កម្មករសំណង់ចំណាកស្រុកហ្វីលីពីនជាច្រើននាក់គ្មានការងារធ្វើ
កម្មករសំណង់ចំណាកស្រុកហ្វីលីពីនជាច្រើននាក់គ្មានការងារធ្វើ និងរស់នៅ ផ្តុំគ្នាជិត២០នាក់ផ្ទះតែមួយដោយសារ ក្រុមហ៊ុននាំកម្មករមិនបានផ្តល់ការងារ តាមការសន្យា
តាមការស្រាវជ្រាវ និងស៊ើបអង្កេតរបស់សារពត៌មាន Newshub បានរកឃើញថា កម្មករចំណាកស្រុកជនជាតិហ្វីលីពីនជាច្រើនបានកាន់ញូវហ្សីលែនដើម្បីធ្វើការ ងារផ្នែកសំណង់នៅក្រុង អូកគ្លែនគ្រាដែលក្រុងមួយនេះកំពុងរីកចំរើនខ្លាំងលើ ផ្នែកអលចនទ្រព្យ ប៉ុន្តែភាគច្រើនគ្មានការងារធ្វើ។ អ្នកខ្លះបានមកដល់ញូវហ្ស៊ី លែន៣ខែកន្លងទៅហើយ ប៉ុន្តែអ្នកម៉ៅការបានផ្តល់ឲ្យគេធ្វើការបានពីរថ្ងៃ ប៉ុណ្ណោះ។ ជំនួសមកវិញពីការធ្វើការផ្នែកសំណង់ ពួកគេបានចេញទៅស្ទួចត្រី ដើម្បីចិញ្ចឹមក្រពះ ព្រោះគ្មានលុយទិញម្ហូបអាហារ។ ប្រទេសញូវហ្ស៊ីលែនជជា ប្រទេសែលមានតម្រូវការផ្នែកសំណង់កើនខ្ពស់ ដែលរដ្ឋាភិបាលបានប៉ាន់ប្រមា ណថាត្រូវការប្រមាណ៥ម៉ឺន៦ពាន់នាក់បន្ថែមក្នុងរយៈពេល៥ឆ្នាំទៀត។
ជនជាតិហ្វីលីពីនមួយក្រុមមានគ្នាដល់ទៅ១៦នាក់ ដែលជាជាងឈើ ជាងដែក ត្រូវបាននាំមកធ្វើការដោយក្រុមហ៊ុន AWF ដែលជាក្រុមហ៊ុនផ្គត់ផ្គង់លើកម្លាំង ពលកម្មដ៍ធំបំផុតរបស់ប្រទេស បានបញ្ជាក់ប្រាប់សារព័ត៌មាន Newshub ថា «ពួកគេចំណាយពេលវេលាដោយឥតប្រយោជន៍ ដោយសារពួកគេគ្មានការងារ ធ្វើ ហើយអ្វីដែល Newshub បានរកឃើញនោះគឺកុងត្រាដែលពួកគេបានចុះ ជាមួយក្រុមហ៊ុនជាកុងត្រាខុសច្បាប់។ នៅរសៀលថ្ងៃដែលកម្មករសំណង់កំ ពុង ធ្វើការយ៉ាងខ្លាំង តែបុរសជាច្រើនដែលជាកម្មករសំណង់ទាំងនេះបែរជាគ្មានអ្វីធ្វើ នឹងអង្គុយលេងហ្គីតាជំនួស និងទទួលទានមាន់ចៀន។ «បីខែគត់ ខ្ញុំធ្វើការបាន តែពីរថ្ងៃប៉ុណ្ណោះ» កម្មករម្នាក់បានប្រាប់។ ជាងដែកម្នាក់បានអះអាងថាគាត់ មិន ដែលប៉ះឧបករណ៍របស់សោះតាំងពីមកដល់ញូវហ្ស៊ីលែន។
នាយកប្រតិបត្តិរបស់ (AWF) បានអះអាងថា ក្រុមហ៊ុនរបស់គេនាំកម្មករទាំង នោះមកគឺដើម្បីរកការងារធ្វើផ្នែកសំណង់ឲ្យធ្វើ ប៉ុន្តែការទទួលបានការងារគឺវា អាស្រ័យទៅលើគម្រោងដែលធ្លាក់មក។
សំ វណ្ណា
Newhub