បន្ទាប់ពីមានមនុស្សរាប់រយនាក់ជួបជុំគ្នា ពួកគេប្រមាណ៤ពាន់នាក់ក៍បាន ដង្ហែជាក្បួនឆ្ពោះទៅវិមានរដ្ឋសភា ដែលគេបានជួបជាមួយនាយករដ្ឋមន្ត្រី Jacinda Ardern និងរដ្ឋមន្ត្រីក្រសួងអប់រំ លោក Chris Hipkins។ លោកស្រី នាយករដ្ឋមន្ត្រីបានប្រាប់ទៅហ្វូងមនុស្សថា លោកស្រីមិនបានរៀបចំឲ្យមានកាល បរិច្ឆេទនៃជំនួបជជែកពិភាក្សាគ្នានោះទេ ប៉ុន្តែមិនអាចដើរចេញទៅណា បានដោយសារហ្វូងមនុស្សច្រើនកុះករនៅរដ្ឋសភាទៅហើយ។ លោកស្រីថា ការផ្លាស់ប្តូរអ្វីមួយគឺត្រូវការពេលវេលា ហើយក៍បានស្នើគ្រូបង្រៀនទាំងឲ្យ ធ្វើ ការជាមួយរដ្ឋាភិបាល។
សំ វណ្ណា
NZ Radio
...................................................................................
ទីបំផុតច្បាប់ស្តីពីការហាមមិនឲ្យបរទេសមានសិទ្ធិទិញផ្ទះនៅញូវហ្ស៊ីលែន ត្រូវ ចូលធរមានហើយ
ជនបរទេសទាំងអស់ត្រូវបានហាមលែងឲ្យទិញផ្ទះនៅញូវហ្ស៊ីលែនទៀតហើ យ ដើម្បីចាត់វិធានការចំពោះការកើនឡើងរបស់ជនបរទេសទិញអចលនទ្រព្យ។ ច្បាប់នេះត្រូវបានរដ្ឋាភិបាលអនុម័តនៅជុំចុងក្រោយរបស់ខ្លួននៅថ្ងៃ ពុធ នេះ ដោយមានការគាំទ្រពីគណបក្សកាន់អំណាច Labour, New Zealand First និងគណបក្ស Greens។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក David Parker បានប្រាប់អង្គសភាថា ច្បាប់នេះនឹងជួយស្តារនូវក្តីសុបិន្តភាពជាម្ចាស់របស់ប្រជាជនញូវហ្ស៊ី លែនឡើងវិញ។ ប្រជាជនញូវហ្ស៊ីលែដែលបានកើតមកនា ពេលខាងមុខ ដែលចង់ផ្ទះនៅ ទីផ្សារលំនៅដ្ឋានមួយនេះរដ្ឋាភិបាលកំពុងធ្វើ ដំណើរនៅលើផ្លូវនេះហើយ។ «ប្រសិនបើអ្នកមានសិទ្ធិរស់នៅជាអចិន្ត្រៃយ៍ នៅញូវហ្ស៊ីលែនបាន អ្នកនឹងអាចទិញផ្ទះនៅទីនេះបានហើយ»។ នេះបើតាម លោ David Parker។ អ្នកទិញផ្ទះជាជនបរទេសបង្ខំចិត្តលក់លំនៅដ្ឋាន ក្នុងតម្លៃទាបជាងមុននៅតំបន់ខ្លះ។ ក្នុងត្រីមាសទី៣នេះ ២០ភាគរយនៃអ្នកលក់ ផ្ទះរបស់ខ្លួននៅក្នុងក្រុង Auckland ភាគច្រើនលក់ទៅឲ្យជនបរទេស ប៉ុន្តែ ចំពោះប្រទេសអូស្ត្រាលី និងសិង្ហបុរី នឹងត្រូវបានលើកលែងពីការបម្រាមនេះ ដោយសារប្រទេសទាំងពីរជាដៃគូរពាណិជ្ជកម្មសេរីជាមួយញូវហ្ស៊ីលែន៕
សំ វណ្ណា
NZRadio
.................................................................................
រដ្ឋាភិបាលចុះហត្ថលេខាជាមួយវិទ្យាស្ថានអប់រំដើម្បីតម្លើងប្រាក់ម៉ោងអ្នកធ្វើ ការជាអ្នកមើលថែក្មេង ឲ្យកាន់តែខ្ពស់
រដ្ឋាភិបាលបានចុះហត្ថលេខាលើការផ្តល់ការចំណាយលើការស្នាក់នៅបន្ថែម អ្នកមើលថែក្មេងក្នុងវិស័យអប់រំនៅកំរិតបឋម និងថ្នាក់មត្តេយ្យចំនួនជាង៣២០នាក់។ បច្ចុប្បន្នគេទទួលបានប្រាក់ម៉ោងចន្លោះពីចំនួន១៦.៧៧ដុល្លារ ទៅ ១៩.៨៧ក្នុងមួយម៉ោង ប៉ុន្តែពួកគេមួយចំនួននឹងត្រូវតម្លើងបន្ថែមទៀតឲ្យបាន៣០ភាគរយ។
លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានបញ្ជាក់ថា រាល់អ្នកថែកុមារ និងអ្នកធ្វើការគាំពាកុមារក្នុងវិស័យអប់រំ ជាស្ត្រី ពួកគេបានធ្វើការងារដ៍សំខាន់ ក្នុងការជួយក្មេងៗជាមួយនឹងអាកប្បកិរិយាពិបាកក្នុងការសិក្សា។ «ខ្ញុំរីករាយ នៅទីបំផុតពួកគេទទួលបានកម្រៃបន្ថែមសម្រាប់កិច្ចការងារមួយនេះ»។ កិច្ច ព្រមព្រៀងនេះនឹងតម្លើងប្រាក់ឈ្នួលអប្បបរមាឲ្យដល់២១.៦៧ក្នុងមួយម៉ោង ហើយនឹងបន្តឡើងដល់២៤.៧៣ដុល្លារសម្រាប់អ្នកមានបទពិសោធន៍ពីបួន ទៅ៩ឆ្នាំ។ ចំពោះអ្នកដែលមានបទពិសោធន៍ចាប់ពី១០ឆ្នាំឡើងទៅ គេនឹងត្រូវ ទទួលបានប្រាក់ម៉ោង ២៥.៧០ដុល្លារក្នុងមួយម៉ោង។ កិច្ចព្រមព្រៀងរវាងស្ថា ប័នវិទ្យាស្ថានអប់រំញូវហ្ស៊ីលែន និងក្រសួងអប់រំនាពេលនេះ ត្រូវបានគេរំពឹងថា នឹងអាចធ្វើសច្ចាប័ណ្ណផ្តល់សុពលភាពចន្លោះមួយខែ បន្ទាប់ពីអ្នកធ្វើការ ជាអ្នកមើលថែក្មេង ទាំងឡាយបោះឆ្នោតគាំទ្រ៕
សំ វណ្ណា
Newshub.