រដ្ឋមន្ត្រីដឹកជញ្ជូនលោក Phil Twyford ត្រូវរងការពិន័យចំនួន៥០០ដុល្លារក្នុង ការល្មើសបម្រាម ដោយបានប្រើប្រាស់ទូរសព្ទ័នៅលើយន្តហោះនៅពេលរៀប នឹង ចាកចេញពី Wellington។ អាជ្ញាធរទទួលបន្ទុកអាកាសចរស៊ីវិលបានធ្វើការ ស៊ើបអង្កេតចំពោះសកម្មភាព រដ្ឋមន្ត្រីដឹកជញ្ជូន គ្រាដែលលោកក៍បានសារភាព ដែរថា គាត់ត្រូវបានពិតជាបានប្រើប្រាស់ទូរសព្ទ័បន្ទាប់ពីទ្វារយន្តហោះបានបិទ ពិតប្រាកដមែន។ លោក Mr Twyford ធ្វើការសុំអភ័យទោស ថែមទាំងបានដាក់ លិខិតលាលែងពីតំណែងទៅកាន់លោកស្រីនាយករដ្ឋមន្ត្រីទៀតផង។ តែយ៉ាង ណាលោកស្រីនាយករដ្ឋមន្ត្រីបានបដិសេធចំពោះការពាក្យលាលែងនេះ ប៉ុន្តែ ដកតួនាទីរបស់លោកពីការទទួលខុសត្រូវលើអាជ្ញាធរទទួលបន្ទុកអាកាសចរស៊ីវិល (CAA)។
នៅក្នុងសេចក្តីថ្លែងការណ៍របស់នាយក CAA លោក Graeme Harris បានអះអា ងថា លោករដ្ឋមន្ត្រីត្រូវបានចេញលិខិតសារភាពកំហុស ដែលវាអាចបង្កហានិ ភ័យដល់ដំណើរការរបស់យន្តហោះ។ ទោះយ៉ាងណាលោកត្រូវបានផាកពិន័យ ចំពោះ៥០០ដុល្លារចំពោះការល្មើសបម្រាមមួយនេះ។
លោករដ្ឋមន្ត្រី Twyford បានចេញនូវសេចក្តីថ្លែងការណ៍មួយដោយប្រកាសទទួ លស្គាល់កំហុសរបស់ខ្លួន និងទទួលយកការពិន័យ។ វាជារឿងមួយមិនសម រម្យ សម្រាប់អ្នករាល់គ្នាហើយ ប៉ុន្តែវារិតតែធ្ងន់ធ្ងរនៅគ្រាដែលលោកជារដ្ឋមន្ត្រីដឹក ជញ្ជូនបែរជារំលោភអំណាចទៅវិញ។ លោកថា បានទូរសព្ទ័ទៅបុគ្គលិករបស់ លោកពិតមែនគឺនៅមួយនាទីមុនយន្តហោះរៀបនឹងហោះចេញពី Wellington កាលពី១៧ ឧសភា៕
សំ វណ្ណា
Newshub
Newshub
......................................................................................................
រដ្ឋាភិបាលនឹងចំណាយថវិកាជាង២ពាន់៣លានដុល្លារទិញយន្តហោះចម្បាំងពីអាមេរិក ក្នុងបំណងដើម្បីសង្គ្រោះមនុស្សលើផ្ទៃទឹក និងឆ្លើយតបគ្រោះមហន្តរាយ
រដ្ឋាភិបាលបានប្រកាសថាខ្លួននឹងទិញយន្តហោះចម្បាំងថ្មីដើម្បីជំនួសយន្តហោះ ចម្បាំង Orion ចាស់។ រដ្ឋមន្ត្រីការពារជាតិលោក Ron Mark បានប្រកាសនូវទំហំ ទឹកប្រាក់ចំនួន២ពាន់៣លានដុល្លារដើម្បីទិញយន្តហោះចម្បាំង Boeing P8 Poseidon នៅសភាជាតិនៅថ្ងៃច័ន្ទ។ គេនឹងអនុវត្តនូវប្រតិបត្តិនេះនៅឆ្នាំ២០២៣ ។ ការទិញនេះគឺដើម្បីធានានូវកងកម្លាំងការពារដើម្បីអាចបន្តការជួយឃ្លាំមើល ផ្នែកផ្ទៃសមុទ្ររបស់ប្រទេស ការការពារធនធានធម្មជាតិ មនុស្សធម៌ និងការឆ្លើ យតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនៅទូទាំងប្រទេស និងទូទាំងតំបន់ប៉ាស៊ី ហ្វិកខាងត្បូង។
ខុទ្ទការល័យនាយករដ្ឋមន្ត្រីកំពុងធ្វើការពិចារណាដើម្បីធ្វើសេច ក្តីសម្រេចចិត្ត។ យន្តហោះល្បាតលើសមុទ្រ Boeing P-8A Poseidon នឹងត្រូវ ទិញពីអាមេរិកដើម្បីជំនួសយន្តហោះ P-3K2 Orion ដែលមានអាយុកាលចំ ណាស់ដែលត្រូវបានប្រតិបត្តិការនៅក្នុងកងទ័ពអាកាសតាំងពីទសវត្សន៍៦០មក ម្ល៉េះ។ ក្នុងរយៈពេល៧ឆ្នាំមកនេះប្រតិបត្តិការនៃ ការស្រាវជ្រាវ ការសង្គ្រោះនៅ ក្នុងតំបន់ Orion បានធ្វើការល្បាតលផ្ទៃសមុទ្រ ដោយបានជួយសង្គ្រោះជីវិត មនុស្សរហូតដល់១១៩នាក់៕
សំ វណ្ណា
RNZ
................................................................................................
លោក Simon Bridges អះអាងថា រដ្ឋាភិបាលកំពុងចំណាយថវិការដ្ឋដោយខ្ជះ ខ្ជាយ នឹងមិនចំគោលដៅ
មេដឹកនាំគណបក្ស National លោក Simon Bridges បានបញ្ជាក់ថា គម្រោង របស់រដ្ឋាភិបាលក្នុងការខ្ចីលុយគឺជាសញ្ញាមិនល្អនៃការគ្រប់គ្រងសេដ្ឋកិច្ចជាតិ ។ Simon Bridges បានបញ្ជាក់ថា ការចំណាយគ្មានទឹសដៅរបស់បក្ស Labour ដែលជាបក្សកាន់រដ្ឋាភិបាលតាមរយៈមធ្យោបាយសន្យាគឺកំពុងតែបង្កើនប្រាក់ បំណុលកាន់តែច្រើន ពោលអាចឡើងដល់១៧ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំទៀត។ អ្វីដែលគណបក្ស National ទំនងជាអះអាងថារដ្ឋាភិបាលនឹងខ្ចី លុយដើម្បីដោះស្រាយវិបត្តិហិរញ្ញបវត្ថុសកល និងការស្តារឡើងវិញនូវក្រុង Canterbury ដែលរងគ្រោះដោយសាររញ្ជួយដី។ ប៉ុន្តែលោកបានបញ្ជាក់ថា ទឹកប្រាក់ចំនួន១ពាន់លានដុល្លារដើម្បីដាក់បញ្ចូលសម្រាប់ក្រសួងការបរទេស និងពាណិជ្ជកម្ម គោលនយោបាយរៀននៅឧត្តមសិក្សាដោយឥតគិតថ្លៃ និងមូល និធិអភិវឌ្ឍតំបន់ជនបទ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងការបង្កើតជារដ្ឋា ភិបាចម្រុះជាមួយគ្នារវាងគណបក្ស Labour and New Zealand First កំពុងធ្វើ ឲ្យមានភាពច្របូកច្របល់មិនដឹងអនុវត្តមួយណា។ «បើសិនជាយើងមើលទៅ ការចំណាយគឺទៅលើផ្នែកការទូត ការសិក្សាឥតគិតថ្លៃ នោះទឹកប្រាក់ដែលត្រូវចំណាយត្រឹមតែ៧ពាន់លានដុល្លារ»គឺចាយដោយខុសគោលដៅ។ អ្វីដែល គួរ ធ្វើបច្ចុប្បន្នគឺធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទើបជារឿងចាំបាច់៕
សំ វណ្ណា
RNZ
.............................................................................................
គិលានុប្បដា្ឋកធ្វើកូដកម្មមិនធ្វើការ បានធ្វើឲ្យប៉ះពាល់ដល់អ្នកជំងឺជាច្រើន មានទាំងអ្នកដែលត្រូវវះកាត់ផង
ក្រុមជំនួយការពេទ្យ រឺគិលានុបដ្ឋាកជាច្រើននាក់បាននាំគ្នាធ្វើបាតុកម្មដើម្បីទាម ទារលក្ខខណ្ឌការងារបន្ថែម។ ការធ្វើកូដកម្មមិនធ្វើការនេះបានធ្វើឲ្យការណាត់ ជួប ការពិនិត្យព្យាបាលជំងឺត្រូវបានលុបចោល។ ប្រអប់សំបុត្រអនឡាញដែល ដាក់ឲ្យពេទ្យទាំងនោះបោះឆ្នោតដើម្បីធ្វើការពិនិត្យឡើងវិញចំពោះប្រាក់ខែ ដែលនឹងត្រូវទទួលបាន មុននឹងសម្រេចចិត្តថានឹងត្រូវបន្តធ្វើកូដកម្មទៀតរឺក៍ យ៉ាងណា។ ស្ត្រីម្នាក់ដែលមានជំងឺមហារីកកាលពីពីរឆ្នាំត្រូវវះកាត់កាលពីសប្តា ហ៍មុន តែត្រូវខកខាន។ នោះក៍ដោយសារតែគ្រូពេទ្យដែលត្រូវទទួលបន្ទុកវះ កាត់នោះបានធ្វើកូដកម្ម ដូច្នោះជំនួបនោះត្រូវបានលុបចោលតែម្តង។ នេះមិន មានតែមួយករណីទេ ប៉ុន្តែនឹងមានករណីរាប់រយទៀតជួបជួបស្ថានភាពដូច លោកស្រីដោយសារពេទ្យគ្មានមនុស្សមកធ្វើការ ដោយសារកូដកម្មនឹងបន្ត រហូតដល់ថ្ងៃព្រហស្បត្តិ៍។
គ្រាន់តែនៅ Palmerston North មួយអ្នកជំងឺត្រូវបានរៀបចំកាលវិភាគជួបឡើង វិញរហូតដល់៤៥០ ខណៈដែលនៅពេទ្យ Waikato DHB មាន៦០ករណីដែល ជា ករណីត្រូវវះកាត់៕
សំ វណ្ណា
Newshub