ផ្នែកខ្លះនៅតំបន់ Tolaga Bay នៅជិត Gisborne នៅតែជួបស្ថានភាពទឹកភ្លៀង ដែលនឹងបន្តធ្លាក់ខ្លាំងនៅគ្រាដែលភ្លៀងធ្លាក់ជាច្រើនម៉ោងបានបង្កជាទឹកជំនន់ ជន់លិចលំនៅដ្ឋាន និងកាត់ផ្តាច់ចរន្តអគ្គិសនី ជាមួយនឹងផ្លូវជាច្រើនត្រូវបាន បិទ ។ ប៉ុន្តែអាកាសធាតុអាក្រក់នេះនៅមិនទាន់ទៅណាឆ្ងាយទេ វានឹងបន្តវាយប្រហា រទៀតនៅថ្ងៃអង្គារនេះ។ ប្រជាពលរដ្ឋចំនួន២០គ្រួសារមិនអាចវិលត្រលប់ទៅកា ន់លំនៅដ្ឋានវិញនៅឡើយទេ ដោយត្រូវចំណាយពេលស្នាក់នៅជាមួយសាច់ញា តិ ខណៈដែលលំនៅដ្ឋានចំនួន៣០ទៀតនៅតែគ្មានអគ្គិសនីប្រើប្រាស់។ ផ្លូវមួយ ចំនួននៅតែបន្តបិទនៅឡើយនៅក្នុងស្រុកមួយចំនួន។
បើតាមការព្យាករណ៍ MetService បានបង្ហាញថា ភ្លៀងធ្លាក់ខ្លាំងបន្តនៅម៉ោង ៦ព្រឹកថ្ងៃអង្គារ ហើយទំនងជាធ្លាក់ភ្លៀងរហូតដល់ពេលល្ងាចថ្ងៃអង្គារនេះ។ ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយនឹងផ្គររន្ទះបានបង្កឲ្យតំបន់ North Island ជន់លិច និងផ្លូវជាច្រើនត្រូវបានបិទ។ អ្នកធ្វើដំណើរ ពិសេសអ្នកបើកបរត្រូវបានអាជ្ញាធរ ព្រមានឲ្យបើកបរដោយប្រុងប្រយ័ត្តខ្ពស់ និងគេចចេញពីតំបន់ណាដែលអាច រង គ្រោះ។
MetServiceបានព្រមានពីស្ថានភាពទឹកភ្លៀងខ្លាំងនៅភាគខាងជើង និង ខាងកើតនៃតំបន់ North Island និងនៅភាគខាងកើត Marlborough ជាមួយនឹង បាតុភូតខ្យល់កន្ត្រាក់នៅភាគខាងកើត Otago ហើយនៅតំបន់ South Island វិញ នឹងមានធ្លាក់ព្រិល៕
សំ វណ្ណា
NZ Radio
..............................................................................
ជនជាតិញូវហ្ស៊ីលែនជាង៣០០០នាក់កំពុងរស់អណាថាគ្មានផ្ទះសំបែងនៅអូស្ត្រាលី
របាយការណ៍ផ្លូវការមួយបានចេញផ្សាយនៅថ្ងៃនេះបង្ហាញថា មានជនជាតិញូវហ្ស៊ីលែនដល់ទៅជាង៣០០០នាក់កំពុងរស់នៅដោយគ្មានផ្ទះសំបែងនៅទូទាំងតំ បន់ Tasmanដែលភាគច្រើននៃប្រជាជនញូវហ្ស៊ីលែនទាំងនោះកំពុងរស់នៅតាម ដងផ្លូវ។ ដោយគ្មានទទួលបាននូវសេវាសុខុមាលភាពសង្គមរបស់រដ្ឋាភិបាលអូ ស្ត្រាលី មនុស្សភាគច្រើនបានពឹងអាស្រ័យទៅលើចិត្តសណ្តោសពីជនដទៃនិង តាមរយៈបណ្តាញជនជាតិញូវហ្ស៊ីលែននៅទីនោះដើម្បីបានរស់មួយគ្រា នៅ Melbourne។ ជារៀងរាល់សប្តាហ៍ Victoria Maori Wardens បានយកជនក្រីក្រ នៅតាមដងផ្លូវនៅ Melbourne។ គេបានជួយសង្រ្គោះជនជាតិញូវហ្ស៊ីលែន ពិសេសយុវជនក្មេង។ ប៉ុន្តែជំនួសមមកវិញដើម្បីជួយសង្គ្រោះងាយរងគ្រោះជាយុវជនកាន់តែច្រើនឡើងៗ ពួកគេបានស្វែងរកជនជាតិញូវហ្ស៊ីលែន គ្មានផ្ទះសំបែង ដែលបានបាត់បង់ការងារធ្វើ និងគ្មានកន្លែងដែលតត្រូវទៅ។ ពួក គេស្វែងរកនៅក្រោមស្ពាន នៅក្នុងរថយន្ត និងសួនច្បារ។ ពេលខ្លះគេឃើញ មាននៅក្នុងសំណាញ់ ក្រណាត់រហែកៗ ដែលពួកគេចូលទៅជ្រក។
របាយការណ៍ផ្លូវការបានបង្ហាះញថា ជនជាតិញូវហ្ស៊ីលែនចំនួន៣០២៦នាក់ កំពុងរស់នៅដោយគ្មានផ្ទះសំបែងនៅទូទាំង Tasman.។ មានន័យថា មនុស្ស ៥៩នាក់ក្នុងចំណោមមនុស្ស១ម៉ឺននាក់ជាជនជាតិគីវីនៅក្នុងប្រទេសគ្មានផ្ទះ សំបែង ពោលគឺប្រមាណ២០ភាគរយគិតជាមធ្យម៕
សំ វណ្ណា
Newshub
................................................
ប៉ូលីសឆ្មក់ចាប់ក្រុមម៉ាហ្វីយ៉ាលួចលាក់ផលិតថ្នាំញៀន
ប៉ូលីសបានធ្វើការឆ្មក់ចូលបង
សំ វណ្ណា
Newshub.