Thursday, July 26, 2018

អ្នកចូលនិវត្តន៍ជាច្រើនផុងក្នុងបំណុលធនាគារ គ្រាដែលខ្លួនមិនសូវមានលទ្ធភាព ក្នុងការរកលុយដើម្បីបង់ថ្លៃរំលស់ផ្ទះ


គណៈកម្មាការទទួលបន្ទុកបើកប្រាក់សោធននិវត្តន៍បានបង្ហាញនូវក្តីបារម្ភជា ខ្លាំងចំពោះការកើនឡើងនូវចំនួនអ្នកដែលចូលនិវត្តន៍ថ្មីដែលមានស្ថិតក្នុង ស្ថាន ភាពជំពាក់បំណុល។ គណៈកម្មាការទទួលបន្ទុកហិរញ្ញវត្ថុជាតិ បានបញ្ជាក់ថា មនុស្សកាន់តែច្រើនឡើងៗ ដែលទើបចូលនិវត្តន៍កំពុងប្រឈមទៅនឹងស្ថានភាព នៃការជាប់បំណុល និងការខ្ចីលុយធនាគារ។ ក្រុមប្រឹក្សាគណៈកម្មាការលោក Rosalie Grant បានបញ្ជាក់ថា ពួកគេបានឃើញនូវលទ្ធភាពដ៍លំបាកមួយពី ស្ថានភាពមានបំណុលរបស់គេ ដែលធ្វើឲ្យពួកគេជូបវិបត្តិលំនៅដ្ឋាន និងការ ចំណាយប្រចាំថ្ងៃ។ ពួកគេមិនអាចរកលុយគ្រប់ដើម្បីបង់ធនាគារខណៈដែល ពួកគេត្រូវបង់រំលស់ថ្លៃទិញផ្ទះ និងត្រូវសងថ្លៃផ្សេងៗទៀតដែលពួកគេបានខ្ចី បណ្តាក់៕

សំ វណ្ណា RNZ
.........................................................................................

កម្មករ និងអ្នកធ្វើការផ្នែកគាំពារសុខភាពផ្លូវចិត្តនឹងត្រូវតម្លើងប្រាក់ម៉ោង ៣ទៅ៥ដុល្លារក្នុងមួយ ដើម្បីជាការលើកទឹកចិត្ត


អ្នកធ្វើការផ្នែកគាំពារអ្នកដែលញៀនថ្នាំ និងអ្នកថែទាំផ្នែកសុខភាពផ្លូវចិត្តចំនួន ជាង៥ពាន់នាក់ នឹងទទួលបានប្រាក់បៀវត្តន៍បន្ថែមនៅខែក្រោយ។ ការព្រមព្រៀ ងគ្នានេះ ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃពុធ ដោយសន្យាថានឹងផ្តល់នូវអត្រា ប្រាក់បៀវត្តន៍អ្នកថែទាំអ្នកជំងឺ និងបុគ្គលិកផ្នែកគាំពារនឹងទទួលបានប្រាក់បៀ វត្តន៍ដូចៗគ្នា។ ជាងពាក់កណ្តាលនៃអ្នកធ្វើការផ្នែកនេះនឹងទទួលបានការបន្ថែម ចំនួន៣ដុល្លារបន្ថែមក្នុងមួយម៉ោង គឺប្រហាក់ប្រហែលនឹង១០០ដុល្លារក្នុងមួយ សប្តាហ៍សម្រាប់ការងារពេញម៉ោង។ ២០ភាគរយនៃអ្នកធ្វើការជាកម្មករនឹងទទួលបានការ តម្លើងច្រើនជាង៥ដុល្លារក្នុងមួយម៉ោង
រដ្ឋមន្ត្រីសុខាភិបាល លោក David Clark បានបញ្ជាក់ថា រដ្ឋាភិបាល បានធ្វើការ ប្តេជ្ញាចិត្តក្នុងការផ្តល់ប្រាក់បៀវត្តន៍ឲ្យបានកាន់តែសមរម្យ និងកាន់តែឡើងថែម មួយកម្រិតទៀត ជាពិសេសចំពោះកម្មករដែលទទួលបានប្រាក់ម៉ោងទាប៕

សំ វណ្ណា

RNZ
....................................................................................

ការសិក្សារកឃើញថា ស្ទើរតែ៣ភាគ៤នៃអ្នកជំងឺនៅញូវហ្ស៊ីលែនមករកសេវាសង្គ្រោះ និងព្យាបាលកើតចេញពីការទទួលទានគ្រឿងស្រវឹង


អ្នកជំងឺប្រមាណ៣ភាគ៤នៃអ្នកជម្ងឺដែលត្រូវបញ្ជូនមកសង្គ្រោះ ត្រូវគេរកឃើញ ថាបានទទូលគ្រឿងស្រវឹងមុនពេលពួកគេត្រូវការជំនួយសង្គ្រោះ។ នេះបើតាម ការសិក្សាស្រាវជ្រាវមួយ។ អ្នកជំងឺខ្លះបានទទួលទានគ្រឿងស្រវឹងមុនពេលពួក គេត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យក្នុងឆ្នាំ២០១៥ និង២០១៦ ដែល មានចំនួន២៥ភាគរយ តែមានការធ្លាក់ចុះពី៤៥ភាគរយធៀបទៅនឹងរយៈពេល ដូចគ្នាកាលពី១៥ឆ្នាំមុន។ ប៉ុន្តែប្រទេសញូវហ្ស៊ីលែននៅតែជាប្រទេសដែល ឈរ នៅប្រទេសអាក្រក់ជាងគេក្នុងចំណោម២៨ប្រទេស។ 
លោកស្រីវេជ្ជបណ្ឌិត Bridget Kool ជាសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យ Auckland ដែលជាផ្នែកមួយនៃ ក្រុមសិក្សា ដែលធ្វើការសហការគ្នាជាមួយ កម្មវិធីសិក្សាស្រាវជ្រាវលើបញ្ហារបួស និងការញៀនសុរា។ លោកស្រីបានបញ្ជាក់ថា ការសិក្សារបស់លោកស្រីគឺផ្តោតទៅលើគោលនយោបាយស្តីពីការប្រើប្រាស់ អាល់កុល និងអត្រាប្រេវ៉ាឡង់នៃអ្នករងគ្រោះដោយសារការប្រើប្រាស់សុរា។ ការសិក្សារកឃើញថា ប្រទេសស៊ុយអែតជាប្រទេសដែលឈរនៅលេខរៀងទី ១ ដែលមានគោលនយោបាយស្តីពីជាតិអាល់កុលរឹងមាំ និងជាប្រទេសដែលមាន អត្រានៃចំនួនអ្នកញៀនសុរាតិចតួចដែលបានមកស្វែងរកសេវាសុខាភិបាល សម្រាប់ព្យាបាលជំងឺដែលកើតឡើងដោយសារគ្រឿងស្រវឹង៕

សំ វណ្ណា

RNZ
.............................................................................................

ស្ត្រីម្នាក់កំពុងផុងក្នុងបំណុលដោយសារការញៀនទិញឥវ៉ាន់អនឡាញ


មនុស្សជាច្រើន ដែលចូលចិត្តទិញឥវ៉ាន់អនឡាញបានអះអាងថា វាជារឿងគួរ ឲ្យ សប្បាយរីករាយ និងមានភាពងាយស្រួល។ ប៉ុន្តែការញៀនទិញឥវ៉ាន់ខ្លាំង ដូចជា ករណី Marie បានធ្វើឲ្យគាត់ធ្លាក់ខ្លួនក្នុងស្ថានភាពបំណុល ហើយមិនអាចបញ្ឈ ប់បាននោះទេ។ នាងបានទិញរបស់របរយ៉ាងហោចណាស់ចំនួនមួយយ៉ាងតិចក្នុ ងមួយថ្ងៃ ជាអ្វីដែលកំពុងធ្វើឲ្យផុងខ្លួនក្នុងស្ថានភាពបំណុលដ៍ច្រើន ទាំងក្រឌីត កាដរបស់គាត់ទាំងបី និងខ្ចីលុយពីធនាគារចំនួនពីរផងដែរ។ «ខ្ញុំមានអារម្មណ៍ ល្អមែនទែនចំពោះការទិញឥវ៉ាន់ ខ្ញុំធ្លាប់សប្បាយ» នេះបើតាមស្ត្រីខាងលើ។ «ខ្ញុំ តែងតែផុសរូបភាពរបស់របរដែលខ្ញុំទិញបាននៅលើបណ្តាញសង្គម Instagram, Snapchat។ ប៉ុន្តែឥលូវគ្រាន់តែទិញហើយទុកវានៅហ្គារាសទុកខាងក្បែរផ្ទះ រឺ ក៍លាក់វាទុកឲ្យឆ្លាយពីទូររបស់ខ្ញុំទៅវិញ »។ 


ការញៀនក្នុងការទិញឥវ៉ាន់របស់នាងបានចាប់ផ្តើម នៅពេលដែលនាធ្វើដើម្បីប្រឆាំង និងបំបាត់អារម្មណ៍ធុញថប់ ក្រោយនាងជះសះស្បើយពីជំងឺនាពេល កន្លងទៅ។ គ្រឿងសំអាង និងសំលៀកបំពាក់គឺជាចំណុចខ្សោយរបស់នាង ដែល តែងតែងទិញវាដើម្បីធ្វើឲ្យមានអារម្មណ៍សប្បាយចិត្ត។ «ខ្ញុំចុចទូរស័ព្ទចុះឡើង តាម Instagram ហើយតែងឃើញរបស់ដែលត្រូវទិញគ្រឿងសំអាង និងកន្លែង ដែលត្រូវទិញសម្លៀកបំពាក់មិនដែលខានឡើយ»។ ការឆ្កួតនឹងការទិញឥវ៉ាន់ បែបនេះគឺជាជំងឺមួយដែលធ្វើឲ្យរាយកាយមានអាការៈញ័រ និងចង់ខ្លាំងពេល ឃើញរបស់នោះពោលគឺដូចទៅនឹងការញៀនថ្នាំ និងល្បែងដូច្នោះដែរ៕

សំ វណ្ណា
Newshub