នាយករដ្ធមន្ត្រីញូសេឡិនអ្នកស្រី Jacinda Ardern បានចេញសារ "សូមស្វាគមន៍មកកាន់ភូមិរបស់យើង" ដែលសំដៅទៅលើកូនរបស់អ្នកស្រីបានចាប់កំណើតមកនៅល្ងាចថ្ងៃនេះដោយជោគជ័យនិងមានការគាំទ្រពីពលរដ្ធទាំងក្នុងនិងក្រៅប្រទេស។ អ្នកស្រីមានអារម្មណ៍ថាមានសំណាងណាស់ដែលកូនស្រីមានសុខភាពល្អកើតម៉ោង ៤ និង ៤៥ នាទីល្ងាចមានទំងន់ ៣,៣១ គីឡូក្រាម។ អ្នកស្រីក៍បានថ្លែងអំណរគុណដល់ពលរដ្ធគាំទ្រថាយើងទាំងអស់គ្នាពិតជាអរគុណណាស់ចំពោះចំណាត់អារម្មណ៏ដ៍អស្ចារ្យមួយនេះនិងដល់ក្រុមការងារនៅមន្ទីរពេទ្យទីក្រុង Auckland hospital ដែលបានយកចិត្តទុកដាក់មើលថែអ្នកស្រីយ៉ាងល្អបំផុត។