លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានវិលត្រលប់មកធ្វើការវិញជាផ្លូវការ ហើយក្រោយលំហែមាតុភាពចំនួន៦ខែកន្លងទៅ ដោយអង្គុយកៅអីជួរមុខនៅ ក្នុងគណៈរដ្ឋមន្ត្រីរបស់លោកស្រី។ លោកស្រីបានធ្វើដំណើរទៅកាន់ Wellington កាលពីចុងសប្តាហ៍កន្លងទៅជាមួយដៃគូ និងកូនរបស់លោកស្រី ដើម្បីចូលទៅ រស់នៅលំនៅដ្ឋានដែលផ្តល់ដោយរដ្ឋនៅជិតសភា។ លោក Winston Peters បានទទួលភារកិច្ចជំនួសលោកស្រីពេលលោកស្រីលំហែមាតុភាព ប៉ុន្តែលោក ស្រីនាយករដ្ឋមន្ត្រីថ្ងៃនេះបានវិលចូលកៅអីរបស់លោកស្រីវិញហើយនៅគណៈ រដ្ឋមន្ត្រី។ លោកស្រីបានថ្លែងអំណរគុណចំពោះគណៈរដ្ឋមន្ត្រីរបស់លោកស្រី ពិសេសលោក Winston Peters ជាពិសេស ដែលធ្វើឲ្យលោកស្រីសំរាកដោយ ស្ងប់ចិត្ត។ ទោះយ៉ាងណាដំណើរការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីបានប្រព្រឹត្ត ទៅយ៉ាងរលូនដោយគ្មានឧបសគ្គ៕
សំ វណ្ណា
Newshub
..........................................................................................................
រដ្ឋាភិបាលកំពុងគិតគូក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមកាត់បន្ថយការបំភាយឧស្ម័នកាបូនតាមយន្តហោះ
រដ្ឋាភិបាលបានបញ្ជាក់ថា កិច្ចការងារទាក់ទងទៅនឹងការអភិវឌ្ឍច្បាប់ថ្មីដែលនឹង ធ្វើការគាំទ្រក្នុងការកាត់បន្ថយឧស្ម័នកាបូនពីយន្តហោះកំពុងស្ថិតនៅលើផ្លូវទៅ មុខហើយ។ រដ្ឋមន្ត្រីដឹកជញ្ជូនលោក Phil Twyford បានបញ្ជាក់ជាសាកលថា ខ្លួននឹងធ្វើការកាត់បន្ថយការបំភាយ CO2 ឲ្យបានពីរភាគរយពីយន្តហោះ។ លោក Twyford បានប្រកាសបែបនេះនៅក្នុងសន្និសីទស្តីពីឧស្សាហកម្មអាកាស ចរនៅ Nelson ទីដែលមានជើងយន្តហោះចេញដំណើរជជាង១៥លានជើងដែល ត្រូវបានចុះចត និងចាកចេញកាលពីឆ្នាំមុន។ វានឹងកាន់តែរវល់ថែមទៀតសម្រា ប់ព្រលានក្នុងស្រុកមួយនេះនាពេលខាងមុខ។ លោកថា អាជ្ញាធរអាកាសចរស៊ី វិលនិងរដ្ឋមន្ត្រីដឹកជញ្ជូនបាននឹងកំពុងធ្វើការនេះជាមួយគ្នាដើម្បីធានាថា ឧស្សាហកម្មអាកាសចរមានត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តផែនការថ្មីនេះ។
New Southern Sky អះអាងថា ខ្លួននឹងអាចពង្រីកប្រព័ន្ធសុវត្ថិភាព ជាមួយនឹង ការបំភាយឧស្ម័នចំពអ្នកដំណើរជាង១៥លាននាក់ជារៀងរាល់ឆ្នាំ។ New Southern Sky គឺជាគម្រោងនៃការធ្វើទំនើបកម្មអាកាសចរញូវហ្ស៊ីលែនដែលត្រូវ អនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីឆ្នាំ២០១៤។ វានឹងធ្វើការបង្ហាញនូវការណែនាំ នូវបច្ចេកវិទ្យាថ្មីសម្រាប់ការគ្រប់គ្រងផ្លូវអាកាស។ Mr Twyford បញ្ជាក់ថា នឹង នាំមកនូវទឹកប្រាក់ជិត១ពាន់លានដុល្លារចាក់បញ្ចូលក្នុងសេដ្ឋកិច្ចក្នុងរយៈពេល ២០ឆ្នាំទៀត។ ផលប្រយោជន៍នោះនឹងបានមកពីការសន្សំសំចៃប្រេង គម្រោងនៃ ប្រតិបត្តិការយន្តហោះចំណាយទាប ដែលវារំពឹងថានឹងផ្តល់ប្រយោជន៍ដោយផ្ទា ល់់នូវទឹកប្រាក់ចំនួន១២៨លានដុល្លារក្នុងរយៈពេលដូចគ្នា៕
សំ វណ្ណា
Newshub
..........................................................................................................
អ្នកវិទ្យាសាស្ត្រព្រមានចំពោះបញ្ហានៃការប្រែប្រួលអាកាសធាតុចំពោះញូវហ្ស៊ីលែន
អ្នកជំនាញលើការផ្លាស់ប្តូរអាកាសធាតុបានបញ្ជាក់ថា ត្បិតការឆេះព្រៃមិនបាន មានឥទ្ធិពលចំពោះញូវហ្ស៊ីលែនយ៉ាងណាក្តី យើងនៅតែឃើញថា ស្ថានភាពនៃការប្រែប្រួលអាកាសធាតុកំពុងជាប្រធានបទដ៍ក្តៅគគុកមួយសម្រាប់ពិភពលោក និងញូវហ្ស៊ីលែន។ អ្នកពន្លត់អគ្គីភ័យចំនួន៦៥នាក់របស់ញូវហ្ស៊ីលែននឹងហោះទៅ កាណាដាក្នុងរយៈពេលដ៍ខ្លីខាងមុខ ដើម្បីរៀនជំនាញបន្ថែមលើការពន្លត់អគ្គីភ័យ និងភ្លើងឆេះព្រៃ ដើម្បីយកមកធ្វើការអនុវត្តការពារស្ថានភាពយថាហេតុណាមួយ នៅក្នុងប្រទេស។ ប្រធានក្រុមអ្នកពន្លត់អគ្គីភ័យ លោក John Sutton បានបញ្ជាក់ ថា បទពិសោធន៍ថ្មីនឹងក្លាយជាមូលដ្ឋានដ៍សំខាន់ដើម្បីជាទុននៅពេលដែលកើត ហេតុណាមួយនៅញូវហ្ស៊ីលែននៅរដូវក្តៅ។ ក្នុងចំណោមនោះមាន៣៨នាក់ កំពុ ងមានវត្តមាននៅកាលីហ្វរញ៉ា ទីដែលមានអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោ សន្ធៅ គ្រាដែលមនុស្សចំនួន១ម៉ឺន៥ពាន់កំពុងតទល់ទៅនឹងអគ្គីភ័យចំនួន១៨។
នៅតំបន់អឺរ៉ុបក៍កំពុងតែប្រឈមទៅនឹងបញ្ហានៃការឡើងកំដៅ គ្រាដែលកំដៅ ឡើងដល់៤០អង្សារ ដែលបានបង្កជាអគ្គីភ័យនៅតំបន់ Iberian Peninsula។
សំ វណ្ណា
RNZ