ច្បាប់ស្តីពីការគ្រប់គ្រងហាងលក់គ្រឿងស្រវឹង
ច្បាប់ស្តីពីការគ្រប់គ្រងហាងលក់គ្រឿងស្រវឹងនឹងធ្វើការផ្លាស់ប្តូរ ដោយរិតបន្តឹង បន្ថែមក្នុងការផ្តល់អាជ្ញារប័ណ្ណដល់ហាងលក់គ្រឿងស្រវឹង ដោយផ្តល់សិទ្ធិធំទៅ ឲ្យអាជ្ញាធរតំបន់
ការផ្លាស់ប្តូរច្បាប់ស្តីពីការគ្រប់គ្រង និងដាក់ទំងន់លើជាតិស្រវឹង ដែលកំពុងទទួ លការគាំទ្រពីអាជ្ញាធរមូលដ្ឋាន។ ប៉ុន្តែទីប្រឹក្សាផ្នែកគោលនយោបាយលោក Mike Reid បានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់ស្តីការការលក់ និងការផ្គត់ផ្គង់ជាតិស្រវឹងនេះ គឺជាឧបករណ៍ដ៍មុតស្រួចស្រួចក្នុងការគ្រប់គ្រង។ សំណើ សុំនោះ នឹងអាចកែប្រែត្រង់ថា រាល់ការលក់តម្រូវឲ្យមានការទទួលស្គាលពី អាជ្ញាធរមូលដ្ឋានស្រុកដែលមានគណៈកម្មាការត្រួតពិនិត្យដើម្បីធ្វើការពិចារ ណា និងណែនាំក្នុងការលក់ដូរគ្រឿងស្រវឹងនៅមូលដ្ឋាន មុនពេលចេញអាជ្ញារ ប័ណ្ណថ្មីសម្រាប់ការលក់គ្រឿងស្រវឹងចំពោះទីតាំងមួយចំនួនដែលលក់នៅជិត សាលារៀន ព្រះវិហារជាដើម។ លោកថា យើងចង់ឃើញឲ្យមានការបត់បែន ខ្លះ ទៅលើការប្រើប្រាស់សិទ្ធិដែលមាន ជាមួយនឹងជម្រើសលើយន្តការសម្រាប់ ការ ពិន័យ។ ដូច្នោះរាល់ការបើកហាងលក់គ្រឿងស្រវឹងមិនត្រូវចេះតែអនុញ្ញាតិនោះ ទេ។ គណៈកម្មាការពិសេសនោះមានសិទ្ធិក្នុងការលុបចោលអាជ្ញារប័ណ្ណរបស់ ហាងលក់គ្រឿងស្រវឹងប្រសិនបើរកឃើញផ្ទុយពីច្បាប់ដែលបានកំណត់៕
សំ វណ្ណា
NZ Radio
សំ វណ្ណា
NZ Radio