Monday, July 9, 2018
បុរសម្នាក់ត្រូវប៉ូលីសចាប់ខ្លួនលួចថតស្ត្រីក្នុងបន្ទប់ទឹកសាធារណៈ
បុរសម្នាក់ត្រូវប៉ូលីសចាប់ខ្លួន និងត្រូវប្រឈមនឹងបទល្មើសចំនួន១៥ ទាក់ទង ទៅនឹងការលួចថតស្ត្រីក្នុងបន្ទប់ទឹកសាធារណៈ និងបន្ទប់ផ្លាស់សម្លៀកបំពាក់
បុរសរស់នៅ Bay of plenty ម្នាក់ត្រូវបានជាប់ចោទពីបទលួចថតវីដេអូ និងរូប ភាពជាច្រើនសន្លឹកនៅបន្ទប់ស្ត្រីសាធារណៈ និងនៅក្នុងបន្ទប់ដូរសម្លៀកបំពាក់។ យ៉ាងណាបុរសខាងលើមិនត្រូវបានទម្លាយឈ្មោះឲ្យដឹងនោះទេ។ បុរសខាងលើ នឹងត្រូវប្រឈមទៅនឹងបទចោទចំនួន១៥បទល្មើសនៅពេលឡើងតុលាការ Tauranga កាលពីថ្ងៃអង្គារ។ ក្នុងនោះ១១បទល្មើសទាក់ទងទៅនឹងការផលិត និងថតវីដេអូស្ត្រីជាច្រើននៅក្នុងបន្ទប់ដូរសម្លៀកបំពាក់ក្នុងហាងលក់សម្លៀក បំពាក់ និងនៅបន្ទប់ទឹកសាធារណៈ។ លោកក៍ត្រូវបានជាប់ចោទពីបទបំពានផ្លូវ ភេទ តាមរយៈការប្រព្រឹត្តមិនសមរម្យ ការបំពានលើស្ត្រីអាយុលើស១៦ឆ្នាំ និង ការប៉ុនប៉ងរំលោភផ្លូវភេទជាដើម។ ជនសង្ស័យខាងលើនៅមិនទាន់សារភាព កំហុសនៅឡើយទេ នៅគ្រាដែលបុរសរូបនេះនឹងត្រូវឡើងតុលាការម្តងទៀតនៅខែក្រោយ៕
សំ វណ្ណា
NZ Herald