បើកការស៊ើបអង្កេតសាលា Te Wānanga o Aotearoa ដោយសារមានភាពមិនប្រក្រតីលើការដាក់ពិន្ទុ
អ្នកវាយតម្លៃឯករាជ្យបាននឹងកំពុងធ្វើការពិនិត្យលើពិន្ទុសិស្សចំនួន២០៥០នាក់ នៅសាលា Te Wānanga o Aotearoa ខណៈពេលដែលការចុះឈ្មោះចូលរៀនវគ្គសិក្សាមួយ ចំនួនត្រូវបានបិទបន្ទាប់ពីមានការស៊ើបអង្កេតរបស់អាជ្ញាធរទទួ លបន្ទុកផ្នែកគុណភាព។ អនុប្រធានទទួលបន្ទុកគុណភាពសិក្សាលោក Grant Klinkum បានបញ្ជាក់ថា អាជ្ញាធរមួយនេះបានធ្វើការដាក់កំហិតនូវលក្ខខណ្ឌជាមួយសាលារៀនមួយនេះបន្ទាប់ពីការត្រួតពិនិត្យឃើញក្តីបារម្ភជាច្រើនអំពីគុណ ភាពសិក្សា។ សាលា wānanga មិនអាចធ្វើការចុះឈ្មោះសិស្សថ្មីឲ្យចូលរៀនទៀ តឡើយ ដោយសារពាក់ព័ន្ធទៅនឹងស្តង់ដារ និងជំនាញស្នូល ផ្នែកអប់រំកាយ នៅ គ្រាដែលគណៈកម្មាជំនាញនឹងធ្វើការសម្រចចិត្តដើម្បីធ្វើការវាយតម្លៃចំពោះសិស្សចំនួន ១៣០០នាក់។ គណៈកម្មាការនឹងធ្វើការពិនិត្យដើម្បីធ្វើការដាក់ពិន្ទុតាម ប្រពន្ធ័កុំព្យូទ័រទំនើបចំណោមសិស្សចំនួន៧៥០នាក់៕
សំ វណ្ណា
RNZ
សំ វណ្ណា
RNZ