លោកស្រីនាយករដ្ឋមន្ត្រី Jacinda Ardern បានបង្ហាញមុខជាសាធារណៈនៅក្នុង សន្និសីទកាសែតមួយកាលពីថ្ងៃចន្ទ័អមដោយកូនស្រីនៅក្នុងដៃ និងដៃគូរបស់លោ កស្រី Clarke Gayford។ កូនស្រីរបស់លោកស្រីឈ្មោះ Neve Te Aroha Ardern Gayford ឈ្មោះនេះមានន័យថា ពន្លឺចែងចាំង រឺអាទិទេពសមុទ្រ។ លោកស្រី បានពន្យល់អត្ថន័យជាច្រើននៃឈ្មោះកូនស្រីរបស់លោកស្រីទៅកាន់អ្នកកាសែត។ គួរបញ្ជាក់ដែរថា លោកស្រីនាយករដ្ឋមន្ត្រីបានសម្រាលកូនស្រីនៅម៉ោង ៤ និង៤៥នាទីកាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន ដោយសម្រាលនៅមន្ទីរពេទ្យរដ្ឋ Auckland City Hospital។
មកដល់ពេលនេះលោកស្រីបានប្រគល់តួនាទី ភារកិច្ចដឹកនាំរដ្ឋទៅឲ្យលោក ភីត ធើដែលជានាយករដ្ឋមន្ត្រីស្តីទី ជំនួសលោកស្រីអំឡុងពេលលំហែមាតុភាព៕
សំ វណ្ណា