ពលរដ្ឋនៅ Queenstown ជាច្រើននាក់ចង់ឲ្យរដ្ឋអំណាចដាក់បម្រាម ហាមជក់បារី នៅមាត់សមុទ្រ
ស្ត្រីដែលរស់នៅ Queenstown ម្នាក់បានធ្វើការប្រមូលនូកន្ទុយបារីជាង១ម៉ឺន កន្ទុយនៅម្តុំមាត់សមុទ្រក្នុងរយៈពេលត្រឹមតែមួយខែ។ លោកស្រីអះអាងថា វា ពិតជាគួរឲ្យខ្ពើមណាស់ ហើយលោកស្រីអំពាវនាវឲ្យក្រុមប្រឹក្សាក្រុងហាមប្រាម កុំឲ្យមានការជក់បារីនៅតាមទីតាំងខាងលើបន្តទៀត។
លោកស្រី Liz Smith បានធ្វើការប្រមូលកន្ទុយបារីដែលជក់បោះចោលពាសវាល នៅមាត់សមុទ្រជាមួយនឹងកូនប្រុសរបស់គាត់ ដើម្បីសំអាត និងដើររើសកន្ទុយ បារីទាំងនោះចេញពីមាត់សមុទ្រ។ «យើងមានបឹង ភ្នំ ហើយខ្ញុំគិតថាអ្នកស្រុក ជាពិសេសក្រុមប្រឹក្សាក្រុងគួរតែមានវិធានការ ទប់ស្កាត់»។ ក្នុងមួយថ្ងៃគាត់រើស បានកន្ទុយបារី៧៣កន្ទុយហើយយកទៅគរមួយកន្លែង។ មួយថ្ងៃបន្ទាប់ពីគាត់ប្រមូលបានជាង១០០០កន្ទុយ។ ជាសរុបរយៈពេលត្រឹមមួយខែ ប្រមូលបានរហូ តដល់១ម៉ឺន ៥២៧។ កន្ទុយបារី វាប៉ះពាល់ឲ្យខូចបរិស្ថាននៅពេលវាហូរចូលក្នុង បឹង រឺសមុទ្រ។ អ្វីដែលលោកស្រីចង់ឃើញគឺទីនេះគ្មានកន្ទុយបារី ជាអ្វីដែលស្រ បទៅនឹងការដាក់ចេញផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយ ប្រទេសជាប្រទេសគ្មានផ្សែងបារីនៅត្រឹមឆ្នាំ២០២៥ ហើយលោកស្រីចង់ឃើញតំ បន់ Queenstown ជាតំបន់មុនគេដែលការផ្លាស់ឥរិយាបថមួយនេះ៕

សំ វណ្ណា
Newshub.
Newshub.