ក្រុមកីឡាបាល់ទាត់ "Wild Boars" មានអាយុចន្លោះពី 11 ទៅ 16 ឆ្នាំនិងគ្រូបង្វឹកវ័យ 25 ឆ្នាំរបស់ពួកគេបានជាប់ក្នុងល្អាងនៅថ្ងៃទី 23 ខែមិថុនាខណៈពេលកំពុងរុករករូងភ្នំនៅខេត្តឈៀងរ៉ៃនៅពេលដែលមានភ្លៀងធ្លាក់បានជន់លិចផ្លូវរូងក្រោមដី។
"យើងមិនប្រាកដថានេះជាអព្ភូតហេតុវិទ្យាសាស្ត្រឬអ្វីទេ។ នេះបើតាមប្រសាសន៏របស់អង្គភាពទាហានមុជទឹកទាំងអស់បាននិយាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយបន្ថែមថាពួគគេត្រូវបានសង្គ្រោះដោយសុវត្ថិភាព។
សូមជំរាបថាអ្នកមុជទឹកជនជាតិអង់គ្លេសបានរកឃើញនាក់ទាំង 13 ជាប់ក្នុងរូងហាក់បីស្រេកឃ្លាននៅក្នុងភាពងងឹតលើច្រាំងភក់ដូចជាបន្ទប់ជន់លិចមួយប៉ុន្មានសប្តាហ៍មុន។ មនុស្សបួននាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះកាលពីថ្ងៃចន្ទហើយក្មេងប្រុសបួននាក់ចុងក្រោយនិងគ្រូបង្វឹកត្រូវបានគេនាំយកចេញកាលពីថ្ងៃអង្គារដែលនាំឱ្យមានការទះដៃអបអរសាទរដោយដឹកតាមរថយន្តសង្គ្រោះនិងឧទ្ធម្ភាគចក្រទៅកាន់មន្ទីពេទ្យក្បែរតំបន់នោះ។
ការប្រារព្ធពិធីស្មឹងស្មាតមួយបានធ្វើឡើងរំលឹកពីភាពទុក្ខព្រួយយ៉ាងខ្លាំងចំពោះការបាត់បង់អតីតអ្នកមុជទឹកកងទ័ពជើងទឹកថៃដែលបានស្លាប់កាលពីថ្ងៃសុក្រខណៈពេលកំពុងបំពេញបេសកកម្មនៅខាងក្នុងរូងថ្ម។ ស្ត្រីម្នាក់នៅខេត្តឈាងរ៉ៃដែលស្លៀកពាក់បែបប្រពៃណីបាននិយាយថា "ខ្ញុំចង់ប្រាប់គ្រូបង្វឹកសូមអរគុណអ្នកខ្លាំងណាស់ដែលបានជួយក្មេងប្រុសនេះឱ្យរស់នៅបានយូរ។ ក្រុមអ្នកជួយសង្គ្រោះបាននាំយកអ្នកទីប្រាំចុងក្រោយមួយម្តងមួយនៅថ្ងៃអង្គារហើយពួកគេត្រូវបានយកចេញអស់ហើយរហូតមកទល់ពេលនេះ។
ប្រធានបេសកកម្មជួយសង្គ្រោះលោក Narongsak Osottanakorn បានថ្លែងទៅកាន់អ្នកយកព័ត៌មាននៅចុងបញ្ចប់នៃបេសកកម្មរយៈពេល 17 ថ្ងៃដោយត្រេកអរឈនៅកណ្តាលប្រព័ន្ធផ្សព្វផ្សាយដើម្បីទទួលការអបអរសាទរ។ លោកបានបញ្ជាក់ថាអ្នកជំនាញផ្នែកពេទ្យនិងទាហានជើងទឹកទាំងអស់ដែលពាក់ព័ន្ធនឹងបេសកកម្មជួយសង្គ្រោះក៏បានចាកចេញពីគុហាដោយសុវត្ថិភាពផងដែរ។
ទាហានជើងទឹកដែលរកឃើញក្រុមក្មេងជាប់គាំងក្នុងរូងលើកតំបូងមានអារម្មណ៏ថាគួអោយអាណិតក្មេងប្រុសអាយុ១១ឆ្នាំតូចជាងគេដោយចាត់ទុក្ខពួកគេដូចជាកូនគេកូនយើងអញ្ចឹងទើបលោកអំពាវនាវដល់ការជួយជ្រុំជ្រែងពីក្រុមជំនាញ Seals មកជួយ។
ប្រភពព័ត៍មាននិងរូបភាពពី MSN.com