Thursday, May 31, 2018

ក្រុមហ៊ុនម៉ៅការសំណង់ Kiwibuild ស្នើឲ្យរដ្ឋផ្តល់កូតាសម្រាប់កូនជាងផ្នែក អគ្គិសនីពីក្រៅប្រទេស

អ្នកបច្ចេកទេសអគ្គិសនីបានអំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ឲ្យមុតមាំ ដោយទទូចឲ្យអ្នកម៉ៅការផ្នែកសំណង់ Kiwibuild ត្រូវបណ្តុះបណ្តាលកម្មករ ជាកូនជាងឲ្យមានជំនាញច្បាស់លាស់មុននឹងចូលធ្វើការផ្នែកសំណង់នេះ។ លោកនាយកប្រតិបត្តិ Bernie McLaughlin បានបញ្ជាក់ថា យើងចាំបាច់ត្រូវតែ សិក្សាពីការស្ថាបនាឡើងវិញរបស់ទីក្រុង Canterbury ដែលត្រូវបានគេចាត់ទុក ថាជាទីក្រុងដែលមានសំណង់អគារដែលគ្មានគុណភាពជាច្រើន ដែលនេះមាន ន័យថាញូវហ្ស៊ីលែននៅតែខ្វះជំនាញមួយនេះក្នុងទំហំមួយធំ។ យើងត្រូវតែ បណ្តុះបណ្តាលបុគ្គលិក និងកូនជាងឲ្យមានជំនាញជាមុនសិន ចាំយកទៅធ្វើ ការ។
ប្រសិនបើកម្មករធ្វើការដោយគ្មានជំនាញពិតប្រាកដទេអ្វីដែលជាប៉ះពាល់ធំបំផុតនោះគឺសំណង់អគារ ហើយវានឹងក្លាយជាក្តីបារម្ភមួយចំពោះអគារដែលគ្មានគុ ណភាព។ បើតាមតួរលេខបង្ហាញថា បច្ចប្បន្នកូនជាងផ្នែកតបណ្តាញអគ្គិសនី មានចំនួន៣៦០០នាក់នៅទូទាំងប្រទេស។ ជំនាញជាងភ្លើងជាជំនាញមួយដែល ត្រូវបានផ្តល់មូលនិធិធំពីគណៈកម្មការអប់រំឧត្តមសិក្សា ដែលអ្នកចូលរៀនត្រូវ បង់១៥០០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំសម្រាប់ការទទួលការបណ្តុះបណ្តាល៕
សំ វណ្ណា
NZ Radio