Sunday, July 15, 2018

ការសិក្សាថ្មី៖ ចំនួនអ្នកកើតជំងឺធាត់ហួសកាន់តែកើន ហើយមិនអាចគេចវេសបាន


ការសិក្សារបស់ពិភពលោកមួយបានបង្ហាញថា អត្រាអ្នកធាត់ហួសកំរិតខ្ពស់នៅ ញូវហ្ស៊ីលែន គឺជារឿងដែលមិនអាចចៀសបាន ដោយសារបរិបទនៃចំណីអាហារ ដែលមិនល្អសម្រាប់សុខភាព។ ការសិក្សាមួយរបស់ University of Auckland បាន បង្ហាញថា ភាគច្រើននៃផ្លាកសញ្ញាលើអាហារ ការផ្សព្វផ្សាយលក់ និងតម្លៃទៀត សោតសុទ្ធសឹងជាសារមួយទាក់ទាញអ្នកទិញឲ្យចូលរួមទិញអាហារមិនល្អសម្រាប់សុខភាពទាំងនោះ។ អ្នកជិតខាងដែលមានចំណូលទាបគឺជាអ្នកដែលមាន គ្រោះថ្នាក់បំផុត។ ការសិក្សាដែលប្រើពេលរហូតដល់ទៅ៣ឆ្នាំ បានរកឃើញថា លទ្ធភាពនៃផលប៉ះពាលពីអាហារទាំងនោះគឺភាគច្រើនកើតចេញពីការផ្សព្វ ផ្សាយឃោសនា។


តាមការស្រាវជ្រាវការទទួលទានដែលផ្តល់អត្ថប្រយោជន៍ ដល់សុខភាពត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេលពីបីទសវត្សន៍នេះ នោះ ដោយសារតែអាហារខ្ចប់ជាស្រេច និងអាហារលឿនរហ័ស (fast food) បានកើនឡើងខ្លាំង។ អាហារមិនល្អសម្រាប់សុខភាពត្រូវបានគេលក់ព្រោងព្រាតនៅក្បែរ សាលារៀន ដែលនោះជាអ្វីដែលអ្នកជំនាញផ្នែគសុខភាពមានការភ្ញាក់ផ្អើលខ្លាំង ចំពោះរឿងនេះ។ ក្នុងសហគមន៍ជាច្រើននៅញូវហ្ស៊ីលែនមានរហូតដល់៧៣ភា គរយបានទទួលទានអាហារបែបលឿនរហ័ស និងអាហារដែលវេចខ្ចប់រួចជាស្រេ ច។

សំ វណ្ណា
Newshub.
...........................................................................................................
កងទ័ពអាកាសជម្រុញឲ្យមានការផ្លាស់ប្តូរ យន្តហោះយោធាចាស់ដែលមានវ័យ ជាង៥០ឆ្នាំ

រដ្ឋមន្ត្រីការពារជាតិលោក Ron Mark កំពុងស្ថិតក្រោមសម្ពាធថ្មីមួយ ដើម្បីធ្វើ ការផ្លាស់ប្តូរយន្តហោះចម្បាំងចាស់ ដាក់ជំនួសមកវិញនូវយន្តហោះប្រភេទថ្មី ដែលគម្រោងនៃការផ្លាស់ប្តូរនេះនឹងធ្វើក្នុងរយៈបីឆ្នាំ។ យន្តហោះ របស់កង អា កាស Hercules ជាយន្តហោះសម្រាប់ប្រតិបត្តិការក្នុងបេសកកម្មផ្តល់ជំនួយសង្គ្រោះមនុស្ស និងផ្នែក មនុស្សធម៌ ប៉ុន្តែវាមានវ័យចំណាស់រហូតដល់ជាង៥០ ឆ្នាំទៅហើយ។ អ្នកនាំពាក្យក្រសួងការពារជាតិលោក Mark Mitchell បានបញ្ជាក់ ថាយន្តហោះកំពុងស្ថិតនៅក្នុងដំណាក់កាលជជែកគ្នានៅឡើយនៅគ្រាដែល គម្រោងអាទិភាពដែលសំខាន់តម្លៃជាង២.៣ពាន់លានដុល្លារដើម្បីធ្វើឲ្យប្រសើរ ឡើងយន្តហោះ P-3 Orions ដែលត្រូវបានប្រកាសកាលពីថ្ងៃច័ន្ទកន្លងទៅ។ 
គួរបញ្ជាក់ថាដែរថាកងទ័ពអាកាសបានចំណាយថវិកាប្រមាណ៣៦០លានដុល្លារដើម្បីទិញគ្រឿងបន្លាស់ និងជួសជុលយន្តហោះ ទាំងពីរ Hercules និង Orion planes កាលពីជាង១០ឆ្នាំមុន។ ការសម្រេចចិត្តក្នុងការផ្លាស់ប្តូរយន្តហោះ Orions មុន Hercules គឺដោយសារតែមានហានិភ័យសម្រាប់ញូវហ្ស៊ីលែនសម្រា ប់ប្រតិបត្តិការនានាពាក៉ព័ន្ធទៅនឹងការល្បាត និងឃ្លាំមើលលើសមុទ្រ៕

សំ វណ្ណា

RNZ