នាយករដ្ឋមន្ត្រីស្តីទីមិនស្វាគមន៍ចំពោះការប្រកាសរបស់ Air New Zealand ក្នុង ការបម្រើប៊ើហ្គើរសាច់សិប្បនិម្មិតជំនួស
អ្នកនយោបាយជាច្រើននឹងមិនទទួលបានទានប៊ើហ្គើរបស់ Air New Zealand នោះទេដោយសារក្រុមហ៊ុនអាកាសចរមួយនេះមានគម្រោងក្នុងការដាក់ជំនួសមក វិញនូវប្រភេទប៊ើហ្គើដាក់ស្នួលសាច់គោសិប្បនិមិ្មតជំនួសវិញ។ ការសម្រេច ផ្តល់អាហារប៊ើហ្គើមិនមែនសាច់គោ (Fake Beef Burger) សម្រាប់អ្នកដំណើរនឹងគម្រាម កំហែងដល់សាច់គោក្រហមរបស់ញូវហ្ស៊ីលែនដែលមានតម្លៃជាង៩លានដុល្លារ។
លោកនាយករដ្ឋមន្ត្រីស្តីទី លោក Winston Peters បានបញ្ជាក់ថា លោកនឹងមិន ទទួលបានប៊ើហ្គើសាច់គោសិប្បនិម្មិត (lab-made meat) នោះទេ ព្រោះវានឹងធ្វើ ឲ្យសាច់គោញូវហ្ស៊ីលែនខាតបង់ប្រាក់ចំណូល និងធ្វើឲ្យកម្មករជាច្រើនបាត់បង់ ការងារធ្វើ។ «ខ្ញុំនឹងមិនទទួលទានសាច់គោសិប្បនិម្មិត ជាសាច់ដែលផលិតពីអ្វី ផ្សេងដោយតំណាងជាសាច់គោនោះទេ»។ លោកចាត់ទុកថា ការបម្រើភ្ញៀវរបស់ Air New Zealand ក្នុងការសំយោគ និងបញ្ចូលគ្នានូវប្រតេអ៊ីនផ្សេងៗទៅក្នុង ប៊ើហ្គើសាច់គោសិប្បនិម្មិត គឺជាជាទះកំផ្លៀងចំពោះវិស័យនៃការផលិតសាច់ សត្វគោក្រហមញូវហ្ស៊ីលែន។
គួរកត់សំគាល់ថា ក្រុមហ៊ុនអាកាសចរមួយនេះបានចាប់ផ្តើមផ្តល់ប្រម៉ូសិនពិសេសក្នុងការផ្តល់អតិថិជនរបស់ខ្លួននូវប៊ើហ្គើសាច់គោសិប្បនិម្មិត ដើម្បីជាការកាត់បន្ថយការទទួលសាច់។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អាកាសចរ មួយនេះបានបញ្ជាក់ថា ខ្លួនបានបម្រើប៊ើហ្គើសាច់គោ សាច់ចៀមតាំងពីឆ្នាំ ២០១១មក ដែលវាគ្រប់គ្រាន់ហើយសម្រាប់ប្រជាជនដែលរស់នៅ Christchurch Hamilton នាពេលនោះ។ សេចក្តីប្រកាសបានបន្ថែមថា ខ្លួនបានចំណាយប្រាក់ រហូតជាង១លានដុល្លាររាល់ឆ្នាំដើម្បីទិញសាច់គោ និងសាច់ចៀមសម្រាប់បម្រើ អាហារដល់អតិថិជននៅលើយន្តហោះ។ តែយ៉ាងណាសេចក្តីថ្លែងការណ៍ខាង មិនត្រូវបានទទួលការស្វាគមន៍ពីអ្នកនយោបាយជាច្រើន ដែលថាការធ្វើដូច្នោះ វាកំពុងបំផ្លាញទីផ្សារសាច់គោញូវហ្ស៊ីលែន៕
សំ វណ្ណា