋាភិ បាលត្រង់ចំណុចនេះ រដ្ឋមន្ត្រីក្រសួងអប់រំ Chris Hipkins បានឆ្លើយដោយគ្មាន ការប្តេជ្ញាចិត្តទាល់តែសោះ។ លោកគ្រាន់តែថា គោលនយោបាយនោះនឹងត្រូវ ពិចារណាឡើងវិញនៅថ្ងៃអនាគតនៅពេលរៀបចំថវិកាឡើងវិញ។ លោកប្រធាន សមាគម និស្សិតសាកលវិទ្យាល័យបានបញ្ជាក់ថា និស្សិតជាច្រើនបានសំដែងនូ វការខកចិត្ត ប្រសិនបើកគោលនយោបាយនោះមិនត្រូវបានស្តារ រឺចាប់អនុវត្ត ឡើងវិញទេនោះ៕
សំ វណ្ណា
Newshub