Monday, July 9, 2018

ចំនួនអ្នកស្លាប់ដោយសារប៉ូលីសប្រដេញចាប់រួចជួបគ្រោះថ្នាក់ចរាចរណ៍មាន ការកើនឡើង ភាគច្រើនជាងជំទង់ក្មេងៗ


មន្ត្រីប៉ូលីសបានចេញនូវរបាយការណ៍មួយដោយបានបង្ហាញថា យុវជនក្មេងៗ ញូវហ្ស៊ីលែនជាច្រើនបានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ ដោយសារការប្រដេញចាប់ពួកគេនៅតាមដងផ្លូវរបស់កម្លាំងប៉ូលីស ក្នុងរយៈ ពេលបីឆ្នាំកន្លងទៅ។ ព័ត៌មាននេះបានបង្ហាញថា យុវជនវ័យ១៨ឆ្នាំ និងក្រោម ១៨ជាប់ពាក់ព័ន្ធទៅនឹងការប្រដេញចាប់របស់ប៉ូលីសនៅតាមដងផ្លូវ ក្នុងនោះ មានមនុស្សចំនួន៩នាក់បានស្លាប់ និង៣៦នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរគ្រា ដែលប៉ូលីសបានធ្វើការប្រដេញចាប់គិតពីឆ្នាំ ២០១៥ដល់ឆ្នាំ២០១៨។ មានករ ណីមួយបានកើតឡើងកាលពីខែឧសភាកន្លងទៅ នៅពេលដែលប៉ូលីសប្រដេ ញចាប់យុវជនវ័យ១៥ឆ្នាំម្នាក់ដែលបានលួចរថយន្តពី Palmerston North ដោយ គេព្យាយាមបើករត់គេចពីប៉ូលីស។ ក្នុងនោះជំទង់អាយុត្រឹម១២ឆ្នាំបានស្លាប់នៅ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ គ្រាដែលមិត្តភក្ត័គេវ័យ១៥ឆ្នាំរងរបួស ធ្ងន់ធ្ងរ។ 
យោងតាមរបាយការណ៍កាលពីឆ្នាំ ២០០៩ ភាគច្រើននៃការប្រដេញចាប់របស់ ប៉ូលីសចំនួន៣៦ភាគរយជាអ្នកដែលប៉ូលីសហៅត្រួតពិនិត្យមិនឈប់ និងបន្ថែម ល្បឿនដើម្បីគេចពីប៉ូលីសទៀតផង។ ក្នុងឆ្នាំ២០១៧កន្លងទៅមានមនុស្សចំនួន ១០នាក់បានស្លាប់ បន្ទាប់ពីប៉ូលីសដេញចាប់ ពោលកើនឡើង២នាក់ធៀបនឹងឆ្នាំ ២០១៤៕ 

សំ វណ្ណា
Newshub