Wednesday, August 29, 2018

ញូវហ្ស៊ីលែនទំនងជាស្នើទៅអូស្ត្រាលីជាថ្មីរឿងផ្តល់សិទ្ធិដល់អ្នកសុំជ្រកកោន ដែលកំពុងជាប់ឃុំនៅលើកោះរបស់អូស្ត្រាលី


ញូវហ្ស៊ីលែនទំនងជាត្រូវធ្វើសំណើជាថ្មីទៅកាន់រដ្ឋាភិបាលអូស្ត្រាលីស្តីពីការ ទទួលអ្នកស្វែងរកសិទ្ធិជ្រកកោណពីអូស្ត្រាលីដែលបានដាក់ពួកគេនៅលើកោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីត្រូវបានផ្លាស់ប្តូរទៅលោក Scott Morrison។

«នាយករដ្ឋមន្ត្រី បានផ្តល់កូតាចំពោះជនភៀសខ្លួនចំនួន១៥០នាក់ពីកោះ Nauru or Manus Island » វាពិតជាអាចសម្រាប់ញូវហ្ស៊ីលែនក្នុងទទួលយកពួកគេ។ នេះបើតាម សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Waikato លោក Al Gillespie។

នាយករដ្ឋមន្ត្រីមុនបដិសេធចំពោះសំណើរបស់ញូវហ្ស៊ីលែន។ បើតាមតួរលេខ ចំពោះអ្នកដែលសុំសិទ្ធិជ្រកកោណជាច្រើនកំពុងរស់នៅលើកោះរបស់អូស្ត្រា លី ដែលមានប្រមាណជាង២ពាន់នាក់ ដូចជានៅលើកោះ Nauru, Christmas Island, Manus Island និងនៅលើកោះ Villawood ជាដើម។ ចំនួននេះមាន ការថយចុះបើធៀបទៅនឹងឆ្នាំ២០១៣ ដែលមានរហូតដល់ជាង១ម៉ឺននាក់។ ជា មធ្យមពួកគេត្រូវបានឃុំខ្លួនរហូតដល់៤២៨ថ្ងៃ។

លោកស្រី Jacinda Ardern បានប្រើដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស្រីក្នុងនាមជានាយករដ្ឋមន្ត្រីដើម្បីជម្រុញឲ្យលោក Malcolm Turnbull ដោះ ស្រាយលើបញ្ហាជនភៀសខ្លួន ប៉ុន្តែលទ្ធភាពនេះប្រហែលជាត្រូវធ្វើជាមួយ Morrison ដែលជានាយករដ្ឋមន្ត្រីថ្មីហើយ ។ នាយករដ្ឋមន្ត្រីទាំងពីរនឹងត្រូវជូប គ្នានៅក្នុងវេទិកាប្រទេសក្នុងដែនកោះប៉ាស៊ីហ្វិកនៅកញ្ញាខាងមុខ ហើយប្រ ធានបទនេះអាចនឹងត្រូវលើកយកមកពិភាក្សាគ្នា៕

សំ វណ្ណា
Newshub
.....................................................................................................................................

លោកស្រីនាយករដ្ឋមន្ត្រីដកតំណែងលោកស្រី Clare Curran ពីខុទ្ទការល័យនាយករដ្ឋមន្ត្រី


លោកស្រីនាយករដ្ឋមន្ត្រីញូវហ្ស៊ីលែន បានសម្រេចដកលោកស្រី Clare Curran ចេញពីខុទ្ទការល័យរបស់លោកស្រីបន្ទាប់ពីគាត់បានខកខានមិនបានថតសម្លេងនូវកិច្ចប្រជុំផ្លូវការមួយ។ «គាត់ខកខាននូវការរំពឹងទុករបស់ខ្ញុំ។ វាជារឿងមួ យមិនអាចបន្តការងារទៀតបាន»។

នេះជាការប្រកាសឲ្យដឹងរបស់លោក Ardern។ លោកស្រី Curran បានផ្តល់នូវលិខិតសុំលាលែងរបស់លោកស្រី ទៅកាន់រដ្ឋមន្ត្រីទទួលបន្ទុកសេវាឌីជីថល ដែលលោកស្រីនាយករដ្ឋមន្ត្រីបាន ទទួលរួចហើយ។ ដូច្នោះហើយលោកស្រីក៍បានដកលោកស្រី Curran ចេញ ពីខុទ្ទការល័យរបស់លោកស្រី។

លោកស្រី Curran បានខកខានមិនបានធ្វើការ ថតសម្លេងនូវកិច្ចប្រជុំដែលលោកស្រីនាយករដ្ឋមន្ត្រីបានរៀបចំឡើងនៅការិល័យវិមានរដ្ឋាភិបាលនៅក្នុងខែកុម្ភៈ ជាមួយលោក Derek Handley ទាក់ទង ទៅនឹងតួនាទីរបស់ប្រធានបច្ចេកវិទ្យា។ លោកស្រីមិនបានកត់ត្រា និងថតដាក់ ចូលក្នុងសៀវភៅកិច្ចការប្រចាំថ្ងៃរបស់លោកស្រី ហើយអ្នកដទៃទៀតក៍មិន បានធ្វើដូចគ្នា។

កិច្ចប្រជុំនោះបានបន្សល់ទុកនូវលទ្ធផលស្តីពីសំណួរ ចម្លើយ នៅសភា។ គាត់មិនបានផ្តល់ហេតុផលឲ្យបានសមស្របចំពោះមូលហេតុដែលគាត់មិនបានកត់ត្រាចូល និងថតទុកចូលសៀវភៅប្រចាំថ្ងៃ នោះហើយ ជាហេតុផលដែលត្រូវបញ្ឈប់គាត់។ ប៉ុន្តែយ៉ាងណាលោកស្រីនៅតែជារដ្ឋមន្ត្រី ទទួលបន្ទុកការផ្សព្វផ្សាយ ទំនាក់ទំនង និងព័ត៌មានឌីជីថល នៅក្រៅខុទ្ទការ ល័យនាយករដ្ឋមន្ត្រី៕

សំ វណ្ណា
Newshub
..................................................................................................................................

រដ្ឋាភិបាលសន្យាថា នឹងសាងសង់ SkyPath សម្រាប់អ្នកថ្មើរជើង និងអ្នកជិះកង់ ដោយគ្រោងចំណាយថវិកា៦៧លានដុល្លារ


រដ្ឋាភិបាលសន្យាថានឹងបញ្ចេញថវិកាចំនួន៦៧លានដុល្លារដើម្បីធ្វើការសាង សង់ផ្លូវលើអាកាសសម្រាប់ថ្មើរជើង និងជិះកង់។ ក្រុមអ្នកជិះកង់ និងក្រុមអ្នក គាំទ្រការដើរបានអបអរចំពោះការសន្យារបស់រដ្ឋាភិបាលក្នុងការបញ្ចេញកញ្ចប់ថវិកាចំនួន៦៧លានដុល្លរដើម្បីធ្វើការសាងសង់នូវផ្លូវសម្រាប់ថ្មើរជើង និងសម្រាប់ជិះកង់លើអាកាសនៅជុំវិញ Auckland Harbour Bridge។

រដ្ឋមន្ត្រី ដឹកជញ្ជូនលោក Phil Twyford និងសហប្រធានគណបក្ស Green Party លោក James Shaw បានបង្ហាញនូវគម្រោងវិនិយោគចំនួន៣៩០លានដុល្លារ ទៅផ្លូវសម្រាប់ជិះកង់ និងសម្រាប់ថ្មើរជើង ហើយស្ទើរ១ភាគបួននៃថវិកាទាំង នោះនឹងយកទៅសាងសង់ជាផ្លូវ SkyPath និង SeaPath។

គម្រោងនៃការ សាងសង់ SkyPath ត្រូវបានជជែកគ្នាជាងមួយទសវត្តមកហើយ ប៉ុន្តែឥលូវ នេះកំពុងឆ្ពោះទៅមុខហើយ។ កញ្ចប់ថវិកាចំនួន៣៩០លានដុល្លារជាផ្នែក មួយនៃគម្រោងអភិវឌ្ឍវិស័យដឹកជញ្ជូន និងវិស័យដីធ្លីរបស់ជាតិ សម្រាប់ឆ្នាំ២០១៨-២០២១ ដែលវានឹងក្លាយជាគម្រោងវិនិយោគធំបំផុតតែមួយគត់ សម្រាប់ញូវហ្ស៊ីលែន សម្រាប់អ្នកចូលចិត្តដើរ និងជិះកង់។

«ប្រជាជនញូវហ្ស៊ី លែនកាន់តែច្រើនឡើងៗ ចង់បានសេរីភាពក្នុងការដើរ និងជិះកង់ប្រកបដោយសុវត្ថិភាពនៅជុំវិញក្រុង និងទីប្រជុំជន ការវិនិយោគនេះនឹងធ្វើឲ្យកាន់តែមានសុវត្ថិភាពសម្រាប់អ្នកជិះកង់៕

សំ វណ្ណា
Newshub
.......................................................................................

រដ្ឋាភិបាលគ្រោងបញ្ចេញថវិក៣០៥លានដុល្លារដើម្បីធ្វើឲ្យប្រសើរឡើង និងជួសជុលមន្ទីរពេទ្យ Auckland


រដ្ឋាភិបាលនឹងដាក់ចេញនូវកញ្ចប់ថវិកាចំនួន៣០៥លានដុល្លារដើម្បីធ្វើការ ជួសជុល និងធ្វើឲ្យប្រសើរឡើងនូវមន្ទីរពេទ្យ Auckland។ មន្ទីរពេទ្យ Auckland City Hospital, Starship Hospital និង Greenlane Clinical Centre នឹងទទួល បានកញ្ចប់ថវិកាចំនួន២៧៥លានដុល្លារ ខណៈដែលក្រុមប្រឹក្សាសុខភាព Auckland District Health ទទួលបានការថវិកានៅសល់ប្រមាណ៣០លានដុល្លារក្នុងរយៈពេលបីឆ្នាំទៀត។


លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានបញ្ជាក់ថា គ្មានអ្វីដែលត្រូវលាក់បាំងសម្រាប់មន្ទីរពេទ្យធំរបស់យើង ដែល ជាច្រើនឆ្នាំមកនេះគ្មានថវិកាគ្រប់គ្រាន់ដើម្បីធ្វើវាឲ្យប្រសើរឡើងនោះ។ ការ វិនិយោគនេះនឹងធ្វើការជួសជុលនូវហេដ្ឋារចនាសម្ព័ន្ធ រួមមានការធ្វើឲ្យប្រសើរ រៀបចំប្រព័ន្ធការពារអគ្គីភ័យថ្មី តម្លើងអនុស្ថានីយ៍អគ្គិសនីថ្មី និងអាងស្តុកទឹក ថ្មី។ ថវិកានេះជាថវិកាចេញពី៧៥០លានដុល្លារដែលត្រូវបានរៀបចំសម្រាប់ ថវិកាជាតិឆ្នាំ២០១៨ សម្រាប់គម្រោងអភិវឌ្ឍក្រុង។

រដ្ឋមន្ត្រីសុខាភិបាល លោក David Clark បានបញ្ជាក់ថា កិច្ចការនេះនឹងលេច ចេញជារូបរាង ដែលការងារនៅតែបន្តធ្វើ ឯមន្ទីរពេទ្យក៍នៅតែបន្តកិច្ចការព្យា បាលដដែល៕ 

សំ វណ្ណា
Newshub.