អាកាសធាតុត្រជាក់ ព្យុះ និងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងតំបន់ឈូងសមុទ្រភាគ ខាងលិចនឹងអាចកើតមាននៅញូវហ្ស៊ីលែននៅសប្តាហ៍នេះ។ ស្ថានភាពព្យុះ ត្រូវបានគេព្យាករណ៍ថា នឹងនាំមកជាមួយភ្លៀងធ្លាក់យ៉ាងខ្លាំង ភ្លៀងដុំទឹកកក និងខ្យល់កន្ត្រាក់ក្នុងកំរិតពី៩០ទៅ១០០គមក្នុងមួយម៉ោងចាប់ពី Taranaki ទៅដល់ Northland តំបន់ Bay of Plenty ភាគខាងជើង Gisborne តំបន់ Buller និងនៅតំបន់ខាងលិច Nelson។ សម្រាប់តំបន់ Southland, Fiordland និង south of Westland រងនូវស្ថានភាពព្យុះនេះនៅរំលងអាធ្រាតយប់ម៉ិញ ដោយនាំមក នូវ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់ជាដុំទឹកកក។ អាកាសធាតុត្រជាក់ក៍នឹងបោកបក់ នាំ មកនូវព្យិលធ្លាក់យ៉ាងខ្លាំងនៅផ្នែកខ្លះនៃតំបន់ South Island៕
សំ វណ្ណា
Newshub