ដុល្លារញូវហ្ស៊ីលែនបានបន្តធ្លាក់ចុះស្ទើរតែបីឆ្នាំជាប់គ្នាធៀបទៅនឹងប្រាក់ដុល្លារ របស់អាមេរិក។ប្រាក់ដុល្លារញូវហ្ស៊ីលែនធ្លាក់ចុះមានន័យថាតម្លៃសម្រាប់ការ នាំ ចូលទំនិញផ្សេងមានតម្លៃខ្ពស់ ដូចជាប្រេងសាំង ដែលធ្វើដូច្នោះដើម្បីកុំឲ្យប៉ះ ពាល់ធ្ងន់ធ្ងរខ្លាំងពេកចំពោះអ្នកប្រើប្រាស់ស់។ នេះបើតាមអ្នកសេដ្ឋកិច្ចរបស់ ធនាគារ ANZ លោក Sharon Zollner។ ប្រាក់ដុល្លារបានធ្លាក់ចុះយ៉ាងគំហុក កាលពីថ្ងៃព្រហស្បត្តិ៍ បន្ទាប់ធនាគារកណ្តាលបានធ្វើការប្រកាសដ៍គួរឲ្យភ្ញាក់ ផ្អើលមួយអំពីការផ្តល់អត្រាការប្រាក់ទាបមិនធ្លាប់មានរហូតដល់ឆ្នាំ២០២០។ ដុល្លារញូវហ្ស៊ីលែនបានហក់ឡើងកាលពីប៉ុន្មានខែមុន ពោលដូចជានៅពាក់ កណ្តាលខែមេសាដុល្លារញូវហ្ស៊ិលែនបានហក់ឡើង៧៤សេនក្នុងមួយដុល្លារ អាមេរិក ប៉ុន្តែវាបានធ្លាក់ចុះមក៦៦ភាគរយក្នុងរយៈពេលពីរឆ្នាំកន្លះនេះ នៅគ្រា ដែលបច្ចុប្បន្នប្រាក់ដុល្លារញូវហ្ស៊ីលែនមានត្រឹម៦៥.៦៨សេនក្នុងមួយដុល្លារ អាមេរិកនៅថ្ងៃច័ន្ទ។ ចំពោះសេដ្ឋកិច្ចរបស់តួគីក៍កំពុងដាំក្បាលចុះខ្លាំងនៅទី ផ្សារអន្តរជាតនៅគ្រាដែលអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើប្រទេសមួយ នេះ ព្រមជាមួយការតម្លើងពន្ធផងដែរ។ ញូវហ្ស៊ិលែនជាប្រទេសមានសេដ្ឋកិច្ច តូច និងបើកចំហរ ដូច្នោះសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងរងនូវការជះឥទ្ធិពល ជាវិជ្ជមាន ចំពោះអ្វីដែលបាននឹងកំពុងកើតឡើងនៅឯនាយសមុទ្រ៕
សំ វណ្ណា
Newshub.
...................................................................................
ច្បាប់ហាមមិនឲ្យជនបរទេសទិញលំនៅដ្ឋាននៅញូវហ្ស៊ីលែន មិនមែនជាវិធី ដែលធ្វើឲ្យតម្លៃផ្ទះនៅញូវហ្ស៊ីលែនចុះថោកនោះទេ
រដ្ឋាភិបាលរំពឹងដើម្បីធ្វើការដាក់ឲ្យដំណើរនូវគម្រោងបញ្ឈប់អ្នកទិញអចល នទ្រព្យជាជនបរទេសនៅញូវហ្ស៊ីលែននៅសប្តាហ៍នេះ តាមរយៈការអនុម័តច្បា ប់ថ្មីក្នុងហាមឃាត់មិនឲ្យបរទេសទិញផ្ទះនៅញូវហ្ស៊ីលែននោះទេ។ ការបើក ឲ្យអ្នកមានលុយទិញលំនៅដ្ឋាននៅញូវហ្ស៊ីលែន បានក្លាយជាពាក្យគេនិយា យតៗគ្នាសម្រាប់អ្នកមានទ្រព្យនៅអាមេរិកដើម្បីមកទិញនៅទីនេះដើម្បីគេច ពីភេរវកម្ម និងបញ្ហាចលាចលក្នុងសង្គមជាដើម។ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរ ទៅហើយ តើការហាមមិនឲ្យជនបរទេសទិញផ្ទះជារឿងដែលត្រឹមត្រូវរឺយ៉ាង ណា?
នាយកវិទ្យាស្ថានអចលនទ្រព្យលោក Ashley Church បានបញ្ជាក់ថាអ្នកទិញផ្ទះជាជនបរទេសគឺចំណែកមួយតូចនៃទីផ្សារអចលនទ្រព្យ ការហាមឃាត់ពួក គេពីការទិញផ្ទះគឺមិនមែនជាជម្រើសល្អក្នុងការធ្វើឲ្យតម្លៃផ្ទះចុះទាបនោះទេ។ អ្វីដែលជាបញ្ហាសាមញ្ញដើម្បីជួសជុលវិបត្តិលំនៅដ្ឋាននៅក្នុងប្រទេសគឺមាន វិធីងាយៗគឺបញ្ចុះតម្លៃលំនៅដ្ឋានទៅជាការស្រេច។ វិធីសាស្ត្រសាមញ្ញក្នុងការ បញ្ចុះតម្លៃនោះ គេអាចយកគំរូតាមតំបន់ Christchurch តាមរយៈការសាង សង់លំនៅដ្ឋានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន និងឲ្យបានលឿនទៅ វានឹងអាចដោះស្រាយបញ្ហានេះបានមិនខាន។ មនុស្សជាច្រើនគិតថាមានជន បរទេសមកទិញច្រើន តែតាមពិតទៅគឺជនជាតិញូវហ្ស៊ីលែនទេ ដែលទិញច្រើ ននោះ ហើយសេដ្ឋកិច្ចបែបជាតិនិយមជុ្រលពេកអាចនឹងមិនល្អនោះទេ៕
សំ វណ្ណា
Newshub.
.................................................................................
ភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់នឹងវាយប្រហារញូវហ្ស៊ីលែន
ភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់នឹងបោកបក់មកកាន់ញូវហ្ស៊ីលែននៅថ្ងៃអង្គារ នេះ នេះបើតាមការព្យាករណ៍អាកាសធាតុ។ MetService បានព្រមានចំពោះ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយត្ន័គ្រាដែលទឹកភ្លៀងនឹងធ្លាក់ខ្លាំងពីរបីម៉ោង នៅ Coromandel Bay of Plenty Gisborne និងនៅភាគខាងជើង Te Puia Springs។ នៅភាគខាងត្បូងឯណោះវិញក៍នឹងមានភ្លៀងធ្លាក់ខ្លាំងមាននៅ តំបន់ hit Nelson, Fiordland និងនៅ South Westland។ មានបញ្ហាមួយចំនួន ដូចជាផ្គររន្ទះ នៅតំបន់ Northland, northern Auckland និងនៅ Hauraki Gulf។ MetService បានបញ្ជាក់ថា ខ្យល់បកពីខាងលិចនឹងក្លាយ ជាទៅជាខ្យល់ កន្ត្រាក់នៅ Northland, Auckland, Coromandel, Waikato និង Bay of Plenty, ភាគខាងលិច Te Puke។ តាមការព្យាករណ៍ខ្យល់កន្ត្រាក់នឹងបង្កការខូចខាត នៅតំបន់ Auckland ប៉ុន្តែមិនអាក្រក់ណាស់ណាទេ៕
សំ វណ្ណា
NZ Radio
...................................................................................
ប្រធានគណបក្ស National ការពារខ្ចង់ចំណាយរបស់ខ្លួនថាត្រឹមត្រូវ ទោះ ចំណាយជាង១១ម៉ឺនដុល្លារក៍ដោយ
ប្រធានគណបក្ស National លោក Simon Bridges បានការពារនូវខ្ទង់ចំណា យដ៍ធំរបស់ខ្លួនចំពោះការធ្វើដំណើរ ដោយលោកបានអះ អាងថាការចំណាយត្រឹមត្រូវទៅតាមខ្ទង់។ ការចំណាយរបស់លោកចុងក្រោ យដែលត្រូវបានបែកធ្លាយដល់អ្នកកាសែត បង្ហាញថា លោក Mr Bridges បានចំណាយច្រើនជាង១០ម៉ឺនដុល្លារក្នុងការធ្វើដំណើរ និងកន្លែងស្នាក់នៅ ចន្លោះពីខែមេសា ដល់ខែមិថុនា។ សរុបនៃការចំណាយគឺ១១ម៉ឺន៣ពាន់៩៧៣ដុល្លារ ភាគច្រើននៃខ្ចង់ចំណាយនោះប្រមាណ៨ម៉ឺន៣ពាន់៦៩៣ដុល្លារ បាន ចំណាយទៅលើការធ្វើដំណើរ ដែលប្រើរថយន្តលំដាប់ទំនើប។ អតីតប្រធានគណបក្ស Labour បានចំណាយប្រមាណ៣ម៉ឺន៥ពាន់ដុល្លារតិចជាងលោកប្រធាន គណបក្ស National ឆ្ងាយណាស់។ លោកថា លោកចំណាយពេល១២សប្តាហ៍នៅសាលប្រជុំកាលពីខែ មុន និងចូលរួមប្រជុំចំនួន៧០ប្រជុំនៅទូទាំងប្រទេសទៀតផង។ ការធ្វើដំណើរទៅក្រៅប្រទេសក៍ជាផ្នែកមួយនៃការងារដ៍សំខាន់ ហើយ រដ្ឋាភិបាលក៍គួរតែដឹងដែរពីបញ្ហានេះ៕
សំ វណ្ណា
RNZ
................................................................................
លោក Don Brash ត្រូវបានជ្រើសរើសជា New Zealander of the Year
អតីតប្រធានគបក្ស National លោកបណ្ឌិត Don Brash បានក្លាយជាបេក្ខជន សម្រាប់ Kiwibank ជ្រើសរើសជាជនគំរូ និងទទួលពានរង្វាន់ New Zealander of the Year សម្រាប់ឆ្នាំ២០១៩។ Don Brash ជាប្រធានគណបក្សមួយរូប ដែលនាំមកនូវការតស៊ូមតិដោយសេរី។ ពានរង្វាន់នេះផ្តល់ជូនដល់មនុស្ស ណាដែលបានរួមចំណែកទៅលើសុខុមាលភាពញូវហ្ស៊ីលែន តាមរយៈការ ផ្ទេរចំណេះដឹងនានាដល់មនុស្សទូទៅ។ ទន្ទឹមនឹងនោះសាធារណៈជនមួយ ចំនួនក៍អាចទទួលបាននូវកិត្តិយសនោះដូចគ្នាដែរ។ បើតាមលោកនាយក ពានរង្វាន់ Glyn Taylor មួយឆ្នាំម្តងការជ្រើសរើសជនគំរូនេះ ឆ្លុះបញ្ចាំងនូវអ្វី ដែលជនជាតិញូវហ្ស៊ីលែនបាននឹងកំពុងពិភាក្សា និងកំពុងមានសារៈប្រយោជ ន៍សម្រាប់ប្រជាជន។ ប្រជាជនញូវហ្ស៊ីលែនដែលខិតខំធ្វើការដើម្បីដោះស្រា យបញ្ហាសង្គមនានា គឺជាគោលដៅនៃពានរង្វាន់មួយនេះ។ ចំពោះលោក Don Brash បានចូលរួមក្នុងការជជែកដេញដោល និងធ្វើឲ្យមានការបញ្ចេញមតិ ដោយសេរី៕
សំ វណ្ណា
NZRadio