Thursday, August 9, 2018

សមាគមគ្រូបង្រៀនចង់បានប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ថៃ្លឈ្នួលផ្ទះចំពោះគ្រូបង្រៀនៅតំបន់ដែលមានថ្លៃផ្ទះថ្លៃ


សមាគមគ្រូបង្រៀនអនុវិទ្យាល័យនៅទីក្រុង Auckland បានទទូចស្នើសុំពីរដ្ឋា ភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមថ្លៃឈ្នួលផ្ទះដល់គ្រូបង្រៀនចំពោះតំបន់ ដែលមានអត្រាថ្លៃជួលផ្ទះខ្ពស់។ តាមការគ្រោងទុកខាងសមាគមគ្រោងនឹងជួប ពិភាក្សាជាមួយរដ្ឋមន្ត្រីអប់រំនៅសប្តាហ៍នេះ។ នេះជាអ្វីដែលស្នើឡើងដោយគ្រូ បង្រៀនដែលជួលផ្ទះនៅក្រុងដែលមានតម្លៃផ្ទះខ្ពស់ ភាគច្រើនគឺច្រើនជាង១០ ភាគរយនៃកម្រិតមធ្យមធៀបទៅនឹងប្រាក់បៀវត្តន៍។ រដ្ឋមន្ត្រីអប់រំ លោក Chris Hipkins បានបញ្ជាក់ថា លោកគ្មានពេលដើម្បីគិត រឺពិចារណាគំនិតនេះ ប៉ុន្តែលោ កព្រមានថារដ្ឋាភិបាលគួរតែគិតពិចារណាទៅលើផលប៉ះពាល់នានាទៅកម្មករ ដែលបំរើក្នុងវិស័យសាធារណៈទៅវិញទេ។ «ប្រសិនបើយើងគិតពីភូមិសាស្ត្រ ដោយផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់តែគ្រូបង្រៀននៅក្នុងក្រុង Auckland រួច ចុះតើសម្រាប់ជំនួយការពេទ្យ និងកម្មករក្នុងសេវាសាធារណៈដទៃផ្សេងទៀត នោះតើត្រូវគិតយ៉ាងណា»។ 
ទោះយ៉ាងណាលោកប្រធានសមាគមគ្រូបង្រៀនសង្ឃឹមថា រដ្ឋមន្ត្រីនឹងធ្វើការ ពិចារណាករណីនេះ៕ 

សំ វណ្ណា
RNZ
.....................................................................................

កាត់ទោសបុរសម្នាក់ពីបទរក្សាទុករូបភាពជាច្រើនទាក់ទងទៅនឹងការបំពានផ្លូវ ភេទកុមារ


បុរសជាអ្នករស់នៅ Christchurch ម្នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២៥ ខែបន្ទាប់ពីត្រូវបានគេរកឃើញថា បានរក្សាទុករូបភាព និងវីដេអូទាក់ទងទៅនឹង បំពានកុមារចំនួនជិត៣ម៉ឺនរូបភាព។ វ័យ៣៤ឆ្នាំ Corey Andrew Challis ត្រូវបាន កាត់ទោសនៅតុលាការ Christchurch នៅថ្ងៃពុធ។ គាត់បានសារភាពកំហុសរប ស់ខ្លួនចំពោះពីរបទល្មើសទាក់ទងទៅនឹងការរក្សាទុករូបភាពផ្សេងចំនួន២ម៉ឺន៩ ពាន់៣៨០រូប ដែលវាសុទ្ធសឹងជារូបភាពបង្ហាញពីការបំពានផ្លូវភេទ និងកេងប្រ វញ្ចផ្លូវភេទចំពោះកុមារ។ រូបភាពទាំងនោះត្រូវបានគេប្រទះឃើញនៅឯកសារ របស់គាត់ ហើយក៍ត្រូវបានគេរាយការណ៍មកនាយកដ្ឋានកិច្ចការផ្ទៃក្នុងដើម្បី ធ្វើការស្រាវជ្រាវ។ 
ប្រធាននាយកដ្ឋានលោក Stephen Waugh បានបញ្ជាក់ថា ការស៊ើបអង្កេត ពី សម្ភារៈនានាបានរកឃើញរូបភាពជាច្រើន ដោយមានការជួយពីខាងសហគមន៍ និងអ្នកធ្វើការងារកន្លែងនោះ។ «វាជារឿងដ៍គួរឲ្យព្រួយបារម្ភសម្រាប់យើងនៅ ពេលអ្នកជនល្មើសនោះបានដោនឡូត និងមើលរូបភាពកេងប្រវ័ញ្ចផ្លូវភេទក្មេង ៗ និងរូបភាពអាសអាភាសផ្សេងទៀតនៅកន្លែងធ្វើការ»។ វាជាកត្តាដែលអាច ឈានដល់ការប្រព្រឹត្តមិនគប្បីណាមួយចំពោះកុមារដោយសារមើលរូបភាព ទាំងនោះ៕

សំ វណ្ណា
RNZ

........................................................................................

សិស្ស និស្សិតអន្តរជាតិដែលមកសិក្សានៅញូវហ្ស៊ីលែននឹងធ្លាក់ចុះដោយសារ ការផ្លាស់ប្តូរគោលការណ៍ផ្តល់ទិដ្ឋការចំពោះសិស្ស


រដ្ឋាភិបាលបានធ្វើការផ្លាស់ប្តូរសិទ្ធិទទួលបានការងារក្រោយបញ្ចប់ការសិក្សា សម្រាប់សិស្សពីក្រៅប្រទេស ដែលកត្តានេះនឹងអាចធ្វើឲ្យចំនួនសិស្សមកសិក្សា នៅញូវហ្ស៊ីលែននឹងមានការធ្លាក់ចុះចន្លោះពី១២០០នាក់ទៅ៦០០០នាក់ ដែល គិតជាទឹកប្រាក់ប្រមាណ៥៩លានដុល្លារក្នុងមួយឆ្នាំ។ រដ្ឋាភិបាលបានលុបចោល នូវទិដ្ឋការការងារដែលផ្តល់ដោយនិយោជក ដោយលើកហេតុផលថា កត្តានេះ បានធ្វើឲ្យកើតមានអំពើកេងប្រវ័ញ្ចកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ។ ការសិក្សាយក សញ្ញាបត្រទៅតាមកម្រិតសិក្សានឹងត្រូវទទួលបានទិដ្ឋការការងារចំនួនបីឆ្នាំ។ បន្ទាប់ពីនោះពួកគេអាចដាក់ពាក្យយកទិដ្ឋការជាពលករជំនាញណាមួយទៅតាម ជំនាញ។ 
រដ្ឋមន្ត្រីអន្តោរប្រវេសន៍ លោក Iain Lees-Galloway បានបញ្ជាក់ថា ផ្លូវនៃការ សិក្សាឈានឆ្ពោះទៅរកការទទួលបានសិទ្ធិស្នាក់នៅគឺបង្ហាញច្បាស់លាស់ហើយ។ «វានឹងធ្វើការផ្តោតទៅលើជំនាញដែលយើងត្រូវការប៉ុណ្ណោះដើម្បីពង្រីក សេដ្ឋកិច្ចជាតិ។ មានជំនាញជាច្រើនដែលកំពុងខ្វះខាត ដូចជាជាងតទុយោទឹក ជាងតបណ្តាញហ្គាស និងជាងតបណ្តាញទឹកជាដើម។ ចំពោះសិស្សដែលមក សិក្សាមិនមែនបរិញ្ញាបត្រនៅក្រុង Auckland នឹងត្រូវទទួលបានទិដ្ឋការការងារ ចំនួនមួយឆ្នាំ ហើយប្រសិនបើគេធ្វើដំណើរទៅតំបន់ផ្សេងនឹងទទួលបានពីរឆ្នាំ។ លោកថា ញូវហ្ស៊ីលែនបានក្លាយជាគោលដៅសម្រាប់អ្នកមានសញ្ញាបត្រខ្ពស់ ហើយយើងនឹងបន្តធ្វើឲ្យប្រទេសយើងក្លាយជាប្រទេសដែលមានអ្នកចេះដឹង ប្រកួតប្រជែងគ្នាជាសកល។ លោកបញ្ជាក់ថា សិស្សអន្តរជាតិដែលមកសិក្សា នៅញូវហ្ស៊ីលែនបានចូលរួមវិភាគទានចំនួន១៥ភាគរយក្នុងចំណូលប្រចាំឆ្នាំ ជាមួយនឹងទឹកប្រាក់ប្រមាណ១៩លានដុល្លារ ក្រៅពី១១០លានដុល្លារបានពី សិស្សអន្តរជាតិ។ 

សំ វណ្ណា
Newshub.
...................................................................................

រដ្ឋាភិបាលនឹងស្នើសុំពីសាធារណៈមតិសម្រាប់ពាណិជ្ជកម្មសេរីជាមួយអន្តរជាតិ


រដ្ឋាភិបាលកំពុងស្វែងរកយោបល់ពីមហាជនដើម្បីផ្តល់ឱកាសញូវហ្ស៊ីលែនចូល ខ្លួនក្នុងពាណិជ្ជកម្មសេរីនៅថ្ងៃអនាគត។ រដ្ឋមន្ត្រីពាណិជ្ជកម្មលោក David Parker បានបញ្ជាក់ថា លោកចង់ស្តាប់មតិមហាជនដែលមិនបានទទួលបានប្រយោជន៍ច្រើនដូចទៅនឹងជំនួញធំៗពីពាណិជ្ជកម្ម រួមមានសហគ្រាសធុនតូច និងមធ្យម ពិសេសស្ត្រី និងជនជាតិ Māori។ លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានបញ្ជាក់ថា គំនិតនៃការប្រឆាំងចំពោះកិច្ចព្រមព្រៀងភាពជាដៃគូនៃ ភាពពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកគឺជាឧទាហរណ៍នៃហេតុផលមួយដែលជាអ្វីដែល យើងត្រូវការសិក្សា។ «យើងឃើញថា ដំណាក់កាលដំបូងនៅពេល TPP គឺមិន ត្រូវបានទទួលស្វាគមន៍ពីសាធារណៈមតិនោះទេ។ «ទស្សនៈភាគច្រើនយល់ថា វាមិនបានផ្តល់សារសំខាន់ណាមួយ ដែលឆ្លុះបញ្ចាំងពីផលប្រយោជន៍របស់ញូ ហ្ស៊ីលែននោះទេ»។ លោកស្រី Ardern បានបញ្ជាក់ថា លោកស្រីចង់ឃើញ ពាណិជ្ជកម្មរបស់ប្រទេសនេះជាមួយសហភាពអឺរ៉ុប ដែលកំពុងធ្វើការក្នុងភាពជា ដៃគូល្អ ដែលនឹងក្លាយជាការដោះដូរពាណិជ្ជកម្មដ៍ធំមួយទៅអនាគត៕

សំ វណ្ណា
RNZ