Wednesday, August 1, 2018

ថ្នាំញៀនប្រភេទសំយោគបានសម្លាប់មនុស្ស៤៥នាក់ក្នុងមួយឆ្នាំ


ថ្នាំញៀនប្រភេទសំយោគដែលមានសារធាតុតុស៊ីក បានសម្លាប់មនុស្សរាប់សិប នាក់កាលពីឆ្នាំមុន ចំនួនមានការកើនឡើងខ្ពស់បើធៀបទៅនឹងឆ្នាំមុនទៀត។ នេះ បើតាមអ្នកវិភាគសាកសព។ ការិយាល័យទទួលបន្ទុកវិភាគសាកសពបានបញ្ជាក់ សារពត៌មាន Newshub ថាយ៉ាងហោចណាស់មានមនុស្សចំនួនពី ៤០ទៅ៤៥ នាក់បានស្លាប់ ដែលស្លាប់ដោយសារការប្រើប្រាស់សារធាតុថ្នាំសំយោគដូចជា កញ្ឆាលាយជាមួយថ្នាំញៀនជាដើម។ រយៈពេល៥ឆ្នាំ មានមនុស្សពីរនាក់ស្លាប់ ដោយមានពាក់ព័ន្ធទៅនឹងថ្នាំញៀនប្រភេទសំយោគ និងអ្នកផ្សេងទៀតជាការសង្ស័យ ប៉ុន្តែនៅមិនទាន់បង្ហាញនៅឡើយទេ។ កាលពីខែមេសាកន្លងទៅ St John បានចេញទៅធ្វើការសង្គ្រោះដឹកជនរងគ្រោះចំនួន១២នាក់ដែលបានប្រើ ប្រាស់ថ្នាំញៀនសំយោគនេះ ហើយចំនួននេះបានកើនឡើងទ្វេដងកាលពីខែមុន ។ ចំណែកកញ្ឆាសំយោគក៍ជាឃាតករសម្លាប់មនុស្សច្រើនណាស់ដែរ ហើយកញ្ឆាសំយោគប្រភេទនេះត្រូវបានគេរកឃើញជាច្រើននៅទូទាំងប្រទេស ដោយ វា មានផ្ទុកនូវសារធាតុតុកស៊ីតពុលខ្លាំងរហូតដល់ស្លាប់ នៅគ្រាដែលមនុស្សចំនួ ន៧នាក់បានស្លាប់នៅឆ្នាំ២០១៧៕

សំ វណ្ណា
Newshub
..........................................................................................
អតីតនាយករដ្ឋមន្ត្រី ចន ឃី ៖ រដ្ឋាភិបាលដឹកនាំដោយ Labour បច្ចុប្បន្នមិនអាចដោះស្រាយ នៃការធ្លាក់ចុះនៃសេដ្ឋកិច្ចបានទេ

អតីតនាយករដ្ឋមន្ត្រីញូវហ្ស៊ីលែន លោក ចន ឃី បានព្រមានពីបញ្ហាសេដ្ឋកិច្ច សាកល ដែលនឹងអាចជះឥទ្ធិពលមកតំបន់តំបន់ភាគខាងត្បូង ហើយរដ្ឋាភិបាល ដែលកាន់អំណាចបច្ចុប្បន្ននឹងមិនអាចគ្រប់គ្រងវាឲ្យបានល្អនោះទេ។ មានប្រសា សន៍ទៅកាន់អ្នកកាសែតនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់គណបក្ស National នៅ ក្នុងទីក្រុង Auckland លោក ចន ឃី បានបញ្ជាក់ថា សេដ្ឋកិច្ចកំពុងឈានទៅរក វិបត្តិ ហើយវាកំពុងចាប់ផ្តើមបន្តិចម្តងៗហើយ។ «អ្វីដែលខ្ញុំសំលឹងឃើញនោះ គឺ បញ្ហាសម្ពាធជាអន្តរជាតិ ហើយយើងបានឃើញបានឃើញពីសម្ពាធនៃពាណិជ្ជ កម្ម»។ លោក ចន ឃី ដែលបច្ចុប្បន្នជាក្រុមប្រឹក្សាភិបាលនៃធនាគារ ANZ និង Air New Zealand បានបញ្ជាក់ថា ភាពទន់ខ្សោយនៃសេដ្ឋកិច្ចចិន និងអឺរ៉ុប ស្រប ពេលអាមេរិកកំពុងជួបវិបត្តិដែរនោះ ដូច្នោះវិបត្តិសេដ្ឋកិច្ចវានឹងកើតឡើង។ លោកថាក្នុងអាណត្តិឆ្នាំ២០១៦ ពេលដែលគណបក្ស National បានធ្វើឲ្យប្រទេ សនេះមានលំនឹងសេដ្ឋកិច្ចបានល្អ ពិសេសបានទម្លាក់នូវបញ្ហានានាសម្រាប់ ការ ធ្វើជំនួញនានា ដែលផ្ទុយពីគោលនយោបាយដឹកនាំបច្ចុប្បន្ន។ 
គួររំលឹកដែរថា លោក ចន ឃី បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្ត្រីកា លពីចុងឆ្នាំ ២០១៦ ក្រោយជាប់ឆ្នោតជានាយករដ្ឋមន្ត្រីបានចំនួនពីអាណត្តិគិត ចាប់ពីឆ្នាំ២០០៨មក។

សំ វណ្ណា
Newshub

..........................................................................................
លោកស្រីនាយករដ្ឋមន្ត្រី នឹងវិលចូលកាន់តួនាទីជានាយករដ្ឋមន្ត្រីវិលនៅសប្តាហ៍នេះ ក្រោយលំហែមាតុភាព

លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern នឹងវិលចូលកាន់តួនាទីជានាយករដ្ឋ មន្ត្រីពេញលេញឡើងវិញនៅសប្តាហ៍នេះ នៅគ្រាដែលនាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីការបរទេស លោក Winston Peters នឹងចាកចេញពីប្រទេស។ លោកនាយករដ្ឋមន្ត្រីស្តីទី នឹងចាកចេញពីប្រទេសនៅពាក់កណ្តាលយប់ថ្ងៃ ពុធ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធនៅប្រទេសសឹង្ហបុរី។ លោកស្រី Ardern នឹងវិលចូលកាន់តួនាទីជានាយករដ្ឋមន្ត្រីឡើងវិញ ដោយធ្វើការនៅ Auckland នៅថ្ងៃព្រហស្បត្តិ៍ និងថ្ងៃសុក្រ។ តាមការគ្រោងទុក នៅថ្ងៃសៅរិ៍ លោកស្រី និងស្វាមី Clarke Gayford និងកូន Neve Te Aroha Ardern Gayford នឹងធ្វើដំណើរទៅកាន់ទីក្រុង Wellington ដើម្បីបន្តតួនាទីជានាយករដ្ឋមន្ត្រី។ មុនពេលប្រកាសព័ត៌មាននេះ លោកស្រីនឹងធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកកាសែត មុនពេលគាត់ត្រលប់ចូលកាន់តំណែងវិញ៕ 

សំ វណ្ណា
Newshub.
..........................................................................................
ព្យាករណ៍អាកាសធាតុ៖ តំបន់ខាងត្បូងសីតុណ្ហភាពធ្លាក់ចុះដក៣អង្សារ ចំណែកតំបន់ខាងជើង មានភ្លៀងធ្លាក់ខ្លាំង

បើតាមការព្យាករណ៍របស់ MetService បានឲ្យដឹងថា អាកាសអួរអាប់ មានភ្លៀ ងធ្លាក់នឹងបន្តគ្របដណ្តប់នៅញូវហ្ស៊ីលែននៅសប្តាហ៍នេះ បន្ទាប់ពីអាកាសធាតុ ត្រជាក់ និងភ្លៀងធ្លាក់បានចាប់ផ្តើមនៅផ្នែកខ្លះនៅ South Island ហើយបច្ចុប្បន្ន កំពុងធ្វើដំណើរទៅ North Island នៅចុងសប្តាហ៍នេះ។ នេះបើតាមលោក Mark Bow អ្នកឧតុនិយម។ នៅ Queenstown សីតុណ្ហភាបានធ្លាក់ចុះរហូតដល់ ដក ៣អង្សារសេនៅពេលយប់ ដែលវាបានធ្វើឲ្យផ្នែកខ្លះនៃតំបន់ South Island មាន ទឹកកកយ៉ាងក្រាស់នៅព្រឹកថ្ងៃច័ន្ទ។ ចំណែកនៅតំបន់ Mt. Cook វិញ សីតុណ្ហភាពធ្លាក់ ដល់ដក៥អង្សារសេ។ 
ទន្ទឹមនឹងសីតុណ្ហភាពចុះត្រជាក់នៅភាគខាងត្បូង ចំពោះតំបន់ Westland និងFiordland វិញនឹងមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃអង្គារ ហើយនៅតំបន់ Taranaki និង ភាគខាងកើត Northland ក៍នឹងគ្របដណ្តប់ទៅដោយស្ថានភាពធ្លាក់ជោគជាំផង ដែរ៕

សំ វណ្ណា
NZ Radio
..........................................................................................
General Election results in Cambodia 29 July 2018