Tuesday, September 4, 2018

រដ្ឋាភិបាលជម្រុញការវិនិយោគលើសុវត្ថិភាពតាមដងផ្លូវ

រដ្ឋាភិបាលនឹងចំណាយទឹកប្រាក់ជាង១ពាន់លានដុល្លារ
បន្ថែមដើម្បីលើកកំពស់ ការធ្វើតំណើតាមដងផ្លូវអោយមានសុវត្ថិភាព។ ទឹកប្រាក់ចំនួនជាង៤ពាន់ដុល្លារនឹងត្រូវចំណាយក្នុងរយៈពេ ល៣ឆ្នាំក្រោយដើម្បីកាត់បន្ថយអត្រាស្លាប់ និងអ្នករងរបួសនៅតាមដង ផ្លូវដែលគម្រោងនេះត្រូវបានបង្ហាញឲ្យដឹងនៅថ្ងៃសុក្រ។ ទឹកប្រាក់ចំនួន៣.១ពាន់ ដុល្លារនឹងចំណាយទៅលើការលើកកំពស់សុវត្ថិភាពដងផ្លូវ និងការធ្វើឲ្យប្រ សើរឡើងផ្លូវល្បឿនលឿននាៗ ដោយផ្តោតសំខាន់ទៅតំបន់នានាដែលមាន អត្រាគ្រោះថ្នាក់ខ្ពស់ និងត្រង់ចំណុចប្រសព្វ។
រដ្ឋមន្ត្រីដឹកជញ្ជូនលោក Phil Twyford បានបញ្ជាក់ថា ទឹកប្រាក់ចំនួនជាង១លានដុល្លារជាថវិកាវិភាជក្នុងឆ្នាំ២០១៥-២០១៨។ ថវិកាបន្ថែមចំនួនជាង១.២ ពាន់លានដុល្លារ នឹងចំណាយទៅលើគោលនយោបាយលើការអនុវត្តនៅតាមដងផ្លូវ និងយុទ្ធនាការបំផុសសុវត្ថិភាពដងផ្លូវ៕


សំ វណ្ណា
Newshub

............................................................................................... 

កន្លែងផ្តល់សេវាទេសចរជាច្រើនកំពុងរើសបុគ្គលិកជាច្រើននាក់ឲ្យបានមុន រដូវ ក្តៅ


ការខ្វះខាតបុគ្គលិកកំពុងរុញច្រានឲ្យហាងនីមួយៗធ្វើការជ្រើសរើសបុគ្គលិក មុនកាលកំណត់ដើម្បីទទួលទេសចរនៅរដូវក្តៅខាងមុខ។ កាលពីឆ្នាំមុន អ្នកកន្លែងផ្តល់សេវាទេសចរខ្លះមានការលំបាកក្នុងការជ្រើសរើសបុគ្គលិក ដើម្បី បំរើសេចក្តីត្រូវការចំនួនអ្នកទេសចរដ៍ច្រើន ពិសេសពិបាកក្នុងការរៀបចំគ្រែ គេងសម្រាប់អ្នកទេសចរឲ្យបានគ្រប់គ្រាន់។


វិស័យទេសចរបានផ្តល់ការងារ ធ្វើដោយផ្ទាល់ដល់កម្មករច្រើនជាង១៨ម៉ឺននាក់នៅត្រឹមខែ វិច្ឆិកា ឆ្នាំ២០១៧ ហើយគេរំពឹងថាកម្មករថ្មីចំនួន៥ម៉ឺននាក់ទៀតនៅត្រឹមឆ្នាំ២០២១។ ប្រតិបត្តិករ ជាច្រើនពិតជាត្រូវការពិចារណាយ៉ាងណាដើម្បីទាក់ទាញកម្មករ រឺអ្នកធ្វើការ ដែលល្អសម្រាប់មុខជំនួញរបស់គេ។ នៅតាមបណ្តោយបឹង Tekapo កន្លែង ស្នាក់នៅសម្រាប់ backpacker កំពុងរីកស្គុះស្គាយឡើង ដូច្នោះតម្រូវការអ្នក ធ្វើការកាន់តែច្រើនថែមទៀត។ គម្រោងមួយទៀត YHA ដែលនឹងចំណាយ ថវិកាចំនួន៩លានដុល្លារនឹងត្រូវបញ្ចប់នៅពាក់កណ្តាលខែធ្នូ ហើយកន្លែងនេះ នឹងស្វែងរកបុគ្គលិកជាច្រើននាក់ដើម្បីចាប់ផ្តើមអាជីវកម្មរបស់ខ្លួន។

  

 នាយក ចាត់ការ YHA លោក Simon Cartwright មានក្តីសង្ឃឹមក្នុងការផ្តល់នូវកន្លែង ស្នាក់នៅ ដែលកំពុងត្រូវការបុគ្គលិកចំនួន២៥នាក់។ លោកថា លោកបានចា ប់ផ្តើមជ្រើសរើសបុគ្គលិកមុនបើកអាជីវកម្ម ដើម្បីយកមកធ្វើការបណ្តុះបណ្តា ល និងផ្តល់នូវការប្រាក់បៀវត្តសមរម្យ ដើម្បីទាក់ទាញ និងរក្សាបុគ្គលិក សម្រាប់ពេលរដូវក្តៅខាងមុខ៕

សំ វណ្ណា
RNZ

...............................................................................................

 វិទ្យាស្ថាន Unitec កាត់មុខវិជ្ជាមួយចំនួន ធ្វើឲ្យបាត់បង់ការមួយរយកន្លែង
បើតាមការឲ្យដឹង ការងារចំនួន១០០កន្លែងនៅវិទ្យាស្ថាន Unitec នឹងត្រូវកាត់ ចេញ ខណៈដែលមុខវិជ្ជាសិក្សាចំនួន១៩នឹងត្រូវផ្អាកបណ្តោះអាសន្ន។ Unitec បានផ្តល់ដំណឹងជូនដល់បុគ្គលិកថា មុខវិជ្ជាសិក្សាជាច្រើននឹងត្រូវផ្អាកសិន ចាប់ពីឆ្នាំ២០១៩ ហើយមិនដឹងថានឹងត្រូវបើកវិញយ៉ាងណា។ ខ្លួននឹងចាប់ផ្តើ មទទួលចុះឈ្មោះសិស្សថ្មី ប៉ុន្តែអះអាងថា សិស្សដែលបានចុះឈ្មោះរួចរាល់ ហើយនាពេលថ្មីនេះនឹងអាចរៀបរហូតបញ្ចប់សញ្ញាបត្ររបស់ខ្លួន។ Unitec បានជួបវិបត្តិហិរញ្ញវត្ថុក្នុងរយៈពេលចុងក្រោយ ហើយបានបាត់បង់សិស្ស រៀនពេញម៉ោងចំនួន៦០០នាក់ក្នុងរយៈពេលថ្មីនេះ។ មុខវិជ្ជាជាច្រើនដែល នឹងត្រូវផ្អាកបណ្តោះអាសន្ននោះ រួមបញ្ចូល បរិញ្ញាបត្រសិល្បៈ បរិញ្ញាបត្រទំ នាក់ទំនង បណ្ឌិតផ្នែកកុំព្យូទ័រ បរិញ្ញាបត្រកីឡា និងអនុបណ្ឌិតផ្នែកសន្លាក់ ឆ្អឹង។ Unitec មានកម្មវិធីសិក្សាចំនួន៣០ នៅពេលដែលមានសិស្សចំនួន១ម៉ឺន នាក់ ប៉ុន្តែដោយសារចំនួនសិស្សធ្លាក់ចុះខ្លាំង លោកនាយកប្រតិបត្តិបណ្តោះ អាសន្ន លោកស្រីMerran Davis បានបញ្ជាក់ថា ខ្លួនត្រូវការកាត់បន្ថយចំណាយ២០ភា គរយ។ តំណែង និងការងារចំនួនពី១០០ទៅ២០០កន្លែងនឹង ត្រូវកាត់បន្ថយ។ លោកស្រីបានឲ្យដឹងថា ទឹកប្រាក់ចំនួនជាង៥០លានដុល្លារ ដែលជាកំចីពីរដ្ឋាភិបាលដើម្បីដំណើរការវិទ្យាស្ថាន ហើយវាជាផ្នែកមួយនៃ ការចំណាយទូទៅ។រដ្ឋាភិបាលក៍បានដឹងច្បាស់ដែរថា ការធ្វើដូច្នោះវានឹង ធ្វើ ឲ្យបាត់បង់ការងារជាច្រើនដល់គ្រូ និងបុគ្គលិក៕

សំ វណ្ណា
Newshub

.................................................................................................

មនុស្សម្នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះដ៍កក្រើកនៅ Henderson

សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញ បន្ទាប់ពីមានករណីផ្ទុះ និងធ្វើឲ្យមាន អគ្គិភ័យកើតឡើងនៅផ្លូវ Swanson Road ក្នុងតំបន់ Henderson។ សេវា សង្គ្រោះបន្ទាន់ត្រូវបានគេផ្តល់ដំណឹងបន្ទាប់ពីមានសម្លេងផ្ទុះលាន់ដូចរន្ទះនៅ West Auckalnd នៅម៉ោង៥ល្ងាចថ្ងៃច័ន្ទ។ ប៉ូលីសបានអះអាងថា ក្រោយករណីនោះគេប្រទះឃើញសាកសពម្នាក់នៅក្បែរនោះ។ ស្ត្រីម្នាក់ដែលស្ថិត នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលលឺសម្លេងផ្ទុះបេះដូងរបស់ ស្ទើរលែងដំណើរការ ដោយសារខ្លាំងពេក។ ក្រោយផ្ទុះគេឃើញមានបន្ទៈដែក ជាច្រើនហោះទើរនៅលើចុងឈឺ។

ស្ត្រីខាងលើបានឃើញផ្សែងឃ្មួលខ្មាញ់ ហោះឡើងទៅលើ ហើយធុំក្លិនដូចជាសារធាតុគីមីពុល។ ប៉ូលីសបានឲ្យ ប្រជាជនចេញពីតំបន់ខាងលើ គ្រដែលប៉ូលីសកំពុងធ្វើការស៊ើបអង្កេតបន្ត៕

សំ វណ្ណា
Newshub