Thursday, July 19, 2018

រដ្ឋាភិបាលប្តេជ្ញាធ្វើឲ្យញូវហ្ស៊ីលែនក្លាយជាប្រទេសគ្មានកាបូនឌីអុកស៊ីតនៅឆ្នាំ ២០៥០


ប្រសិនបើញូវហ្ស៊ីលែនធ្វើទៅតាមការសន្យារបស់ខ្លួនក្នុងការធ្វើឲ្យប្រទេសនេះ គ្មានកាបូនឌីអុកស៊ីតមែននោះ រាល់រថយន្តដែលមានវត្តមាននៅញូវហ្ស៊ីលែន ទាំងអស់នឹងលែងបំភាយផ្សែងពុលទៅបរិយាសទៀតហើយនៅត្រឹមឆ្នាំ២០៥០ ។ នេះបើតាមរដ្ឋមន្ត្រីបរិស្ថានលោក James Shaw។ លោករដ្ឋមន្រ្តីបានបញ្ជាក់ ថាការសម្រេចឲ្យបានជោគជ័យនូវការតាំងចិត្តប្រែក្លាយប្រទេសញូវហ្ស៊ីលែន ជាប្រទេសដែលគ្មានឧស្ម័នកាបូនឌីអុកស៊ីត នៅត្រឹមឆ្នាំ២០៥០ គឺវាត្រូវការ កិច្ច ខិតខំប្រឹងប្រែងក្នុងការជម្រុញឲ្យមានការប្រើប្រាស់រថយន្តដោយប្រើអគ្គិសនី។ «យើងមិនអាចសម្រេចនូវគោលដៅមួយនេះបានទេ បើរថយន្តនៅបន្តប្រើសាំង រឺ ម៉ាស៊ូតដែលបំភាយឧស្ម័នកាបូន។ ដូច្នោះរាល់រថយន្តទាំងអស់ត្រូវតែប្តូរជារថ យន្តដើរដោយអគ្គិសនីវិញ»។ 

អតីតរដ្ឋាភិបាលដឹកនាំដោយគណបក្ស National បានដាក់គោលដៅក្នុងការ សម្រេចឲ្យបាននូវការប្រើប្រាស់រថយន្តដើរដោយអគ្គិសនីឲ្យដល់៦ម៉ឺន៤ពាន់ គ្រឿងនៅត្រឹមឆ្នាំ២០២១។ យ៉ាងណារដ្ឋមន្ត្រីនៃរដ្ឋាភិបាលបច្ចុប្បន្នបានអះអាង ថានឹងដាក់គោលដៅឲ្យសម្រេចមហិច្ចតាធំជាងនេះ។ 
គួរកត់សំគាល់ដែរថា ទាំងរដ្ឋាភិបាលចក្រភពអង់គ្លេស និងបារាំងបានប្តេជ្ញាចិត្ត ថានឹងហាមឃាត់លែងឲ្យលក់ប្រេងសាំង និងម៉ាស៊ូតនៅត្រឹមឆ្នាំ២០៤០ខាងមុខ ៕

សំ វណ្ណា
RNZ
...................................................................................................................................

ចំនួនទិដ្ឋការផ្តល់ដល់កម្មករបរទេសលើផ្នែកសំណង់កើនខ្ពស់មិនធ្លាប់មាន


តួរលេខថ្មីបានបង្ហាញថា ចំនួនជនបរទេសដែលមកកាន់ញូវហ្ស៊ីលែនដើម្បីធ្វើការ នៅក្នុងវិស័យសំណង់បានកើនខ្ពស់មិនធ្លាប់មាន ដែលភាគច្រើននៃកម្មករបរទេស ទាំងនោះមកពីហ្វីលីពីន។ Roman Magpantay ជាអ្នកជំនាញខាងរៀបរន្ទាសំណ ង់មកពីប្រទេសហ្វីលីពីន ដែលបច្ចុប្បន្នកំពុងធ្វើការនៅ Wellington។ មុនពេល លោកមកដល់ទីនេះ គាត់ធ្លាប់ធ្វើជាមេជាងផ្នែកត្រួតពិនិត្យអគារនៅប្រទេសថៃ និង New Caledonia។ វត្តមានរបស់បុរសវ័យ៣៤ឆ្នាំលើឯកទេសរៀបចំរន្ទានេះ គឺមានសារៈសំខាន់ណាស់ក្នុងផ្នែកសំណង់ នេះបើតាមថៅកែរបស់លោក។


នាយកគ្រប់គ្រងផ្នែកសាងសង់លោក Tim Geeves បានបញ្ជាក់ថា បច្ចុប្បន្ន តម្រូវការផ្នែកនេះនៅតែមខ្ពស់ ដោយសារការរីកលូតលាស់វិស័យអចលនទ្រព្យ ។ «មានសកម្មភាពសំណង់ជាច្រើនដែលកំពុងបន្ត។ មិនមែនត្រឹមតែសម្រាប់តែ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែក៍មានផ្នែកពាណិជ្ជកម្មផងដែរ»។ 
តាមតួរលេខបង្ហាញថា នៅក្នុងខែឧសភា ឆ្នាំ២០១៨ ទិដ្ឋការសម្រាប់ជនបរទេស ប្រមាណ៨០៨៩ត្រូវបានផ្តល់ជូនក្នុងវិស័យសំណង់។ ក្នុងនោះក៍មាន២២៣១ ក្នុងផ្នែកជាងឈើ និងតាមពីក្រោយដោយកម្មករជំនាញផ្នែករន្ទាសំណង់ចំនួន ២១៩៥ និងជាងជួលជុលដែកចំនួន១១៩២។ 


ក្នុងចំណោមទិដ្ឋការដែលផ្តល់ជាង ៨ពាន់នោះគឺនៅក្នុងផ្នែកសំណង់ ៤៦០៨នាក់មកពីប្រទេសហ្វីលីពីន តាមពីក្រោ យដោយចក្រភពអង់គ្លេស ចំនួន៧៩៨ ចិនចំនួន៦១៨នាក់ និងមកពីអៀរឡង់ចំ នួន២៥២នាក់។ 

សំ វណ្ណា
Newshub.
...................................................................................................
លិខិតឆ្លងដែនពីមុនរបស់អ្នកល្បីមានទាំងនាយករដ្ឋមន្ត្រី កីឡាករបាល់អោបដ៍ល្បី ត្រូវបានរកឃើញ


ឯកសារទាក់ទងទៅនឹងសំណុំបែបបទ សម្រាប់លិខិតឆ្លងដែនទៅក្រៅប្រទេស ដែលសរសេរដោយដៃរបស់ Sir Edmund Hillary ត្រូវបានរកឃើញនៅប្រអប់ មួយនៅទីក្រុង Wellington ដែលចាត់ទុ កថាជាឯកសារកម្រមួយ។ កាលនោះទំនងជាលោកធ្លាប់ធ្វើដំណើរទៅប្រទេស នេប៉ាល់ដើម្បីទៅឡើងភ្នំ Mt Everest។ សំណុំបែបបទដែលបំពេញសម្រាប់ចាកចេញទៅក្រៅប្រទេសកាលនោះ គឺជា ឯកសារក្នុងចំណោមមនុស្សចំនួន៧០នាក់ដែលត្រូវបានជឿជាក់ថា ត្រូវបានគេ ដឹងថាជាបុគ្គលិកនៃនាយកដ្ឋានកិច្ចការផ្ទៃក្នុង។
សូមរំលឹកដែរថាឯកសារដែល ត្រូវបានរកឃើញគឺជាលិខិតឆ្លងដែនដែលសរសេរដោយដៃរបស់ Edmund Hillary ដែលបានចុះហត្ថលេខានៅថ្ងៃទី១៦ មករា ១៩៥០។ សំណុំបែបបទរបស់ Sir Ed បានសរសេរពីអាជីពរបស់គាត់ដោយដាក់ថាជាអ្នកចិញ្ចឹមសត្វឃ្មុំ ហើយ ប្រទេសដែលគេគ្រោងទៅកំសាន្តនោះគឺអង់គ្លេស ឥណ្ឌូនេស៊ី អេហ្សីប បារាំង ស្វីស និងអ៊ីតាលី។ 
លិខិតឆ្លងដែននោះទំនងជាត្រូវបានប្រើប្រាស់៦ខែក្រោយ នៅពេលដែល Sir Ed នៅក្នុងឆ្នាំ១៩៥១ បានឆ្ពោះទៅឡើងភ្នំ Mount Everest
ក្នុងនោះគេបានរកឃើញលិខិតឆ្លងដែនរបស់កីឡាករល្បីបាល់អោបរបស់ក្រុម All Blacks ឈ្មោះ George Nepia ហើយទំនងជានៅឆ្នាំ១៩២៤លោកបានចេញដំណើរទៅកំសាន្តនៅអង់គ្លេស អៀឡង់ និងបារាំង។ 

សំ វណ្ណា
Newshub.
.....................................................................................
រដ្ឋាភិបាលនិងសាងសង់លំនៅដ្ឋានរបស់រដ្ឋ លំនៅដ្ឋានសម្រាប់អ្នកមានចំណូលទាប នៅតំបន់ Mangere ជាងមួយម៉ឺនខ្នង

តំបន់ Mangere នឹងមានលំនៅដ្ឋានថ្មីប្រមាណជាង១ម៉ឺនខ្នង ក្រោមគម្រោងនៃ អភិវឌ្ឍឡើងវិញនៅលំនៅដ្ឋានចាស់ៗ។ នេះបើតាមរដ្ឋមន្ត្រីទទួលបន្ទុកលំនៅដ្ឋា ន Phil Twyford បានប្រកាសថ្មីៗនេះ។ ការអភិវឌ្ឍនឹងជំនួសលំនៅដ្ឋានរដ្ឋដែលចាស់ៗចំនួន២៧០០។ នៅទីតាំងនោះនឹងមានលំនៅដ្ឋានរបស់រដ្ឋថ្មីចំនួនជជាង ៣០០០ខ្នង ៣៥០០ខ្នងជាលំនៅដ្ឋានសម្រាប់អ្នកមានចំណូលទាប និង៣៥០០ ខ្នងសម្រាប់ដាក់លក់តាមតម្លៃទីផ្សារ។ Mr Twyford បានបញ្ជាក់ថា លំនៅដ្ឋាន ទាំងនោះអាចនឹងត្រូវបានសាងសង់ក្នុងរយៈពេលចន្លោះពី ១០ទៅ១៥ឆ្នាំ។ ការ សាងសង់លំនៅដ្ឋានរដ្ឋថ្មីនឹងចាប់ផ្តើមនៅប៉ុន្មានខែខាងមុខនេះ ពោលគឺអាចបញ្ចប់នៅ ពាក់កណ្តាលឆ្នាំ២០១៩។

អ្នកជួលផ្ទះរបស់រដ្ឋទាំងឡាយនឹងត្រូវចាកចេញ ក្រោយគម្រោងនេះចាប់ផ្តើមអនុវត្ត។ សម្រាប់ក្រសួងទទួលបន្ទុកកិច្ចការលំនៅដ្ឋាន នឹងធ្វើការជិតស្និតជាមួយនឹងប្រជាពលរដ្ឋដែលត្រូវរើចេញពីលំនៅដ្ឋានរបស់ រដ្ឋ ទាំងនោះ ក្នុងការស្វែងរកកន្លែងថ្មីសម្រាប់ពួកគេរស់នៅ។ ការងារនៃការសាង សង់លំនៅដ្ឋានរដ្ឋ និងលំនៅដ្ឋានសម្រាប់អ្នកមានចំណូលទាបអាចនឹងត្រូវបញ្ចប់ឆ្នាំ២០១៩ និងដើមឆ្នាំ២០២០៕

សំ វណ្ណា

NZ Radio
.....................................................................................
លោកស្រី Jacinda បានជួយឲ្យញូវហ្ស៊ីលែនក្លាយជាប្រទេសមានឥទ្ធិពលលើកំរិត សកលលោក

ញូវហ្ស៊ីលែនបានធ្វើឲ្យមានឥទ្ធិពលទៅលើសកលលោកទាំងមូល រឺធ្វើឲ្យពិភពលោកចាប់អារម្មណ៍មកលើញូវហ្ស៊ីលែន ក្នុងរយៈពេល ១២ខែ។ នេះ បើតាមរបាយការណ៍ប្រចាំឆ្នាំ។ ក្រុមហ៊ុនប្រឹក្សាយោបល់របស់អង់គ្លេស ឈ្មោះSoft Power 30 Index បានផ្តល់ចំណាត់ថ្នាក់ដល់ញូវហ្ស៊ីលែនជាប្រទេសជាប់ ចំណាត់ថ្នាក់ទី១៨ ក្នុងចំណោម៣០ប្រទេស ដែលមានរឿងរ៉ាវធ្វើឲ្យពិភពលោក ចាប់អារម្មណ៍ខ្លាំង។ 'Soft power' បានសំដៅទៅលើយុទ្ធសាស្ត្រកាទូត ដូចជា ទំនាក់់ទំនងអន្តរជាតិ និងភាពជាអ្នកដឹកនាំ ជាជាងប្រើអំណាចដូចជាកម្លាំងទ័ព និងការគម្រាមដាក់ទណ្ឌកម្ម។ ចំណាត់ថ្នាក់នេះត្រូវបានបោះពុម្ពផ្សាយប្រចាំឆ្នាំតាំងពីឆ្នាំ ២០១៥មក។ ញូវហ្ស៊ីលែនបានធ្លាក់ពីចំណាត់ថ្នាក់ពី១៦មក១៨នៅឆ្នាំ២០១៨ ដែលតួរលេខនេះនៅតែរក្សាតំណែងញូវហ្ស៊ីលែនបានល្អ។ ស្មារតីសុទិដ្ឋិនិយម និងថាមភាពរបស់លោកស្រីបានឆ្លុះបញ្ចាំងទំហំតូចមែន ប៉ុន្តែវាធ្វើឲ្យជាតិមាន សក្តានុពល និងមហិច្ចតាធំ ដែលធ្វើឲ្យប្រជាសាស្ត្រកាន់តែល្អប្រសើរ និងការទំ នាក់ទំនងយ៉ាងលើនយោបាយការទូត។ លោកស្រីមិនត្រឹមតែធ្វើឲ្យជាតិមាន មោទនភាពប៉ុណ្ណោះទេ លោកស្រីថែមទាំងបានធ្វើឲ្យសេដ្ឋកិច្ចមានភាពល្អប្រសើ រផងដែរ។ ក្នុងរបាយការណ៍របស់ Portland ក៍បានលើកឡើងថា អ្វីដែលដំណើរ ការទៅយ៉ាងល្អនេះគឺមានការចូលរួមចំណែកដ៍ធំពីលោករដ្ឋមន្ត្រីការបរទេស Winston Peters ក្នុងជម្រុញឲ្យជំនួយថវិកាអន្តជាតិនៅតំបន់ប៉ាស៊ីហ្វិក។ 
សម្រាប់លោកស្រី Ardern គួរតែប្រើប្រាស់ប្រជាប្រិយភាពរបស់ខ្លួនក្នុងការពង្រី កនូវការការពារបរិស្ថាន និងធ្វើឲ្យញូវហ្ស៊ីលែនក្លាយជាប្រទេសមួយសំខាន់ទៅ បញ្ហានានាលើសកលលោក។ គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីបានទទួលចំណា ត់ថ្នាក់ពីលេខ១០នៅឆ្នាំ២០១៥ ចុះមកចំណាត់ថ្នាក់លេខ៦ ស្របពេលដែលអា មេរិកបានធ្លាក់ចំណាត់ថ្នាក់ពីលេខ១ដល់លេខបួនបន្ទាប់ពីបោះឆ្នោតជាប់ប្រធា នាធិបតី Donald Trump ក្នុងឆ្នាំ២០១៦៕ 

សំ វណ្ណា
Newshub.
.....................................................................................

គុកថ្មីសម្រាប់ដាក់អ្នកទោសគ្រោះថ្នាក់បំផុតត្រូវបានបើកដំណើរការឡើង

ពន្ធនាគារដែលមានតម្លៃទឹកប្រាក់ចំនួន៣០០លានដុល្លារ សម្រាប់មនុស្សគ្រោះ ថ្នាក់បំផុតក្នុងប្រទេសត្រូវបានបើកដំណើរការហើយនៅ Auckland Prison នៅ ឯ Paremoremo។ បរិក្ខាថ្មីតត្រូវបានបំពាក់ ដែលមានទាំងអង្គភាពសុខភាពជំងឺផ្លូវ ចិត្តទៀតផង ដើម្បីដាក់អ្នកទោសដែលសាហាវខ្លាំង ថែមទាំងភ្ជាប់ប្រពន្ធសេន ស័រនៅសួនច្បារទៀតផង។ ពន្ធនាគារនេះត្រូវបានគេចាត់ទុកថា ជាពន្ធនាគារ ដំបូងនៅញូវហ្ស៊ីលែន។ នាយកប្រតិបត្តិមណ្ឌលអប់រំកែប្រែ Ray Smith បាន បញ្ជាក់ថា អ្នកទោសដែលគ្រោះថ្នាក់សម្រាប់មនុស្សនឹងត្រូវដាក់នៅទីនេះ។ ពួក គេភាគច្រើនមិនគោរពអាជ្ញាធរ ហើយសូម្បីតែខ្លួនគេក៍គេមិនគោរពដែរ។ បរិក្ខារ ថ្មីនៅជាន់ទី១ដើមី្បតាមដាន ឃ្លាំមើលអ្នកទោសទាំងនោះនៅតាមជណ្តើរឡើង ។ 

សំ វណ្ណា

NZ Radio
..........................................................................................

រដ្ឋាភិបាលនឹងតែងតាំងគណៈកម្មការថ្មីដើម្បីបន្តនិរន្តរភាពវិទ្យាស្ថាន Unitec



រដ្ឋាភិបាលនឹងធ្វើការតែងតាំងគណៈកម្មាធិការមួយដើម្បីធ្វើការគ្រប់គ្រងវិទ្យាស្ថាន Unitec ក្នុងទីក្រុង Auckland ជាវិទ្យាស្ថានបណ្តុះបណ្តាលផ្នែកពហុបច្ចេកវិទ្យា ដ៍ធំបំផុតមួយក្នុងប្រទេស។ បើតាមរដ្ឋមន្ត្រីអប់រំលោក Chris Hipkinsបានបញ្ជាក់ ថារដ្ឋាភិបាលចង់ រដ្ឋាភិបាលចង់ធ្វើការធានាគាំទ្រនូវដំណើរការរបស់វិទ្យាស្ថាន មួយណេះ។ Unitec កំពុងប្រឈមទៅនឹងការបាត់បងចំណូល និងខាតបង់ប្រ មាន១៩លានដុល្លារក្នុងឆ្នាំ២០១៨ ហើយនឹងបន្តឡើងដល់២៧លានដុល្លារក្នុង ឆ្នាំ២០១៩ និងកំពុងប្រឈមទៅនឹងការធ្លាក់ចុះចំនួនសិស្សយ៉ាងគំហុក។ តាម ការពិភាក្សា ផ្តល់យោបល់ និងការពិចារណាជាមួយមន្ត្រីថ្នាក់ដឹកនាំ២៣រូប រដ្ឋ មន្ត្រីអប់រំបានអះអាងថា ក្រុមប្រឹក្សារបស់ Unitec កំពុងស្ថិតនៅក្នុងគម្រោងរបស់ លោកដែលនឹងត្រូវរំលាយចោល ដោយដាក់ជំនួសមកវិញនូវគណៈកម្មាការថ្មី ដើម្បីស្រាយវិបត្តិហិរញ្ញវត្ថុដ៍ធ្ងន់ធ្ងរមួយនេះ។ ក្រុមប្រឹក្សារបស់ Unitec មានពេ ល២១ថ្ងៃដើម្បីឆ្លើយតបមុនពេលការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើ។ ប្រ សិនគណៈកម្មាការថ្មីត្រូវបានតែងតាំង ក្រុមប្រឹក្សាដែលទទួលគ្រប់គ្រង Unitec ចាស់នឹងត្រូវរំលាយចោល។ «សាររបស់ខ្ញុំចំពោះសិស្សទាំងអស់ថា រដ្ឋាភិបាល នឹងប្តេជ្ញាចិត្តក្នុងការធានានូវការអប់រំ បណ្តុះបណ្តាលប្រកបដោយគុណភាព ខ្ពស់ ជាមួយនឹងការបណុះបណ្តាលនានាតាមដែលអាចធ្វើបានសម្រាប់វិទ្យា ស្ថានមួយនេះ សម្រាប់បន្តនិរន្តរភាព ដោះស្រាយឲ្យចេញពីវិបត្តិហិរញ្ញវត្ថុនេះ» ។ កាលពីឆ្នាំមុន Unitec ខាតបង់ថវិកាប្រមាណ៣១លានដុល្លារ៕

សំ វណ្ណា

Newshub.