Thursday, May 31, 2018

ជនជាតិញូវហ្ស៊ីលែនរស់នៅអូស្ត្រាលីមិនទទួលបានការគាំពារពីសំណាញ់សុវត្ថិភាពសង្គម


ជនជាតិញូវហ្ស៊ីលែនដែលកំពុងរស់នៅអូស្ត្រាលីដោយគ្មានការជួយគាំពារពីរដ្ឋ នៅពេលពួកគេមានជំងឺ រឺក្លាយជាជនអនាថានោះ កំពុងទទូចសុំឲ្យមានកិច្ច អន្តរាគមន៍ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរអូស្ត្រាលី ញូវហ្ស៊ីលែន។ យ៉ាងហោច ណាស់ក៍មានជនជាតិញូវហ្ស៊ីលែនចំនួន២០ម៉ឺននាក់រស់នៅអូស្ត្រាលីដោយគ្មាន សំណាញ់សុវត្ថិភាពនៅពេលពួកគេជួបបញ្ហាអាសន្នអន់ក្រណាមួយ។ តួយ៉ាង ដូចជាករណី Stephen និង Bridie Ansleyស្រាប់ នៅគ្រាដែលកូនស្រីវ័យ ២ឆ្នាំរបស់គេឈ្មោះ Clara បានធ្វើរោគវិនិច្ឆ័យរកឃើញជំងឺគោលិកាសច្រើនជាង ក្រហម។ បើទោះបីជាខំធ្វើការរយៈពេល៧ឆ្នាំ ដោយបង់ពន្ធពេញលេញយ៉ាង ណា ពួកគេមិនត្រូវបានជំនួយលើផ្នែកវេជ្ជសាស្ត្រដែល Clara ត្រូវការនោះទេ។ ឪពុករបស់នាងពិតជាជួបស្ថានភាពលំបាកក្នុងការព្យាបាល Clara ចំពោះ ស្ថានភាពជំងឺនេះនៅអូស្ត្រាលីបាននោះទេ ជាអ្វីដែលោកថា វាជាប្រព័ន្ធអយុត្តិធម៌ ព្រោះសម្រាប់អូស្ត្រាលីត្រូវបង់៦ដុល្លារ ឯជនជាតិញូវហ្ស៊ីលែនវិញត្រូវបង់៤០ ដុល្លារ។ មានអ្នកខ្លះមករស់នៅទីនេះដល់ទៅ១០ឆ្នាំ ២០ឆ្នាំ រឺ៣០ឆ្នាំក៍មាន ប៉ុន្តែ ពេលជួបស្ថានភាពលំបាកស្នើសុំរដ្ឋាភិបាលឲ្យជួយបែជាមិនបានទៅវិញ។ លោកស្នើឲ្យរដ្ឋាភិបាលទាំងពីរជួយគិតគូរចំពោះប្រជាពលរដ្ឋដែលមករស់នៅ អូស្ត្រាលីនេះផងដែរ៕
សំ វណ្ណា
Newshub