Thursday, June 21, 2018
ជំទង់ម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានប្រើប្រាស់កាំបិតចាក់ទៅលើម្តាយ និង កូនប្រុសនៅក្នុងហាងលក់ចាប់ហួយ
ជំទង់ម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានប្រើប្រាស់កាំបិតចាក់ទៅលើម្តាយ និង កូនប្រុសនៅក្នុងហេតុការណ៍វាយប្រហារដោយហិង្សាមួយកាលពីយប់ថ្ងៃពុធ។ ប៉ូលីសបានបញ្ជាក់ថា ក្មេងជំទង់ខាងលើមានអាយុ១៦ឆ្នាំ ដែលកំពុងត្រូវបានឃុំ ខ្លួននៅពន្ធនាគារបន្ទាប់ពីត្រូវបានចាប់ខ្លួនពីហិង្សា និងវាយប្រហារ។ ប៉ូលីសស៊ើ បអង្កេតលោក Scott Beard បានបញ្ជាក់ថា កូនប្រុសរបស់ស្ត្រីខាងលើដែលជាម្ចាស់ហាង បានចូលទិញឥវ៉ាន់ និងមានការប្រកាន់ខឹងដោយសារ បុរសខាងលើចូលមកក្នុងហាងរបស់គាត់។
គេបានដើរពីក្រោយកន្លែងគិតលុយ និង បានវាយប្រហារបុរសវ័យ៣៦ឆ្នាំខាងលើ ថែមទាំងបានយកកាំបិតចាក់លើស្ត្រី ជាម្តាយនៅពេលម្តាយនោះមកជួយកូនប្រុស។ កូនរបស់គាត់រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបានចាក់ជាច្រើនកាំបិត ចំណែកម្តាយវិញក៍រងរបួសធ្ងន់ដែរ៕
សំ វណ្ណា
NZ Radio
...................................................................................
រដ្ឋមន្ត្រីសុខាភិបាលលើកឡើងរឿងកញ្ចប់ថវិកា៨ពាន់លានដុល្លារ ដែលរដ្ឋាភិបាលបានសន្យានៅពេលបោះឆ្នោត
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក David Clark បានបញ្ជាក់ថា ទឹកប្រាក់ប្រមា ណ៨ពាន់លានដុល្លារបន្ថែមសម្រាប់វិស័យសុខភាពរបស់គណបក្ស Labour ដែលបានសន្យាក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតនោះ នៅតែជាគម្រោង ថវិកាសម្រាប់ពេលអនាគតមួយរបស់រដ្ឋាភិបាលនៅក្នុងអាណត្តិថ្មី។ គួរបញ្ជាក់ ថា ក្នុងយុទ្ធនាការកន្លងទៅគណបក្សពលកររបស់លោកនាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានសន្យាថា នៅពេលឈ្នះឆ្នោតខ្លួននឹងបន្ថែមថវិកាចំនួន៨ពាន់លានដុល្លារ បញ្ចូលទៅក្នុងវិស័យសុខាភិបាល។ យ៉ាងណាក៍ដោយ David Clark ត្រូវបាន សមាជិកសភាគណបក្សប្រឆាំងចោទជាសំណួរជាច្រើនជុំវិញការសន្យាដ៍ធំមួយ នេះ។
សមាជិកសភាមកពីគណបក្ស National លោក Michael Woodhouse បានចោទ សួរថា «ឯណាទៅថវិកា៨ពាន់លានដុល្លារ សម្រាប់ថវិកានៃគោលនយោបាយ ថវិកាប្រចាំឆ្នាំរបស់គណបក្ស Labour។ អ្វីៗបានទៅហួសហើយដោយគ្មានសញ្ញាអ្វី ទាល់តែសោះ និងគ្មានថវិកាណាមួយដែលត្រូវបានបន្ថែមបញ្ចូលលើវិស័យសុខា ភិបាលទៅក្នុងថវិកាជាតិប្រចាំឆ្នាំនោះឡើយ»។ គណបក្ស Labour សន្យាថានឹងបញ្ចូលថវិកា៨ពាន់លានដុល្លារទៅក្នុងវិស័យសុខាភិបាលក្នុងរយៈ ពេលបួនឆ្នាំ ប៉ុន្តែរដ្ឋាភិបាលបែរជាស្ងាត់ឈឹងទៅវិញ ហើយវាគ្រាន់តែជាការ សន្យាប៉ុណ្ណោះ។
យ៉ាងណារដ្ឋមន្ត្រីសុខាភិបាលបានបញ្ជាក់ថា គម្រោងថវិកានោះនឹងត្រូវបញ្ចូល នៅក្នុងអណត្តិនេះ និងនៅតែអះអាងថា រដ្ឋាភិបាលអាណត្តិថ្មីនេះនឹងនៅតែបន្ត វិនិយោគលើវិស័យសុខាភិបាលច្រើនជាងរដ្ឋាភិបាលមុន៕
សំ វណ្ណា
NZ Herald
................................................................................................................................................
ប៉ូលីសចំណាយថវិកាប្រមាណ៤លានដុល្លារកាលពីឆ្នាំមុនគ្រាន់តែសម្រាប់យកទៅជួសជុលរថយន្ត
ប៉ូលីសបានចំណាយប្រាក់រហូតដល់ជិត៤លានដុល្លារដើម្បីធ្វើការជួសជុលរថយន្តដែលរងនូវការខូចខាតដោយាសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន។ នេះបើ តាមការទិន្នន័យផ្លូវការទើបនឹងទទួលបាន។ ប៉ូលីសកំពុងប្រតិបត្តិការរថយន្តចំនួ ន៣១១៥គ្រឿង រួមមានរថយន្តតូច រថយន្តពីរបាំង រថយន្តវែន រថយន្តដឹកទំនិញ និងម៉ូតូដែលក្នុងឆ្នាំ២០១៦ដល់២០១៧ មានតម្លៃជាង៧៣.៣លានដុល្លារ។ បីឆ្នាំ កន្លងទៅរថយន្តច្រើនជាង១៧គ្រឿងបានជួបនូវគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវ យកទៅជួសជុល ដោយចំណាយថវិកាប្រមាណ៣លានដុល្លារ ហើយកើនឡើង ដល់៣.៨៥លានដុល្លារគិតត្រឹមឆ្នាំសារពើពន្ធ។ ជួសជុលមេកានិច និងគ្រឿង បន្លាស់ក្នុងឆ្នាំ២០១៤ដល់២០១៥ មានតម្លៃជាង៥លានដុល្លារ៕
សំ វណ្ណា
NZ Radio
................................................................................................
កសិដ្ឋានOrganic រងការពិន័យ៤ម៉ឺន៥ពាន់ដុល្លារពីបទកេងប្រវញ្ចកម្លាំងពលកម្ម
កសិដ្ឋានដាំដំណាំធម្មជាតិមួយកន្លែងនៅជិត Christchurch ត្រូវបានរងការពិ ន័យទឹកប្រាក់ចំនួន៤ម៉ឺន៥ពាន់ដុល្លារដោយសារកេងប្រវញ្ចកម្លាំងពលរកម្មលើ កម្មការ។ កសិដ្ឋាន Robinwood ដែលម្ចាស់ត្រូវគេស្គាល់ថា Julia Osselton បាន រំលោភទៅលើសិទ្ធិរបស់កម្មករ ក្នុងការផ្តល់ប្រាក់ជូនកម្មករ។ អាជ្ញាធរទទួលបន្ទុ កទទួលបន្ទុកផ្នែកការងារបានរកឃើញថា លោកស្រី Osselton បានដំណើរការ កសិដ្ឋានរបស់ខ្លួនក្រោមរូបភាពថាជាការស្មគ្រ័ចិត្ត។ ម្ចាស់កសិដ្ឋានបានប្រើកម្ម ករដោយអះអាងថាគេជាអ្នកស្មគ្រ័ចិត្ត ប៉ុន្តែតាមពិតពួកគេជាបុគ្គលិកដែលត្រូវ តែផ្តល់ប្រាក់ឈ្នួលនូវរាល់ការងារដែលគេបានធ្វើ។ កសិដ្ឋានត្រូវបានពិន័យចំ នួន៤ម៉ឺន៥ពាន់ដុល្លារ៕
សំ វណ្ណា
NZ Radio
................................................................................................
អាកាសធាតុ៖ ភ្លៀងធ្លាក់ខ្លាំង កំពុងធ្វើដំណើរមកកាន់Cloud Auckland និង North Island
អាកាសធាតុត្រជាក់ធ្លាក់ព្រិលកំពុងគ្របដណ្តប់នៅតំបន់ Queenstown ដែល អនុញ្ញាតិឲ្យការលេងស្គីដំណើរការជាផ្លូវការ។ យ៉ាងណាអាកាសធាតុល្អ បើកថ្ងៃ នៅគ្រាដែលផ្នែកខ្លះហាក់មានដុំពពកក្រាស់ និងអាកាសធាតុ១០អង្សារ។
ប៉ុន្តែ អាកាសល្អបែបនេះមិនបានយូរនោះទេ ព្រោះខ្យល់ពាយព្យកំពុងបក់មកដោយ នាំមកនូវភ្លៀងធ្លាក់មកជាមួយ។ ផ្គររន្ទះ បានកើតមានឡើងមាននៅភាគខាងលិចក្រុង Auckland ទៅដល់ Taranaki កាលពីយប់ម៉ិញ ហើយវានឹងបន្តរហូត ដល់ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ប៉ុន្តែវានឹងអាចថមថយទៅវិញនៅពេលល្ងាច។ ពេល ព្រឹកព្រលឹមនៅ Auckland នឹងពោពេញដោយភ្លៀង ប៉ុន្តែវានឹងធូរស្បើយទៅវិញ នៅបន្តិចក្រោយមក។ តាមការព្យាករណ៍របស់ MetService បានបង្ហាញថា សីតុ ណ្ហភាពអតិបរមាមានចំនួន១៨អង្សារ និងអប្បបរមា១១អង្សារនៅក្នុងទីក្រុង។
សំ វណ្ណា
NZ Herald