លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានធ្វើការជូនដំណឹងទៅដល់ មេ បក្សដទៃទៀតនៅក្នុងសភាពីការសម្រេចចិត្តរបស់រដ្ឋាភិបាល ដើម្បីធ្វើការ ណែនាំលើច្បាប់ក្នុងការបង្កករការចំណាយសម្រាប់តំណាងរាស្ត្រនានាក្នុង មួយឆ្នាំ និងធ្វើការអភិវឌ្ឍនូវទម្រង់ និងគំរូដែលមានយុត្តិធម៌នេះនៅពេល អនាគតដើម្បីតម្លើងប្រាក់បៀវត្ត។ លោកស្រីថា រដ្ឋាភិបាលចម្រុះរបស់លោក ស្រី មានទំនុកចិត្តជាមួយដៃគូទាំងពីរគណបក្សផ្សេងទៀត New Zealand First និងគណបក្ស Greens ដែលនឹងធ្វើការគាំទ្រចំពោះការការសម្រេចចិត្ត នេះ។ ការបង្កកនោះនឹងធ្វើការអនុវត្តទៅលើប្រាក់បៀវត្តតំណាងរាស្ត្រ ប្រាក់ ឧបត្ថម្ភប្រចាំឆ្នាំ និងការចំណាយលើការឧបត្ថម្ភនានា៕
សំ វណ្ណា
Newshub
......................................................................................
លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern ជាប់ចំណាត់ថ្នាក់ទី៥ជានាយកដ្ឋមន្ត្រីដែលមានប្រាក់ចំណូលខ្ពស់ ក្នុងចំណោមប្រទេសអភិវឌ្ឍសេដ្ឋកិច្ច OECD
តួរលេខថ្មីបានបង្ហាញថា នាយករដ្ឋមន្តី Jacinda Ardern គឺជានាយករដ្ឋមន្ត្រី ដែលទទួលបានប្រាក់បៀវត្តន៍ខ្ពស់លំដាប់ទី៥ក្នុងចំណោមមេដឹកនាំនៅក្នុង នៃអនុសញ្ញាស្តីពីការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហៅកាត់ថា OECD។
ក្រុមអ្នកប្រឹក្សាបានធ្វើការសិក្សាពីប្រាក់បៀវត្តចំបងប្រចាំឆ្នាំក្នុង ចំ ណោមមេដឹកនាំ៣២រូប ដែលកំពុងដឹកនាំប្រទេស។ ក្នុងនោះលោកស្រី Ardern បានទទួលបា្រក់បៀវត្តចំនួន៤៩ម៉ឺន១១១៧ដុល្លារក្នុងមួយឆ្នាំ ច្រើន ជាងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងលោកស្រីនាយករដ្ឋមន្ត្រី អង់គ្លេស Theresa May ទៅទៀត។ ជាមួយនឹងស្ថានភាពប្រាក់ឈ្នួលអប្បបរ មាទាបជាងប្រទេស OECD លោកស្រី Ardern អាចមានចំណូល១២.៤៧ដុល្លារ រឺ ៨.៦៣ដុល្លារអាមេរិករាល់ប្រជាជនញូវហ្ស៊ីលែនរកបានចំណូលបាន នូវរាល់១ដុល្លារ។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull អាចរកចំណូលបាន៧៦ម៉ឺន ២៧៧៥ដុល្លារ ប្រហាក់ប្រហែល ៥២ម៉ឺន ៧៨៥៤ដុល្លារអាមេរិក ក្នុងមួយឆ្នាំ គឺ ច្រើនជាងប្រធានរដ្ឋនីមួយនៃបណ្តាប្រទេស OECD។ បន្ទាប់មកគឺប្រធានាធិ បតីស្វីស Alain Berset ដែលមានចំណូល៦៩ម៉ឺន៧៨៩៨ដុល្លារ ប្រហែលនឹង ៤៨ម៉ឺន២៩៥៨ដុល្លារអាមេរិក ប្រធានាធិបតីអាមេរិក Donald Trump មានចំ ណូល៥៧ម៉ឺន៨ពាន់ដុល្លារ ប្រហែលនឹង៤០ម៉ឺនដុល្លារអាមេរិក និងអធិការបតី អាឡឺម៉ង់ Angela Merkel មានប្រាក់បៀវត្តន៍ចំនួន ៥៣ម៉ឺន៤២៧២ដុល្លារ ប្រហែលនឹង៣៦ម៉ឺន៩៧២៧ដុល្លារអាមេរិក។ ចំណែកស្តេចអង់គ្លេសម្ចាស់ ក្សត្រី Queen Elizabeth វិញទទួលបានប្រាក់ចំណូកកប់ពពករហូតដល់១៥៥ លាន១៨ម៉ឺន៧ពាន់២២៤ ប្រហែលនឹង១០៧លាន ៣៩ម៉ឺន២២៨៧ដុល្លារ អាមេរិកក្នុងមួយឆ្នាំ។
ថ្នាក់ដឹកនាំដែលមានប្រាក់បៀវត្តច្រើនជាងគេទាំង១០៖
• នាយករដ្ឋមន្ត្រីអូស្ត្រាលី Malcolm Turnbull $527,854 អាមេរិក
• ប្រធានាធិបតី Alain Berse t$482,958 អាមេរិក
• ប្រធានាធិបតីអាមេរិក Donald Trump $400,000 អាមេរិក
• អធិការបតីអាឡឺម៉ង់ Angela Merkel $369,727អាមេរិក
• នាយករដ្ឋមន្ត្រីញូវហ្ស៊ីលែន Jacinda Ardern$339,862 អាមេរិក
• អធិការបតីអូទ្រីស Sebastian Kurz $328,584
• នាយករដ្ឋមន្ត្រីលុចហ្សីមបួ Xavier Bettel $278,035
• នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau $267,041
• នាយករដ្ឋមន្ត្រី Charles Michel $262,964
• នាយករដ្ឋមន្ត្រីដាណឺម៉ាក Lars Løkke Rasmussen $249,774៕
សំ វណ្ណា
Newshub
......................................................................................
រយៈពេលបីខែចន្លោះពីខែ មេសា ដល់ខែមិថុនា តំណាងរាស្ត្រចំណាយជាង២.១លានដុល្លារសម្រាប់ការធ្វើដំណើរ និងស្នាក់នៅ
ការផ្តល់សេវាដូចជាការស្នាក់នៅ ការធ្វើដំណើរសម្រាប់សមាជិកសភា ត្រូវបាន បង្ហាញជាសាធារណៈហើយ ដោយចំណាយជារួមរហូតដល់២.១លាន ដុល្លារទៅថ្លៃសំបុត្រយន្តហោះ ការធ្វើដំណើរនានា ការស្នាក់នៅចន្លោះពីខែ មេសា ថ្ងៃទី១ ដល់ខែមិថុនា ថ្ងៃ៣០។ ចំនួននេះច្រើនជាងតិចតួចធៀបទៅ នឹងកាចំណាយរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ដែលមានចំនួន១.៩លានដុល្លា រ ប៉ុន្តែវាបានធ្វើឲ្យរដ្ឋសភាទាំងមូលកក្រើក រហូតមានការជជែកតឹងសរសៃករ ដាក់គ្នានៅក្នុងសភា។
ការចំណាយដ៍សំបើមគឺនៅពីក្រោយខ្នងរបស់មេបក្ស ប្រឆាំង Simon Bridges ដែលជាសមាជិកសភាគណបក្ស National បន្ទាប់ មក Clutha-Southland Hamish Walker និងសមាជិកសភាមកពីគណបក្ស New Zealand First លោក Mark Patterson។ ចំពោះការចំណាយសម្រាប់រដ្ឋមន្ត្រី មកពីគណបក្ស Labour, Green និង New Zealand Firstគឺមិនបានរាប់បញ្ចូល ក្នុងនោះទេ ដោយចេញជារបាយការណ៍ដាច់ដោយឡែកមួយផ្សេងទៀត ដោយក្រសួងកិច្ចការផ្ទៃក្នុង។
អ្នកចំណាយច្រើនទាំង១០ ៖
• ប្រធានគណបក្ស និងជាតំណាងរាស្រ្តតំបន់Tauranga គឺលោក Simon Bridges: $113,973
• តំណាងរាស្ត្រីបក្ស National នៅ Clutha-Southland លោក Hamish Walker: $39, 387
• តំណាងរាស្ត្របក្ស NZ First លោក Mark Patterson$37,778
• តំណាងរាស្ត្របក្ស National តំបន់ Waitaki លោក Jacqui Dean$34,796
• តំណាងរាស្ត្របក្ស National តំបន់ Taupō លោ Louise Upston: $34,434
• តំណាងរាស្ត្របក្ស National តំបន់ Rotorua លោក Todd McClay: $32,561
• តំណាងរាស្ត្របក្ស National តំបន់ East Coast លោក Anne Tolley: $31,867
• តំណាងរាស្ត្របក្ស National តំបន់ Auckland Central លោក Nikki Kaye: $31,517
• តំណាងរាស្ត្របក្ស Labour លោ Kiri Allan (East Coast based): $31,303
• តំណាងរាស្ត្របក្ស NZ First លោកស្រី Jenny Marcroft(Rodney based): $30,734
សំ វណ្ណ
Newshub.