ព្រះមហាក្សត្រិយានីប្រទេសអង់គ្លេសសម្តេចម៉ែ អេលីហ្សាបែតបានបញ្ជូនអ៊ីម៉ែលឯកជនមួយទៅ នាយករដ្ធមន្ត្រី ញូសេឡិន អ្នកស្រី Jacinda Ardern ដើម្បីអបអរសាទរនាងអំពីការប្រសូតកូនស្រីដែលទើបនឹងកើតថ្មីៗនេះ។
មនុស្សរាប់ពាន់នាក់រួមទាំងអ្នកដឹកនាំពិភពលោកបានផ្ញើរសានូវបំណងប្រាថ្នាដ៏ល្អបំផុតរបស់ពួកគេចំពោះអ្នកស្រី Ardern និងដៃគូរបស់នាងគឺលោក Clarke Gayford ។
លិខិតឯកជនរបស់ព្រះមហាក្សត្រីដែលត្រូវបានផ្ញើតាមអ៊ីម៉ែលទៅកាន់ Jacinda Ardern គឺជាកាចាប់អារម្មណ៍ចុងក្រោយបង្អស់ដែលម្តាយថ្មីទទួលបានបុត្រមួយក្នុងគ្រួសារគួជាទីស្រលាញ់។
នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Justin Trudeau បានធ្វើបទបង្ហាញនៅថ្ងៃនេះក្នុងការស្វាគមន៍លោកស្រី Ardern ចំពោះអ្វីដែលលោកហៅថា "ពិភពជាម្តាយដ៏អស្ចារ្យ" ។
ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May ក៏បានអបអរសាទរនាងកាលពីម្សិលមិញ។
សារកោតសរសើររបស់ថ្នាក់ដឹកនាំពិភពលោកខាងលើនិងធ្វើអោយប្រទេសមួយនេះកាន់តែមានប្រជាប្រិយភាពក្នុងឆាកអន្តរជាតិហើយរំពឹងថាពួកគេនឹងមកលេងនៅថ្ងៃមួយណាមិនខាន។
សូមជំរាបថាការចាប់កំណើតកូនស្រីរបស់អ្នកស្រី Jacinda Ardern គឺចំនឹងថ្ងៃកំណើតរបស់ព្រះអង្គម្ចាស់ Prince William។
រូបភាព: ពីប្រភពព័ត៍មាន MSN.com