កាលពីខែកក្កដាកន្លងទៅ អាជ្ញាធរទទួលបន្ទុកការងារ បានបញ្ជាឲ្យក្រុមហ៊ុន Antares Group Limited ដែលបានបើកអាជីវកម្មហាង Burger King ចំនួន៨២ទីតាំង ឲ្យបង់ប្រាក់ពិន័យទៅអតីតបុគ្គលិករបស់ខ្លួន Drew Desai នូវទឹកប្រាក់ចំនួន៣៥០០ដុល្លារចំពោះការបំពានច្បាប់នេះ។
អាជ្ញាធរបានរកឃើញថា ហាង Burger King បានរំលោភទៅលើច្បាប់ស្តីពី ការផ្តល់ប្រាក់ឈ្នួលចំពោះកម្មករ ដោយផ្តល់ប្រាក់ទាបជាងប្រាក់ឈ្នួលអប្បបរមា។ ស្ត្រីរងគ្រោះ Desaiបានធ្វើការជាច្រើនម៉ោងប៉ុន្តែមិនទទួលបានប្រាក់ បន្ថែមនោះឡើយ រហូតគាត់គ្មានពេលដើម្បីសំរាកទទួលអាហាររបស់គាត់ ដោយសារត្រូវធ្វើការធ្ងន់ និងថែមម៉ោងច្រើន។ អ្វីដែលមិនអាចទទួលយកបាន គាត់ទទួលបានប្រាក់ទាបជាងប្រាក់អប្បបរមា៕
សំ វណ្ណា
Newshub
.......................................................................................
យ៉ាងហោចណាស់មានមនុស្សបីនាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍ដោយឡែកពីគ្នានៅថ្ងៃពុធ។ មនុស្សម្នាក់បានស្លាប់ និងអ្នកដទៃទៀតកំពុងត្រូវបានជួយសង្គ្រោះគ្រាដែល រថយន្តបានបុកគ្នាពេញទំហឹងនៅ West Auckland។
ចំនួននេះបានធ្វើឲ្យចំនួន សរុបដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន៣នាក់ នៅរសៀលថ្ងៃពុធការ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចំនួនបីកន្លែងផ្សេងគ្នា។ រថយន្តពីរគ្រឿងបានបុកគ្នាពេញទំហឹង នៅជិតតំបន់ Waimauku នៅភាគខាង ជើង McPike Rd ដែលបង្ខំឲ្យផ្លូវ State Highway 16 ចន្លោះពីរង្វង់មូល Waimauku និង Kiwitahi Rd។
អ្នកនាំពាក្យប៉ូលីសបានបញ្ជាក់ថា មនុស្សចំនួ នបីនាក់ត្រូវបានដឹកយកទៅសង្រ្គោះនៅ Auckland Hospital បន្ទាប់ពីគ្រោះថ្នា ក់ចរាចរណ៍។ មនុស្សពីរនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងមនុស្សទីបីរងរបួស មធ្យម។ មនុស្សម្នាក់ដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរបានស្លាប់នៅក្រោយមក៕
សំ វណ្ណា
NZ Herald
.......................................................................................
ប្រជាជនញូវហ្ស៊ីលែនកាន់តែច្រើនឡើងធ្វើដំណើរកំសាន្តនៅកូរ៉េខាងត្បូង
កូរ៉េខាងត្បូងកំពុងក្លាយជាតំបន់ទេសចរដ៍ទាក់ទាញមួយរបស់ប្រជាជនញូវហ្ស៊ីលែន ខណៈដែលចំនួនមានការកើនឡើងគួរឲ្យកត់សំគាល់។ កាលពីឆ្នាំ មុនប្រជាជនញូហ្ស៊ីលែនបានធ្វើដំណើរទៅកាន់កូរ៉េខាងត្បូងមានចំនួន៣ម៉ឺន ៣ពាន់៨៨នាក់ មានការកើនឡើងជាងឆ្នាំមុនដែលមានចំនួន៣ម៉ឺន១ពាន់នាក់ ហើយបើធៀបទៅនឹងមុនមួយទៀតមានត្រឹម២ម៉ឺន៨ពាន់៤រយនាក់ប៉ុណ្ណោះ។ នេះបើតាមតួរលេខពីអគ្គកុងស៊ុលកូរ៉េចប្រចាំនៅទីក្រុង Auckland។ ភាគច្រើ ននៃអ្នកទាំងនោះមានវ័យមិនលើសពី៤០ឆ្នាំមានចំនួន១ម៉ឺន៧ពាន់នាក់ធៀបទៅនឹងឆ្នាំមុនមាន១ម៉ឺន៥ពាន់នាក់។
សាស្ត្រាចារ្យ Paul Spoonley សាស្ត្រាចារ្យសាកលវិទ្យាល័យ Massey ផ្នែក សង្គមវិជ្ជា និងជាអ្នកជំនាញខាងអន្តោប្រវេសន៍បានបញ្ជាក់ថា ប្រជាជនញូវ ហ្ស៊ីលែនកាន់តែច្រើនឡើងៗបានឆ្ពោះដំណើរទៅកាន់កូរ៉េ ដោយសារប្រទេស នេះគួរឲ្យចាប់អារម្មណ៍ ពិសេសវប្បធម៌។ ចំនួននេះនឹងបន្តកើនឡើងថែម ទៀតគ្រាដែលកូនកាត់ញូវហ្ស៊ីលែនកូរ៉េក៍ធ្វើដំណើរចេញចូលញឹកញាប់ទៅ កាន់កូរ៉េផងដែរ។ ពូកគេខ្លះចង់ដឹង ចង់ស្គាល់ពីវប្បធម៌ដើមរបស់គេ និងចង់ ផ្សារភ្ជាប់ទំនាក់ទំនងវប្បធម៌នេះឡើងវិញ៕
សំ វណ្ណា
NZHerald
..................................................................................
ការព្យាករណ៍ញូវហ្ស៊ីលែននឹងទទួលរងឥទ្ធិពលនៃបាតុភូត El Niño ដែលនឹង ធ្វើឲ្យប្រទេសប្រឈមនឹងគ្រោះរាំងស្ងួត
បើតាមការព្យាការណ៍របស់ Niwa បានឲ្យដឹងថា ញូវហ្ស៊ីលែននឹងទទួលរង ឥទ្ធិពលប្រព័ន្ធអាកាសធាតុ El Niño ដែលជាបាតុភូតក្តៅខ្លាំង ដែលនឹងអាច ធ្វើឲ្យប្រទេសនេះជួបនឹងស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ អ្នកជំនាញផ្នែក អាកាសធាតុបានចែករំលែកនូវការព្យាករណ៍ថា រយៈពេលបីខែក្រោយសីតុ ណ្ហភាពជាមធ្យមអាចកើនឡើង ពោលគឺអាចនៅជះឥទ្ធិពលនៅខែមីនាឆ្នាំ ក្រោយ។ គួររំលឹកថា កាលពីរដូចក្តៅឆ្នាំ១៩៩៧ និង១៩៩៨ បាតុភូត El Niño ដ៍អាក្រក់បានកើតឡើង ដែលធ្វើឲ្យរដ្ឋត្រូវចំណាយប្រាក់រាប់លានដុល្លារ ដោយសារគ្រោះរងរាំងស្ងួត។ ប៉ុន្តែ Niwa បានបញ្ជាក់វានឹងមិនអាក្រក់ដូចទៅ ឆ្នាំ១៩៨២ រឺ៨២ និង២០១៥ និង២០១៦នោះទេ។ តាមការព្យាករណ៍ជាអន្តរ ជាតិ៦៥ភាគរយនៃបាតុភូតនេះនឹងកើតមាននៅតំបន់ប៉ាស៊ីហ្វិ កដោយនឹង កើតមាននៅចន្លោះខែវិច្ឆិកា។ វានឹងអាចកើតមាននៅតំបន់អឍ្ឍគោលខាង ត្បូងនារដូវក្តៅ ដែលមានលទ្ធភាពនៃការកើតមានបាតុភូតនេះនៅខែមីនា រហូតដល់ខែឧសភាឆ្នាំ២០១៩៕
សំ វណ្ណា
NZ Herald
..............................................................................
អតីតទាហានដែលបានស្លាប់នៅទសវត្ស៥០នៅក្នុងសង្គ្រាមត្រូវបានយកមក បញ្ចុះនៅប្រទេសកំណើត
ទីបំផុតអដ្ឋិធាតុរបស់អតីតនាយទាហានរបស់ញូវហ្ស៊ីលែនមួយរូប Terence (Terry) Healey បានវិលត្រលប់មកដល់ស្រុកកំណើតរបស់ខ្លួនវិញហើយនៅ តំបន់ Foxton ជាកន្លែងដែលបានកើត និងធំធាតុនៅទីនោះ។ គាត់គឺជាមនុស្ស ម្នាក់ក្នុងចំណោមទាហានញូវហ្ស៊ិលែនជាច្រើនដែលបានស្លាប់នៅតំបន់អាស៊ី ក្នុងទសវត្ស៥០ និង៦០ គ្រាដែលពួកគេបំពេញតួនាទីជានាយទាហានក្រៅ ប្រទេស។ រាល់ការចំណាយក្នុងការដឹកជញ្ជូនអដ្ឋិធាតុនាយទាហានគឺជាបន្ទុក របស់រដ្ឋាភិបាល។
Terence ត្រូវបានគេយកទៅបញ្ចុះនៅ Foxton ជិតនឹងជីតា ជាទីស្រលាញ់របស់គេ ដែលបានចិញ្ចឹមបីបាច់គេ។ លោកត្រូវបានបញ្ចុះកាល ពីថ្ងៃសុក្រកន្លងទៅដោយមានការចូលរួមពីគ្រួសារ សាច់ញាតិជាច្រើននាក់។
Terence បានស្លាប់បួនសប្តាហ៍មុនពេលខួបកំណើត២១ឆ្នាំរបស់លោកនៅ មន្ទីរពេទ្យសឹង្ហបុរី។ គាត់ត្រូវបានគេផ្ទេរទៅកាន់តំបន់ផ្សេង ក្រោយមកក៍ជួប ហេតុការណ៍គ្រោះថ្នាក់ម៉ូតូបណ្តាលឲ្យស្លាប់៕
សំ វណ្ណា
NZ Herald