Thursday, September 13, 2018

អ្នកនៅ Auckland បង្ហាញអារម្មណ៍ផ្សេងៗគ្នារឿងការបន្ថែមពន្ធលើតម្លៃប្រេង

អ្នកបើកបររថយន្តនៅក្រុង Auckland បានបង្ហាញនូវអារម្មណ៍ផ្សេងៗពីគ្នាជុំវិញរឿងយកពន្ធបន្ថែមលើតម្លៃប្រេងសាំងសម្រាប់ខែដំបូងដែលរដ្ឋទទួលបាន ១៣លានដុល្លារ។ ១១.៥សេនក្នុងមួយលីត្រជាពន្ធបន្ថែមលើតម្លៃប្រេងសាំង ដែលត្រូវបានចាប់ផ្តើមកាលពីខែកក្កដា។ រដ្ឋបានព្យាករណ៍ថា ខ្លួននឹងទទួល បានប្រាក់ចំនួន១.៥ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំ។ ក្រុមប្រឹក្សាក្រុង បានបញ្ជាក់ថា ការប្រមូលថវិកាត្រូវបានធ្វើឡើង គឺដើម្បីយកទៅធ្វើការអភិវឌ្ឍ នៅតំបន់ដាច់ស្រយាល ការបំពាក់កាម៉េរ៉ាសុវត្ថិភាពនៅចំណុចប្រសព្វនានា ដែលគ្រោះថ្នាក់ និងគ្រោងធ្វើឲ្យប្រសើរឡើងសេវាដឹកជញ្ជូនសាធារណៈផង ដែរ។ 
អ្នកបើកបរនៅក្នុងក្រុង Auckland ម្នាក់បានប្រាប់បណ្តាញសារពត៌មាននូវ អារម្មណ៍ជាច្រើនទាំងល្អផង និងមិនល្អផង ចំពោះការប្រមូលពន្ធខែដំបូង ១៣.២លានដុល្លារ។ Liam Manson ជាអ្នករស់នៅ Tauranga ប៉ុន្តែមកធ្វើការ ផ្នែកសំណង់នៅទីក្រុង Auckland បានបញ្ជាក់ថា ពន្ធបន្ថែមលើតម្លៃប្រេងនោះ កំពុងច្របាច់ករអ្នកជិះរថយន្តយ៉ាងខ្លាំង ព្រោះត្រូវចំណាយច្រើន។ ការយក ពន្ធនេះហាក់លើសបន្តិចហើយសម្រាប់ប្រជាជន។ មានន័យថា រដ្ឋបានយក ពន្ធយ៉ាងច្រើនទៅលើប្រាក់ម៉ោងធ្វើការទៅហើយ ចុះចាំបាច់អីត្រូវមកយក ពន្ធលើតម្លៃប្រេងសាំងទៀត។ វាពិតជាគួរឲ្យចង់សើចណាស់។ លោកបាន ចំណាយប្រាក់ទ្វេដងក្នុងការធ្វើការដំណើរ។ 
តម្លៃប្រេងនៅពេលនេះមានតម្លៃ២.៤០ដុល្លារក្នុងមួយលីត្រនៅផ្នែកខ្លះនៅទីក្រុង Auckland ។ ដូច្នោះមានន័យថា ត្រូវចំណាយលើប្រេងសាំងចំនួន៤០ ដុល្លារបន្ថែមក្នុងមួយសប្តាហ៍៕

សំ វណ្ណា
Newshub
............................................................................................

អ្នកតស៊ូមតិ៖ ការផាកពិន័យ៨០ដុល្លារចំពោះអ្នកបើកបរចុចទូរស័ព្ទគឺមិនគ្រប់ គ្រាន់នោះទេ


ច្បាប់របស់ញូវហ្ស៊ីលែនចំពោះការឆ្លើយឆ្លងសារតាមទូរស័ព្ទពេលកំពុងបើកបរ នឹងត្រូវផាកពិន័យចំនួន៨០ដុល្លារ គ្រាដែលក្រុមខ្លះលើកឡើងថា ការពិន័យត្រឹមប៉ុណ្ណឹងគឺមិនគ្រប់គ្រាន់នោះទេ។ មុនពេលដែលច្បាប់នេះចូលជាធរមានរយៈពេល៧ឆ្នាំកន្លងទៅ Eliot Jessep បានបាត់បង់ម្តាយរបស់គាត់ Paula នៅ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅពេលដែលបើកបរបណ្តើរឆ្លើយ ឆ្លងសារទូរស័ព្ទបណ្តើរ។ ហេតុការណ៍នោះបានកើតឡើងតាំងពីឆ្នាំ២០១១ ដែលជាសោកនាដកម្ម និងវិប្បដិសារិមួយក្នុងជីវិតរបស់គាត់។ និយាយនៅក្នុង យុទ្ធនាការដើម្បីឲ្យអ្នកបើកបរទាំងអស់ដាក់ទូរស័ព្ទចុះនៅពេលបើកបរ គាត់ បានបញ្ជាក់ថា គាត់មានអារម្មណ៍ខកចិត្តដោយឃើញមនុស្សជាច្រើនបើកបរ ផង ចុចទូរស័ព្ទផង។ ការផាកពិន័យមិនបានធ្វើឲ្យអ្នកបើកបរបញ្ឈប់សកម្ម ភាពបែបនេះនោះទេ។ប៉ុន្តែរឿងរ៉ាវដ៍អាក្រក់មួយនេះបានកើតឡើងមកលើខ្លួន គាត់ ទើបធ្វើឲ្យគាត់ប្រឹងប្រែងពន្យល់ដល់អ្នកដទៃដើម្បីប្រុងប្រយត្ន័។ 


នៅចក្រភពអង់គ្លេសឯណោះវិញអ្នកបើកបរដែលចុចទូរស័ព្ទពេលបើកបរ ប៉ូលីសនឹងធ្វើការដកយកប័ណ្ណបើកបរវិញភ្លាម ហើយពិន័យយ៉ាងហោចណាស់ ៤០០ដុល្លារ។ ច្បាប់បានបន្ថែមការផាកពិន័យទ្វេដងកាលពីឆ្នាំមុន ដែលធ្វើឲ្យ អត្រានៃអ្នកចុចទូរស័ព្ទពេលបើកបរធ្លាក់ចុះ២៩ភាគរយ។ សម្រាប់ញូវហ្ស៊ីលែ នវិញ បើតាមរដ្ឋមន្ត្រីដឹកជញ្ជូន គឺគ្មានឡើយសម្រាប់ធ្វើការផ្លាស់ប្តូរណាមួយ ក្នុងការផាកពិន័យនោះទេ៕

សំ វណ្ណា
Newshub
..........................................................................................
រដ្ឋធានី Wellington ជាប់ជាទីក្រុងគោលដៅទេសចរលំដាប់លេខ១ សម្រាប់ដំណើរកំសាន្ត

រដ្ឋធានី Wellington បានក្លាយជាទីក្រុងនៃគោលដៅទេសចរដ៍សំខាន់មួយ និង ជាកន្លែងដ៍ល្អបំផុតមួយសម្រាប់ដំណើរកំសាន្ត។ នេះបើតាម Travel guide Lonely Planet។ Travel guide Lonely Planet បានចេញផ្សាយនូវសៀវភៅ ចុងក្រោយរបស់ខ្លួនអំពីញូវហ្ស៊ិលែន ក្នុងចំណោមកន្លែងចំនួន២០ផ្សេងទៀត ជាកន្លែងសម្រាប់ទេសចរកំសាន្ត។ ហាងកាហ្វេ កន្លែងទទួលទាន beer ភោជ នីយដ្ឋាន ផ្ទាំងទស្សនីយភាពសិល្បៈ បានធ្វើឲ្យរដ្ឋធានីមួនេះក្លាយជាជ្រុង មួយនៃពិភពលោកដែលគួរឲ្យចង់កំសាន្ត ជាមួយនឹងអាកាសធាតុអំណោយ ផល។ ហាងស្រស់ស្អាត និងទាក់ទាញជាច្រើននៅទូទាំងក្រុង ហាងកាហ្វេ និង ភោជនីយដ្ឋាន គឺវាល្អជាងនៅ New York ដែលអ្នកមិនអាចជៀសបានឡើយ ។ អ្នកនាំពាក្យ Lonely Planet ប្រចាំនៅ ញូវហ្ស៊ីលែន លោក Chris Zeiher បានបញ្ជាក់ថា ក្រុង Wellington ជាកន្លែងដ៍ពិសេសមួយ ដែលមានអ្វីៗជាច្រើន ងាយស្រួលសម្រាប់ការដើរកំសាន្ត។ 
លោកអភិបាលក្រុង Justin Lester បានបញ្ជាក់ថា គ្មានក្រុងណាមួយដែលល្អ ឥតខ្ចោះនោះទេ ប៉ុន្តែគាត់គិតថា នៅទូទាំងក្រុង Wellington ជាកន្លែងដ៍អស្ចា រ្យសម្រាប់រស់នៅ និងកំសាន្ត សូម្បីតែខ្យល់ក៍ល្អបំផុតដែរ។ ទីក្រុង Auckland បានធ្លាក់ចំណាត់ថ្នាក់ទី១ មកចំណាត់ថ្នាក់ទី៤វិញ ដោយសារតែការកកស្ទះ ចរាចរណ៍នៅក្រុងក្រុង ជាមួយនឹងការរីកដុះដាលនៃសំណង់នៅក្នុងទីក្រុង៕

សំ វណ្ណា
Newshub

...............................................................................................

តំបន់ Mt Roskill នឹងមានលំនៅដ្ឋានថ្មីជាង១ម៉ឺនខ្នងផ្ទះបន្ថែមទៀតនៅ១៥ឆ្នាំទៅមុខទៀត

ជាយក្រុង Auckland នឹងមានលំនៅដ្ឋានថ្មីៗជាច្រើនថែមទៀតក្នុងរយៈពេល ១៥ឆ្នាំទៅមុខទៀត។ នេះបើតាមរដ្ឋមន្ត្រីទទួលបន្ទុកលំនៅដ្ឋានបានបង្ហាញ នៅថ្ងៃនេះ។ លោក Phil Twyford បានបញ្ជាក់ថា លំនៅដ្ឋានថ្មីប្រហែលជាង ១ម៉ឺនខ្នង នឹងត្រូវសាងសង់នៅ Mt Roskill ហើយនឹងភ្ជាប់ទៅនឹងសហគមន៍ នៅជិតទីក្រុង Auckland តាមរយៈរថភ្លើងខ្នាតតូច។ការប្រកាសនេះធ្វើឡើង ពីរខែ បន្ទាប់ពីក្រសួងក៍បានធ្វើការប្រកាសពីគម្រោងនៃការសាងសង់លំនៅ ដ្ឋានថ្មីជាង១ម៉ឺនខ្នងនៅតំបន់ Māngere ។

 «វាមិនគ្រាន់តែធ្វើឲ្យការអភិវឌ្ឍ នៅ តំបន់នោះទេ ប៉ុន្តែវានឹងផ្តល់ឲ្យនូវគ្រួសារជាច្រើននូវគេហដ្ឋានប្រកបដោយ គុណភាពខ្ពស់ ថ្មី វានឹងផ្តល់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីដោះស្រាយការលូ តលាស់ខ្លាំង»។ ការអភិវឌ្ឍឡើងវិញនេះ នឹងរួមបញ្ចូលនូវលំនៅដ្ឋានបង់រំលោះ ដែលមានតម្លៃសមរម្យ ជាង២៤០០ខ្នង (KiwiBuild homes) សម្រាប់អ្នកទិញមុនគេ ហើយបន្ទាប់មក ប្រហែលជាង៣០០០បន្ថែមទៀត សម្រាប់លំនៅដ្ឋានដែល មានតម្លៃគួរសម (market homes) និងលំនៅដ្ឋានរបស់រដ្ឋចំនួន៣០០០ផងដែរ ។ ការសាងសង់លំនៅដ្ឋានថ្មីបានចាប់ផ្តើមរួចរាល់ហើយនៅផ្នែកខាងត្បូងនៃតំបន់ Mt Roskill ប៉ុន្តែដំណាក់កាលថ្មីនៃការសាងសង់អគារគឺនឹងធ្វើនៅពាក់ កណ្តាលឆ្នាំ២០១៩ ដែលលំនៅដ្ឋានថ្មីចំនួន៤៥០ខ្នងនឹងលេចចេញជារូបរាង ។

សំ វណ្ណា
Newshub.