ទីប្រឹក្សាផ្នែកអន្តោប្រវេសន៍បានបញ្ជាក់ថា តួរលេខថ្មីស្តីពីជនអន្តោប្រវេសន៍ ហាក់មានភាពខុសធម្មតាជាមួយការធានាពីមុនៗដែលសិស្សជនជាតិឥណ្ឌា និង សិស្សដែលបញ្ចប់ការសិក្សាទៅហើយនោះកំពុងស្ថិតនៅគោលដៅរបស់មន្ត្រី អន្តោប្រវេសន៍។ អន្តោប្រវេសន៍ញូវហ្ស៊ីលែនបានបញ្ជាក់ថា មិនមានការផ្លាស់ប្តូរ នៃការវាយតម្លៃនោះទេ។ តួលេខនេះបង្ហាញថា ១៤ភាគរយនៃអ្នកដាក់ពាក្យជន ជាតិឥណ្ឌាត្រូវបានបដិសេធកាលពីឆ្នាំមុនទៅលើការផ្តល់ទិដ្ឋការការងារដោយ និយោជកនានា ដោយធៀបទៅនឹងជនជាតិចិន៤ភាគរយ។
លោក Arunima Dhingra នាយក Aims Global បានឲ្យដឹងថា ទិដ្ឋការការងារ សម្រាប់សិស្សដែលរៀនចប់ត្រូវបានបដិសេធច្រើនពិសេសជនជាតិឥណ្ឌាត្រូវ រងគ្រោះច្រើនជាងគេ។ ចំពោះទិដ្ឋការផ្តោតលើជំនាញវិញក៏ត្រូវបានបដិសេធ ដល់ទៅ១៩ភាគរយផងដែរ ហើយអ្នកដាក់ពាក្យជាជនជាតិឥណ្ឌា។ តាមតួរ លេខមន្ត្រីអន្តោប្រវេសន៍បានអនុម័តនូវទិដ្ឋការដល់ជនជាតិឥណ្ឌាចំនួន៩២២ នាក់នៅក្នុងចំណោម២៥៤១នាក់ ធៀបទៅនឹងជនជាតិចិន ៨២៨នាក់ ក្នុងចំ ណោម១២៣២ និង២៣៩នាក់ក្នុងចំណោម៣១០នាក់ជាជនជាតិអង់គ្លេស៕
សំ វណ្ណាRNZ