Sunday, July 15, 2018

បាតុភូតកម្រ៖ ភពអង្គារនឹងរីកធំបំផុត ភ្លឺបំផុតក្នុងរយៈពេល១៥ឆ្នាំម្តង នឹងកើតមាននៅចុងខែកក្កដានេះ


ប្រជាជនញូវហ្ស៊ីលែននឹងមើលឃើញផ្ទៃមេឃមានពណ៌ក្រហមឆ្អៅនៅខែកក្កដា នៅពេលរាត្រី ដែលនេះជាបាតុភូត កម្រមួយនឹងកើតមាននៅក្នុងផ្នែកតារាសាស្ត្រ ។
ភពអង្គារ នឹងភ្លឺជាងមុន និងកាន់តែរីកធំជាងមុន ដែលអនុញ្ញាតឲ្យប្រជាជនញូវហ្ស៊ីលែនអាចមើលឃើញទិដ្ឋភាពភពពណ៌ក្រហម បែបនេះដោយផ្នែកទទេបាន។ ភពអង្គារ និងផែនដី បានមកចំជាជួររៀងរាល់ពីរ ឆ្នាំម្តង ប៉ុន្តែនៅឆ្នាំនេះវាពិសេសខ្លាំងដោយសារតែភពអង្គារនឹងមកកាន់តែជិតបំ ផុតមកកាន់មនុស្សលោកគិតចាប់តាំងពី២០០៣មក។ បាតុភូតបែបនេះប្រហែល ជា១៧ឆ្នាំទើបអាចកើតម្តង ដែលវាលក្ខណៈមកជិតជាងសព្វមួយដង។ ភពអង្គារ ដែលមកជិតផែនដីបំផុតបានកើតឡើងកាលពី៦ម៉ឺនឆ្នាំមុន ដែលជាសន្និដ្ឋានថា ជាទិដ្ឋភាពដ៍អស្ចារ្យបំផុត។ ជាឱកាសដ៍វិសេសបំផុតដែលនឹងបានឃើញភព អង្គារមកជិតដូច្នោះ ហើយបាតុភូតនេះនឹងកើតមានឡើងនៅថ្ងៃទី២៧ កក្កដាខាង មុខ រហូតដល់ថ្ងៃទី ៣១ កក្កដា។ វាមានចំងាយរហូតដល់ទៅ៥៧.៦លានគីឡូ ម៉ែត្រពីផែនដី នេះបើតាម ណាសា។


 ប្រជាជនញូវហ្ស៊ីលែនឹងមានសំណាងបាន ឃើញទិដ្ឋភាពនៃដំណើរបាតុភូតច័ន្ទគ្រាសក្នុងសតវត្សទី២១នេះ ដោយរំពឹងថា នឹងកើតនៅថ្ងៃទី២៨ កក្កដានេះ។ មានតែប្រទេសនៅអឌ្ឍគោលខាងកើតប៉ុណ្ណោះ ដែលអាចមើលឃើញបាតុភូតនេះ ដូចជាអាហ្រ្វិក អាស៊ី អឺរ៉ុប អូស្ត្រាលី និងញូវហ្ស៊ីលែន៕


សំ វណ្ណា
Newshub.