សហជីព FIRST Union បានបញ្ជាក់ថា The Warehouse បាននឹងកំពុងអនុវត្តនូវ ការជម្រុះបុគ្គលិក និងរៀបរចនាសម្ព័ន្ធឡើងវិញមិនធ្លាប់មាននៅរយៈពេលជាច្រើ នទស្សវត្តន៍មកនេះ។ ជាហាងលក់រាយផលិតផលគ្រប់មុខមួយនេះ បានប្រកាស នៅថ្ងៃច័ន្ទថា ការងារពេញម៉ោងពី១២០ទៅ១៤០អាចនឹងត្រូវបាត់បង់ ដោយសារ រៀបចរចនាសម្ព័ន្ធជាថ្មីរបស់ក្រុមហ៊ុន។ កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើ យ៉ាងស្វិតស្វាញដើម្បីដំណើរការទៅមុខ ដើម្បីធានាកុំឲ្យប៉ះពាល់ដល់បុគ្គលិក ដែលធ្វើការនៅទីនោះ។
ប្រធានសហជីព FIRST Union លោក Kate Davis បានបញ្ជាក់ថា The Warehouse បានផ្ញើរសាចម្រុះទៅកាន់ស្ទើរមនុស្សគ្រប់គ្នានូវការអនុវត្តន៍ថ្មីនេះ ដែលធ្វើឲ្យមន្ទិលសម្រាប់បុគ្គលិកគ្រប់គ្នា។ បុគ្គលិកជាច្រើនកំពុងសំដែងនូវការ ព្រួយបារម្ភជាខ្លាំងចំពោះមិនបានបន្តកុងត្រាថ្មី ដែលវានឹងប៉ះពាល់ចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ។
សំ វណ្ណា
Newshub.
...........................................................................................
ក្រុមជនអន្តោប្រវេសន៍នៅលើកោះ Nauru បានសរសេរលិខិតមួយច្បាប់រួមគ្នា ដោយសុំអង្វររដ្ឋាភិបាលញូវហ្ស៊ីលែនឲ្យទទួលពួកគេឲ្យតាំងលំនៅនៅក្នុងប្រទេសមួយនេះ។ សហរដ្ឋអាមេរិកបានប្រកាសទទួលយល់ព្រមទទួលជនភៀសខ្លួន ពិកោះ Nauru និងកោះ Manus ចំនួន១២៥០នាក់ ប៉ុន្តែបានហាមឃាត់ប្រទេស កាន់សាសនាមូស្លីមចំនួន៥ប្រទេស។ ប្រហែលជាងពាក់កណ្តាលនៃការនិរទេសរបស់អូស្ត្រាលីមកពីប្រទេសទាំងនោះ។ លិខិតមួយច្បាប់ដែលត្រូវបានបញ្ជូន មកកាន់ការិយាល័យនាយករដ្ឋមន្ត្រីញូវហ្ស៊ីលែន ត្រូវបានចុះហត្ថលេខាដោយ ជនភៀសខ្លួនចំនួន២៧នាក់ ដែលគេបានបញ្ជាក់ថា ប្រសិនបើពួកអាចមករស់ នៅញូវហ្ស៊ីលែនបាន គេសន្យាថានឹងមិនយកប្រទេសនេះជាឈ្នាន់ដើម្បីចូល អូស្ត្រាលីវិញនោះទេ។
ពួកគេថា អាជ្ញាធរអូស្ត្រាលីគ្មានចិត្តមេត្តាចំពោះពួកគេទាល់តែសោះ ហើយឃោ ឃៅ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេចង់ទៅរស់នៅអូស្ត្រាលីទេ។ អូស្ត្រាលី បានធ្វើទារុណកម្ម សម្លាប់មិត្តភក្រ័របស់គេ និងគ្រួសាររបស់គេក្នុងរយៈពេលជា ច្រើនឆ្នាំមកនេះ ដូច្នោះតើឲ្យយើងទៅរស់នៅអូស្ត្រាលីទៀតម៉េចនឹងកើត។ ពួក គេបានសន្យាថានឹងគោរពច្បាប់របស់ប្រទេសនេះឲ្យខ្ជាប់ខ្ជួនបំផុតនៅពេលពួក គេបានអន្តោប្រវេសន៍មកញូវហ្ស៊ីលែនមែននោះ។ រដ្ឋាភិបាលញូវហ្ស៊ីលែន បាន រំលឹកម្តងហើយម្តងទៀតចំពោះអូស្ត្រាលីចំពោះចេតនារបស់ញូវហ្ស៊ីលែនក្នុងការទទួលជនភៀសខ្លួន១៥០នៅសេសសល់ នោះមកពិភាក្សា ប៉ុន្តែអូស្ត្រាលីតែង តែ បដិសេធក្នុងការពិភាក្សាលើរឿងនេះ៕
សំ វណ្ណា
Newshub
...........................................................................................
លោកនាយករដ្ឋមន្ត្រីស្តីទី៖ ពន្ធលើថ្នាំជក់ខ្ពស់ពេកធ្វើឲ្យកើតមានករណីប្លន់ និងនិងហិង្សានៅតាមហាងលក់ ចាប់ហួយនានា
តម្លៃបារីខ្ពស់នៅលើទីផ្សារកំពុងធ្វើឲ្យកើតមានករណីឃាតកម្ម និងការចូលប្លន់ វាយនៅហាងលក់ចាប់ហួយជាច្រើន។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី ស្តីទីលោក Winston Peters។ បើតាមរបាយការណ៍របស់ KPMG បានរកឃើញ ថារដ្ឋាភិបាលបានបាត់បង់ចំណូល១៨២លានដុល្លារក្នុងការអនុវត្តការបន្ថែមពន្ធ លើបារី៩ភាគរយ ដោយសារការលួចនាំចូលបារីគេចពន្ធដោយខុសច្បាប់នៅឆ្នាំ ២០១៧។ ការលួចលាក់គេចពន្ធបារីក្នុងរយៈពេលពីរឆ្នាំនេះបានកើនឡើង ហើយវានឹងបន្តកើនឡើងក្នុងរយៈពេលពីរឆ្នាំទៀត នៅគ្រាដែលច្បាប់ថ្មីនឹងបន្ត រិតបន្តឹងលើពន្ធចំនួន១០ភាគរយបន្ថែមទៀត ទាំងនោះនឹងធ្វើឲ្យតម្លៃបារីនៅលើ ទីផ្សារកាន់តែខ្ពស់។ លោក Peter បានបញ្ជាក់ថា វាមានការទាក់ទងគ្នារវាង ការ យកពន្ធបារី និងការប្រើប្រាស់បារីដោយខុសច្បាប់ ប៉ុន្តែអ្វីដែលទាក់ទងគ្នាខ្លាំង នោះគេថា នឹងមានករណីចោរកម្ម ចោរគាស់ និងចោរប្លន់បារីនៅតាមហាងតូច ។ វានឹងឈានធ្វើឲ្យមានករណីឃាតកម្ម និងអំពើហិង្សានៅក្នុងហាងលក់ចាប់ ហួយមិនខាន។ ដោយនិយាយនៅក្នុងសន្និសីទកាសែតនៅថ្ងៃច័ន្ទលោក Peter បានបញ្ជាក់ថា ទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារបានមកពីការ ប្រមូលពន្ធលើបារី ប៉ុន្តែមានត្រឹមតែ៣ភាគរយប៉ុណ្ណោះដែលបានកាត់បន្ថយចំនួនអ្នកជក់ បារី។
លោកបានព្រលយថា អាចនឹងមានការផ្លាស់ប្តូរច្បាប់ថ្មីនេះ ប៉ុន្តែគ្រាន់តែ ថាមិនទាន់ដល់ពេល។ គួរបញ្ជាក់ថា តាមគោលដៅរបស់ញូវហ្ស៊ីលែន ខ្លួននឹងធ្វើ ឲ្យញូវហ្ស៊ីលែនគ្មានផ្សែងបារីនៅត្រឹមឆ្នាំ២០២៥ ប៉ុន្តែចំនួនមិនបានថមថយនោះ ទេវានៅតែកើនឡើងដដែលនៅក្នុងក្រុមមនុស្សមួយចំនួន រួមទាំងក្មេងៗម៉ៅរី ៕
សំ វណ្ណា
NZ Herald
.............................................................................................
សហគមន៍ Upper Clutha កំពុងកាន់មរណៈទុក្ខ នៅគ្រាដែលការរុករកឧទ្ធម្ភា ចក្រដែលបាត់ខ្លួនជាមួយនឹងអ្នកបើកយន្តហោះ Matthew Wallis កំពុងតែធ្វើ យ៉ាងសកម្មនៅ Lake Wanaka។ យ៉ាងណាប្រភពព័ត៌មានចុងក្រោយបានឲ្យ ដឹងថា អ្នកបើកឧទ្ធម្ភាចក្រត្រូវបានប៉ូលីសរកឃើញសាកសពហើយ និងត្រូវបាន ស្រង់ចេញពីទឹកបឹងនៅម៉ោង១០យប់ម៉ិញ។
អ្នកបើកយន្តហោះវ័យ៣៩ឆ្នាំ ត្រូវបានគេ រាយ ការណ៍ថាបានបើកឧទ្ធម្ភាចក្រប្រភេទ Robinson នៅក្នុងដំណើរឆ្ពោះទៅកាន់ Mount Aspiring កាលពីរសៀលថ្ងៃសៅរិ៍។ ស្ថានភាពទឹកដ៍សែនជ្រៅ និងត្រជាក់ បូករួមនឹងអាកាសធាតុមិនល្អបានធ្វើឲ្យអ្នករុករកជួបនូវការលំបាកស្វែងរកយន្ត ហោះ និងពីលុតនោះ។
សហគមន៍ទាំង មូល កំពុងសោកសង្រេងចំពោះឧប្បត្តិវហេតុមួយនេះ និងសោកស្តាយចំពោះបុរសខា ងលើដែលជាមនុស្សស្លូតបូត និងជាមនុស្សល្អក្នុងសហគមន៍។
សំ វណ្ណា
NZ Radio