លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានបញ្ជាក់ថា ថ្ងៃដែលលោកស្រីនឹង ត្រូវសម្រាលកូនកាន់តែខិតចូលមកដល់ហើយ ពោលគឺនៅថ្ងៃទី១៧ មិថុនាខាង មុខនេះ។ លោកស្រី Jacinda Ardern នៅតែមានបំណងចង់មកធ្វើកា រររហូតគៀ កនឹងពេលលោកស្រីសម្រាលតែម្តង រួចនឹងធ្វើពិធីប្រគល់កិច្ចការងារទៅឧបនា យករដ្ឋមន្ត្រីលោក Winston Peters។ ប៉ុន្តែលោកស្រីអះអាងថាលោកស្រីនឹងចុះ ពិនិត្យដោយផ្ទាល់នៅតំបន់ខាងត្បូងទីដែលកសិករចិញ្ចឹមគោជាច្រើនបានរងគ្រោះដោយសារវីរុស Mycoplasma bovis កើតមកលើសត្វគោ។ នៅពេលគេ សួរទៅលោកស្រីថាតើពេលណាបានលោកស្រីសម្រាកពីការងារ លោកស្រី ឆ្លើយតបថា«ខ្ញុំនៅមានការងារមួយចំនួនទៀតត្រូវធ្វើប៉ុន្តែខ្ញុំក៍យកពេលខ្លះដក ដង្ហើមឲ្យបានស្រួលដែរ បើមិនដូច្នោះទេគឺមិនអាចគ្រប់គ្រងបានទេ»៕
សំ វណ្ណា
Newshub
Newshub