លោក Koro Tainui Wētere ដែលជាអតីតតំណាងរាស្ត្រកូតាគណបក្ស Labour និងជារអតីតរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការជនជាតិដើម Māori បានទទួលមរណៈ ភាពក្នុងវ័យ៨៣ឆ្នាំ។
Koro Tainui Wētere បានទទួលមរណៈភាពដោយសារ មហារីកក្រពេញប្រូស្តាតកាលពីចុងសប្តាហ៍កន្លងទៅ។ លោកបានកាន់ការងារជារដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការជនជាតិដើម Māori ក្នុងអាណត្តិទី៤របស់គណ បក្ស labour ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៩០ ក្នុងអាណត្តិរបស់លោក។David Lange, Geoffrey Palmer និង Mike Moore ធ្វើជានាយករដ្ឋមន្ត្រី។ លោកទទួលបាន ជោគយ៉ាងធំធេងក្នុងនាមជាអ្នកកាន់ការងារមួយនេះ។ កាលពីឆ្នាំ១៩៩៦ លោក ក៍ត្រូវបានសាកលវិទ្យាល័យ Waikato ផ្តល់សញ្ញាបត្របណ្ឌិតកិតិ្តយសក្នុងការ ផ្តល់នូវវិភាគទានផ្នែកសុខុមាលភាព និងការធ្វើឲ្យប្រសើរឡើងនូវកិច្ចការរបស់ ជនជាតិដើម Māori ក្នុងឆ្នាំ១៩៩៩ និងទទួលបាននៅឆ្នាំ២០០៨។
សំ វណ្ណា
Newshub.