Thursday, September 13, 2018

លោកស្រីនាយករដ្ឋមន្ត្រី អះអាងថា លោកស្រីចង់ឲ្យជំនាន់ក្រោយញូវហ្ស៊ីលែនចេះនិយាយភាសាដើម Māori ឲ្យបានច្រើន


លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern ចង់ឲ្យជំនាន់ក្រោយរបស់គាត់ចេះ និយាយ និងអាចបង្រៀនភាសា Māori ដល់គាត់។ ថ្លែងនៅឯវិទ្យាល័យ Wellington នៅថ្ងៃច័ន្ទ ក្នុងការបង្កើតនូវការចាប់ផ្តើមសប្តាហ៍ភាសា Māori លោកស្រីនាយករដ្ឋមន្ត្រី បានប្រាប់សិស្សថា លោកស្រីមានការសោកស្តាយ ដែលមិនអាចនិយាយភាសាដើមរបស់ញូវហ្ស៊ីលែនគឺ Māori បាន។ «វាជារឿង ដ៍គួរឲ្យសោកស្តាយណាស់ សម្រាប់ខ្ញុំដែលមិនចេះនិយាយ »។ «ខ្ញុំចង់ឲ្យជំ នាន់ក្រោយរបស់ខ្ញុំ ត្រូវប្រឹងប្រែងដើម្បីរៀនសូត្រភាសាដើមនេះឲ្យបានគ្រប់ គ្នា។ ខ្ញុំមិនចង់ឲ្យជំនាន់ក្រោយ ជំនាន់របស់អ្នកមានការសោកស្តាយដូចខ្ញុំនោះទេ ដែលមិនអាចធ្វើការសន្ទនាជាភាសាដើមនេះបាន»។

លោកស្រីថា រដ្ឋាភិបាលរបស់លោកស្រីនៅត្រឹមឆ្នាំ២០៤០ យ៉ាងហោចណាស់ប្រជាជនញូវ ហ្ស៊ីលែន១លាននាក់អាចចែករំលែក និងមូលដ្ឋានគ្រឹះទស្សននានាជាភាសា ដើម Māori។ លោកស្រីបានថ្លែងអំណរគុណចំពោះសាលាដែលបានយកសិស្សអាយុ៩ឆ្នាំ មកបង្រៀនភាសាដើម ដែលវានឹងក្លាយជាការផ្លាស់ប្តូរនៅ ជំនាន់ក្រោយដ៍អស្ចារ្យ។ លោកស្រីបន្តលើកទឹកចិត្តនិស្សិតនានាឲ្យក្លាយជា គ្រូបង្រៀនភាសាដើម នៅគ្រាដែលបច្ចុប្បន្ននេះគ្រូពិតជាខ្វះខាតខ្លាំងក្នុងការ បង្រៀនភាសាដើម។ 

សំ វណ្ណា
Newshub.