Thursday, August 23, 2018

ស្ត្រីីជនជាតិអាលឺម៉ង់ម្នាក់ឡាយវីដេអូ សម្រាលកូនដោយខ្លួនឯង តាមយូធូប នៅទីធ្លារមុខផ្ទះ


ស្ត្រីម្នាក់បានផ្តល់កំណើតកូនទី៦របស់គាត់ បានធ្វើការសម្រាលកូនដោយខ្លួនឯងនៅទីធ្លារផ្ទះរបស់គាត់ ថែមទាំងផ្សាយផ្ទាល់តាមយូធូបថែមទៀត តែគាត់ហាក់គ្មានការឈឺចាប់បន្តិចសោះ នៅចំពោះមុខអ្នកទស្សនាតាមអនឡាជាង១លាន៤សែននាក់។

ស្ត្រីជនជាតិអាឡឺម៉ង់ Sarah Schmid បានធ្វើការឡាយ ផ្ទាល់ពីនៅក្នុងប្រទេសបារាំង តាមរយៈប្រព័ន្ធ live-streamed លើយូធូបនៅ ទីធ្លារផ្ទះលោកស្រី ដែលលោកស្រីចង់ឲ្យមនុស្សរាល់គ្នាមើលឃើញពីការ សម្រាលកូនដោយមិនមានជំនួយពីគ្រូពេទ្យ។ នៅក្នុងអតីតកាលក្មេងស្រីជា ច្រើនបានមើលម្តាយរបស់គេសម្រាលកូន ដូច្នោះគេដឹងថាការសម្រាលកូន គឺបែបនេះ។

ប៉ុន្តែការធ្វើដូច្នោះនៅពេលបច្ចុប្បន្នគឺមិនមានច្រើននោះទេ។ នេះ បើតាមស្ត្រីខាងលើថ្លែងប្រាប់ សារពត៌មានThe Sun។ ក្នុងវ័យ៣៦ឆ្នាំស្ត្រីរូបនេះបានធ្វើការបង្កើតកូនដំបូងរបស់ខ្លួនដោយខ្លួនឯងនៅផ្ទះរបស់គាត់ បន្ទាប់ ពីគាត់ត្រូវបានគ្រូបង្រៀន ពីរបៀបក្នុងការពន្យាពេលបង្កើតកូនរបស់គាត់នៅមន្ទីរពេទ្យ ពេលដែលគាត់កំពុងសិក្សាថ្នាក់វេជ្ជសាស្ត្រពេទ្យនៅសាលា។

«ខ្ញុំ អាចសំរាកនៅខាងក្រៅផ្ទះ ខ្ញុំអាចមើលទេសភាពលើមេឃ យកជើងជាន់ស្មៅ ហើយធ្វើការផ្ចង់អារម្មណ៍។ ខ្ញុំមានអារម្មណ៍តានតឹងពេលនៅមន្ទីរពេទ្យ»។ គាត់ទទួលជំនួយពីប្តីរបស់គាត់វ័យ៤១ឆ្នាំ និងកូនៗ៥នាក់ផ្សេងទៀតរបស់ គាត់ ដែលអ្នកទាំងអស់នោះក៍បានកើតនៅទីធ្លារមុខផ្ទះដូចគ្នាដែរ។ 
វីដេអូដែលធ្វើការផ្សាយផ្ទាល់នៅលើយូធូបនេះត្រូវបានដកចេញវិញហើយ ព្រោះរូបភាពមិនគួរឲ្យមើល៕


សំ វណ្ណា
Newshub.
........................................................................................

ចំនួនជនជាតិញូវហ្ស៊ីលែនដែលត្រូវបានអូស្ត្រាលីនិរទេសមកវិញមានជាង១០០០នាក់ ត្រឹមរយៈពេលតែមួយឆ្នាំ


រដ្ឋមន្ត្រីការបរទេសញូវហ្ស៊ីលែន Winston Peters ធ្វើការពិពរណ៌នាពីការចាត់ វិធានការនានារបស់
អូស្ត្រាលីចំពោះប្រជាជនញូវហ្ស៊ីលែនដែលបានប្រព្រឹត្ត បទឧក្រិដ្ឋនៅអូស្ត្រាលី នាំធ្វើការបណ្តេញចេញមកវិញ។ កិច្ចការងារនេះអូ ស្ត្រាលីកំពុងធ្វើយ៉ាងសកម្ម។ ការលើកឡើងនៅពេលនេះនៅគ្រាដែលរដ្ឋមន្ត្រី ការបទេសញូវហ្ស៊ីលែនកំពុងបំពេញទស្សនកិច្ច នៅទីក្រុងកង់បេរ៉ា នៅអូស្ត្រាលី ចំពេលដែលអូស្ត្រាលីកំពុងដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេស មួយនេះ។

Winston Peters និង Julie Bishop រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បានសំដែងនូវការរីករាយជាមួយគ្នា និងចាប់ដៃគ្នាយ៉ាងស្និតស្នាលនៅថ្ងៃពុធ «ញូវហ្ស៊ីលែនជាមិត្តរបស់យើងយ៉ាងជិតស្និតបំផុត ជាដៃគូ ជាអ្នកសហប្រ តិបត្តិការគួរឲ្យជឿទុកចិត្ត នៅគ្រប់រូបភាព» នេះបើតាមលោកស្រី Bishop ប៉ុន្តែមិត្តនេះតែងតែមិនយល់ស្របស្ទើរគ្រប់រឿងរបស់ញូវហ្ស៊ីលែន ហើយតែង តែនិរទេស និងបណ្តេញចេញជនជាតិញូវហ្ស៊ីលែនមកវិញញឹកញយ នេះជា បញ្ហាដែលមិនត្រូវបានលុបបំបាត់សោះ។ នេះជាប្រសាសន៍របស់លោក ភីតធើ។

តាំងតែពីអូស្ត្រាលីបានធ្វើការផ្លាស់ប្តូរច្បាប់ពីស្តីអន្តោប្រវេសន៍របស់ខ្លួន នៅឆ្នាំ២០១៤កន្លងទៅ ប្រជាជនញូវហ្ស៊ីលែនចំនួន១៣៨៨នាក់ហើយ ដែល ត្រូវបានបណ្តេញត្រលប់មកញូវហ្ស៊ីលែនវិញ។ ក្នុងចំណោមពួកគេទាំងនោះ គេបានប្រព្រឹត្តបទឧក្រិដ្ឋច្រើនជាង៣ពាន់ករណី និង៩៩ករណីផ្សេងទៀតកំ ពុងជាប់ក្នុងពន្ធនាគារនៅឡើយ។ គ្រាន់តែឆ្នាំនេះប៉ុណ្ណោះប្រជាជនញូវហ្ស៊ី លែនចំនួនជាង១០០០នាក់ត្រូវបាននិរទេសមកវិញ។

ទោះយ៉ាងណារដ្ឋមន្ត្រីការ បរទេសអូស្ត្រាលីឆ្លើយតបវិញថា ការពិតពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ ដែលមិនបានឲ្យគេរស់នៅបានទៀតទេ ហើយញូវហ្ស៊ីលែនខ្លួនឯងមានការ បារម្ភនៅពេលពួកគេត្រលប់មកញូវហ្ស៊ីលែនវិញ ដោយខ្លាចគេប្រព្រឹត្តបទ ឧក្រិដ្ឋទៀត ហើយការលើកឡើងទាំងឡាយរបស់រដ្ឋមន្ត្រីការបរទេសញូវហ្ស៊ី លែនគឺជាការសម្រេចចិត្តផ្នែកនយោបាយនាពេលថ្មីនេះ ហើយកិច្ចការងារែនេះ នឹងនៅតែបន្តធ្វើ។ នេះបើតាមលោកស្រី Bishop

សំ វណ្ណា
Newshub.
............................................................................

អ្នកលេងហ្គីតាល្បីឈ្មោះប្រចាំ NZ ទទួលមរណៈភាពដោយសារមហារីកថ្លើម

អ្នកលេងហ្គីតាដ៍ល្បីឈ្មោះមួយរូបរបស់ញូវហ្ស៊ីលែបានទទួលមរណៈហើយ។ Spencer P. Jones បានទទួលមរណៈភាពដោយសារជំងឺមហារីកថ្លើមដែលមិន អាចវះកាត់បាន។ លោកបានធ្លាក់ឈឺធ្ងន់កាលពីខែមីនាកន្លងទៅ លោកស្លាប់ ក្នុងវ័យ៦១ឆ្នាំ។ ភរិយារបស់លោក បានសំដែងនូវមរណៈ និងបានបង្ហោះនៅ លើបណ្តាញសង្គមថាប្តីរបស់គាត់ពិតជាទទួលមរណៈភាពពិតប្រាកដមែន។

«គាត់បានស្លាប់ទៅដោយស្ងប់សុខនៅល្ងាចថ្ងៃពុធ ហើយដៃរបស់គាត់កាន់ខ្ញុំ ជាប់បន្ទាប់ពីគាត់បានច្រៀងចម្រៀងមួយបទដ៍ពិរោះដល់ខ្ញុំ» នេះបើតាមភរិយា របស់គាត់សរសេរនៅលើបណ្តាញសង្គម។ ខ្ញុំពិតជាមានអារម្មណ៍សោកសៅ និងបាត់បង់អ្វីៗគ្រប់យ៉ាង។ Jones លេងហ្គីតាជាមួយនឹង Paul Kelly និង Chris Bailey ជាតន្ត្រីករល្បីឈ្មោះ ដែលបានលេងឲ្យក្រុមល្បីៗជាច្រើនផង ដែរ៕

សំ វណ្ណ
NZ Radio
............................................................................

អង្គការធ្វើការផ្នែកបរិស្ថានដាក់ចេញផែនការចង់ប្រែក្លាយញូវហ្ស៊ីលែនជាប្រទេសគ្មានថង់ប្លាស្ទីក

អង្គការ Greenpeace បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងច្របាច់បញ្ចូលគ្នានូវ អង្គការបរិស្ថានដទៃទៀត ដើម្បីបង្កើតនូវយុទ្ធសាស្ត្រធ្វើឲ្យញូវហ្ស៊ីលែនជា ប្រ ទេសគ្មានចង់ប្លាស្ទីក ហើយក្រុមការងារនេះនឹងធ្វើការជាមួយគ្នាដើម្បីទប់ ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទីក។ កិច្ចខិតខំប្រឹងប្រែងរបស់អង្គការនានា នា ពេលនេះធ្វើឡើងបន្ទាប់ពីខែមុនរដ្ឋាភិបាលបានប្រកាសពីការទប់ស្កាត់ក្នុងការ ប្រើប្រាស់ថង់ប្លាស្ទីកនៅតាមហាងលក់ដូរនានា។

នៅក្នុងសេចក្តីប្រកាសពត៌ មានក្រុមធ្វើយុទ្ធនាការរបស់ Greenpeace លើផ្នែកសមុទ្រ Emily Hunter បានបញ្ជាក់ថា អ្វីៗយើងត្រូវតែធ្វើឲ្យបានច្រើនជាងនេះ។ ការចេញយុទ្ធសាស្ត្រក្នុងការបញ្ចូលទំនិញក្នុងថង់តែមួយ នាពេលថ្មីៗនេះ គឺជាជោគជ័យមួយដ៍ធំសម្រាប់សមុទ្រ និងសម្រាប់មនុស្ស ប៉ុន្តែយើងនៅមិនទាន់ពេញចិត្តនៅ ឡើយទេ។ ចង់ប្លាស្ទីកគឺជាមូលដ្ឋាននៃការបំពុលនៅក្នុងដុំផ្ទាំងទឹកកក ដែលញូវហ្ស៊ីលែនចាំបាច់ត្រូវតែមានវិធានការឲ្យកាន់តែខ្លាំងក្លា។ 
ការធ្វើឲ្យញូវហ្ស៊ីលែនក្លាយជាប្រទេសដែលគ្មានថង់ប្លាស្ទីកគឺផ្អែកលើគោល ការណ៍ និងសកម្មភាពចំនួន៤ចំណុចធំ៖

ធ្វើការពង្រីកនូវការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទីកឲ្យបានទូលំទូលាយ បូករួមទាំងសារធាតុនានាដែលផលិតពីប្លាស្ទីកដូចជាទុយោ សម ស្លាប ព្រាប្លាស្ទីកជាដើម
ចាប់ផ្តើមដកចេញជាបណ្តើរៗនូវប្រភេទដបប្លាស្ទីក ដោយលើកទឹកចិត្ត ដល់ប្រជាជនឲ្យយកលក់ឲ្យអាជ្ញាធរជាថ្នូរ នឹងលុយ ដោយទៅនឹងការ ទិញអេតចាយដបទឹកសុទ្ធដូច្នោះដែរ
ប្រឆាំងដាច់ខាងការប្រើប្រាស់វត្ថុនានាប្រចាំថ្ងៃដែលប្រើប្លាស្ទីកដូចជា កែវកាហ្វេ សម្ភារៈខ្ចប់អាហារ និងកន្ទុយបារីលាយជ័រប្លាស្ទីក
ធ្វើការកំណត់នូវមហិច្ចតាដ៍ធំទូទាំងប្រទេសដើម្បីកំណត់គោលដៅកាត់បន្ថយប្លាស្ទីក ផងដែរ៕ 

សំ វណ្ណា
............................................................................................................

គ្រូបង្ហាត់កីឡាបាល់អោបប្រចាំសាលាជាប់ចោទពីបទប្រព្រឹត្តរឿងអាស្រូវផ្លូវ ភេទជាមួយក្មេងបុ្រស


ចៅក្រមស៊ើបសួរបានធ្វើការកាត់សេចក្តីចំពោះគ្រូបង្ហាត់កីឡា rugby នៅសា លារៀន Auckland ពាក់ព័ន្ធទៅនឹងរឿងអាស្រូវផ្លូវភេទជាមួយក្មេងប្រុស។ បុរសដែលរងនូវការចោទប្រកាន់នោះត្រូវបានគេទម្លាយឲ្យដឹងថា ឈ្មោះ Alosio Taimo ក្នុងវ័យ៥៥ឆ្នាំគ្រូបង្ហាត់ខាងលើបានសារភាពទោសកំហុស លនៅចំពោះមុខតុលាការកំពូល នូវបទចោទ ចំនួន៨៣ ពាក់ព័ន្ធទៅនឹងរឿងអាស្រូវផ្លូវភេទជាមួយកូន សិស្សប្រុស។

មាន២៤ករណីដែលពាក់ពាក់ព័ន្ធ ទៅនឹងការបំពានផ្លូវភេទ ក្នុងទំនាក់ទំនងដោយខុសច្បាប់ និង៥៩បទចោទផ្សេង ទៀតពាក់ព័ន្ធទៅនឹងការប្រព្រឹត្តមិនគប្បីជាមួយកុមារ រឺក្មេងជំទង់ក្នុងសាលា រៀន។ ក្មេងប្រុសទាំងភាគច្រើនជាងក្មេងដែលមិនទាន់គ្រប់អាយុនៅ និងភាគច្រើនក្រោម១៦ឆ្នាំ ក្នុងនោះក៍មានក្មេងបុរសអាយុ៩ឆ្នាំផងដែរ។ 

ព្រះរាជអាជ្ញារ Jasper Rhodes បានប្រាប់ទៅចៅក្រមថា Taimo គឺមនុស្សដែ លគេគោរព និងជាបុគ្គលម្នាក់គេជឿជាក់នៅក្នុងសហគមន៍។ «គាត់តែងតែ នាំ ក្មេងបុ្រសៗជាច្រើនទៅសំរាកនៅបន្ទប់របស់គាត់ រួចគាត់នាំពួកគេទៅហ្វឹក ហាត់ រឺត្រលប់ពីហ្វឹកហាត់មកវិញ» Taimo តែងតែចំណាយប្រាក់ដើម្បីទិញ សំលៀកបំពាក់ឯកសណ្ឋានកីឡាបាល់អោប អាហារ និងរបរទាក់ទាញផ្សេង ទៀត៕

សំ វណ្ណា
Newshub.