បើតាមសមាគមអ្នកដាំផ្លែប័រឲ្យដឹងថា ការប្រមូលផលផ្លែប័រដើមឆ្នាំរហូតមកដល់ ខែមិថុនានេះមានការធ្លាក់ចុះជាងពាក់កណ្តាលធៀបទៅនឹងរដូវមុន ចំនួនតិចតួ ចនេះហើយដែលធ្វើឲ្យផ្លែប័រឡើងថ្លៃបែបនេះ។ ទោះយ៉ាងណាបន្លែផ្សេងៗនៅ ពេលនេះហាក់ធ្លាក់ចុះដូចជា broccoli ក្រូចជាដើម។ តម្លៃផ្លែឈើ និងបន្លៃបាន ធ្លាក់ចុះ២ភាគរយនៅក្នុងខែឧសភា ដោយជះឥទ្ធិពលដោយសារក្រូចឃ្វិច ដែល ធ្លាក់ចុះ៣៥ភាគរយ ផ្លែគីវីចំនួន៣៩ភាគរយ និងប៉េងបោះចំនួ៦.៥ភាគរយ។ ចំណែកសាច់សត្វ គោ មាន់ និងត្រីបានកើនឡើង ០.៨ភាគរយ៕
សំ វណ្ណា
Newshub.
............................................................................
បុរសម្នាក់ត្រូវជាប់ចោទថាជាប់ពាក់ព័ន្ធទៅនឹងការស្លាប់របស់ក្មេងប្រុសនៅ Upper Hutt
ប៉ូលីសបានចោទប្រកាន់បុរសវ័យ៣១ឆ្នាំម្នាក់ពីបទសម្លាប់ បន្ទាប់ពីប៉ូលីសបាន រកឃើញក្មេងបុរសអាយុ៥ខែម្នាក់ស្លាប់នៅក្នុងមន្ទីរពេទ្យ Wellington កាលពីថ្ងៃអង្គារ។ បុរសខាងលើដែលជាអ្នកស្គាល់ទារកខាងលើបានបង្ហាញខ្លួន សាវនាការនៅថ្ងៃពុធ។ បុរសខាងលើត្រូវបានជាប់ចោទពីបទធ្វើឲ្យក្មេងនោះរងរបួស ដោយមានបំណង ដោយបណ្តាលឲ្យឈឺចាប់រហូតដល់ស្លាប់។ ទោះយ៉ាងណា បុរសខាងលើនៅត្រូវបានប៉ូលីសបង្ហាញអត្តសញ្ញាណនៅឡើយទេ។ ក្មេងប្រុស ខាងលើត្រូវបានគេប្រទះឃើញកាលពីថ្ងៃទី១១ មិថុនា ជាមួយស្ថានភាពរងរបួស ក្បាលធ្ងន់ធ្ងរ និងបានស្លាប់ក្រោយមកទៀត៕
សំ វណ្ណា
Newshub.
........................................................................................
មជ្ឈមណ្ឌលកុមាររបស់រដ្ឋកំពុងជួបវិបត្តិបន្ទប់តូចក្មេងច្រើន
ប្រធានក្រុមស្រាវជ្រាវមួយរូបបានបញ្ជាក់ថា ញូវហ្ស៊ីលែន ត្រូវតែដោះស្រាយវិបត្តិ ការអប់រំកុមារភាព ដែលរដ្ឋាភិបាលបានបរាជ័យក្នុងការផ្តល់នូវការថែទាំចំពោះកុ មារគ្រប់រូបឲ្យសមរម្យ។ តាមការស្រាវជ្រាវពីនាយកដ្ឋានសុខភាពសាធារណៈនៃ សាកលវិទ្យាល័យអូតាហ្គោ បានបង្ហាញថា មជ្ឈមណ្ឌលកុមារភាពពី២០ទៅ៣០ ភាគរយនៅញូវហ្ស៊ីលែណបានបង្កការបង្កលំបាក និងការគ្រោះថ្នាក់ចំពោះកុមារ។ កត្តាចំបងគឺការតានតឹងចិត្ត ទំនាក់ទំនងមិនចុះសម្រុង អ៊ូអរ ផ្ទុកក្មេងច្រើនហួស និងទីធ្លារនៅខាងក្រៅសាលារៀនមានសូវមានគុណភាពល្អ។ និស្សិតថ្នាក់បណ្ឌិត នៃសាកលវិទ្យាល័យអូតាហ្គោ Mike Bedford បានបញ្ជាក់ថា សិស្សតូចៗរងនូវ ផលអវិជ្ជមានពីស្ថានភាព បរិស្ថានទាំងនោះ ដែលបានធ្វើឲ្យកុមារបាត់បង់នូវសេ រីភាពក្នុងកុមារភាពរបស់ខ្លួន។
សម្រាប់ស្តង់ដាការអប់រំរបស់ក្រសួងគឺផ្តល់ដល់សិស្សត្រឹម៣០នាក់ប៉ុណ្ណោះក្នុង មួយថ្នាក់ រួមនឹងមនុស្សពេញវ័យ៥នាក់ នៅក្នុងបន្ទប់គេងចំនួនបីនៅក្នុងផ្ទះរបស់ ខ្លួន។ ប៉ុន្តែចំនួននៅតែច្រើនហួស ដែលធ្វើឲ្យក្មេងៗមានអារម្មណ៍អួរអាប់ និងតា នតឹង៕
សំ វណ្ណា
NZ Radio
...................................................................................
តំបន់ឈូងសមុទ្រខាងកើត៖ អាជ្ញាធរ ចេញសញ្ញាព្រមានផ្លូវការពីការកំរិតទឹកទន្លេ ឡើងខ្ពស់ដោយសារទឹកភ្លៀង
មន្ត្រីជំនាញកំពុងផ្តោតការតាមដានចំពោះទឹកទន្លេនៅក្នុងតំបន់ Gisborne ជាមួយនឹងការផ្តោតការយកចិត្តទុកដាក់ចំពោះដីនៅតំបន់នោះដែលពោពេញ ទៅដោយសារទឹកភ្លៀងពីអាទិត្យមុនខ្លាំងក្លា។ ទឹកភ្លៀងយ៉ាងខ្លាំងត្រូវគេរំពឹងថា នឹងបន្តរហូតដល់រសៀលថ្ងៃអង្គារ។ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅលំនៅដ្ឋាន នៅ Tolaga Bay ចំនួន២៩ខ្នងត្រូវកាត់ផ្តាច់ចរន្តអគ្គិសនី នៅគ្រាដែលបង្គោល អគ្គិសនីត្រូវបានបាក់។ ភ្នាក់ងារសង្គ្រោះ បានបញ្ជាក់ថាខ្លួនកំពុងតែឃ្លាំមើល ទឹកទន្លេ និងកំរិតទឹកភ្លៀងយ៉ាងយកចិត្តទុកដាក់នៅពេលយប់។
លោកនាយក ទទួលបន្ទុកការឆ្លើយតបការសង្គ្រោះ លោក Paul Stuart បានឲ្យដឹងថា ខណៈ ភ្លៀងបានធ្លាក់យ៉ាងគំហុក ដែលត្រូវបានគេព្យាករណ៍ថាធ្លាក់នៅជុំវិញតំបន់ Raukumara Ranges នៅតែបន្តធ្លាក់ខ្លាំងដដែលនៅគ្រប់ទីកន្លែង។ កំរិតទឹក ភ្លៀងមានអាំងតង់ស៊ីតេខ្ពស់គឺពី១៥ទៅ២៥មមក្នុងមួយម៉ោង ជាមួយនឹងការព្យា ករណ៍ពីបាតុភូតផ្គររន្ទះ។ នៅទីក្រុង Gisborne អាចនឹងមានកំរិតទឹកភ្លៀងពី ៥០ទៅ១០០មមផងដែរ។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ជោគជាំកាលពីសប្តាហ៍មុនបានធ្វើឲ្យស្ពានចំនួន៦១ត្រូវ បានបិទ និងនាំយកនូវកម្ទេចកំទី សំរាមប្រមាណ១លានតោនចូលទៅក្នុងលំនៅ ដ្ឋាន ផ្លូវ និងនៅតំបន់ឆ្នេរសមុទ្រ Tolaga Bay។ MetService បានចេញសញ្ញា ព្រមានចំពោះតំបន់ Coromandel Peninsula Bay of Plenty រួមមាន Rotorua និង Kaimai Range, Hawke's Bay, Tararua Range និងនៅ Kaikōura Ranges។ ខ្យល់កន្តា្រក់ដែលមានកំលាំងប្រមាណ១២០គមក្នុងមួយម៉ោងត្រូវគេ រំពឹងថា នឹងកើតមាននៅ Marlborough Sounds, ហើយទឹកភ្លៀងនឹងអាចមាន រហូតដល់២២០មម នៅ Kaikōura
Ranges ៕
សំ វណ្ណា
RNZ
............................................................................................
ប៉ូលីសបំបែកសំណុំរឿងប្តីប្រពន្ធពីរនាក់លួចបើកក្រុមហ៊ុនធ្វើលំហាត់ឲ្យនិស្សិតសាកល វិទ្យាល័យដែលរកលុយបានជាង៤លាន៦សែនដុល្លារ
ពីរនាក់ប្រពន្ធមួយគូរកលុយបានរហូតដល់៤.៦លានដុល្លារពីវេបសាយដែល ដាក់លក់លំហាត់ (assignments) ដែលធ្វើរួចរាល់ទៅដល់និស្សិតនានា។ នេះបើស្នងការប៉ូលីស លោក Mike Bush។ ស្នងការប៉ូលីសបានបានស្នើសុំតុលាការកំពូលឲ្យចេញដីការនាំខ្លួនម្ចាស់វេបសាយ assignments4U Steven Quan Li និងប្រពន្ធ Fan Yang ដែលពាក់ព័ន្ធទៅនឹងការលក់លំហាត់ទៅឲ្យនិស្សិតដែល រកចំណូលបាន៤.៦លានដុល្លារ ដែលនេះត្រូវបានចាត់ទុកជាបទឧក្រិដ្ឋ។ វេប សាយនេះត្រូវបានបិទភ្លាមៗគ្រាដែលបណ្តាញសារព័ត៌មានចាប់អារម្មណ៍ និង គ្រាដែលអាជ្ញាធរទទួលបន្ទុកគុណភាពសិក្សាបានចាត់វិធានការក្តៅចំពោះវេប សាយដែលហ៊ានលួចធ្វើលំហាត់លក់ឲ្យនិស្សិត។ ក្រុមហ៊ុនត្រូវបានចោទប្រកា ន់ពីបទលក់កំណែលំហាត់ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ និងវគ្គសិក្សា ពហុបច្ចេកទេស។
លោកមេធាវី Mark Harborow បានបញ្ជាក់ថា ឯកសារ និង hard drive កុំព្យូទ័រ ត្រូវបានរិបអូស ដោយប៉ូលីសពីការិយាល័យ Assignments4U ដែលមានទីតាំង នៅនឹងកែងស្ទូឌីយោវិទ្យុញូវហ្ស៊ីលែន។ លោកអះអាងថា hard drive របស់កុំព្យូ ទ័រមានផ្ទុកនូវឯកសារនានាដែលត្រូវបញ្ជូនទៅនិស្សិតតាមអ៊ីម៉ែល និងនៅក្នុង ការិយាល័យផ្ទាល់នៅផ្លូវ Cook St.។ Assignments4U បានទទួលវិញ្ញាសារ រឺ លំហាត់នានាពីនិស្សិតរួចគេបានបញ្ជូនបន្តទៅកាន់អ្នកសរសេរអនាមិកផ្សេង ទៀតដើម្បីស្រាវជ្រាវ និងសរសេរនូវ assignments ទាំងនោះ។ ពេលខ្លះជន អនាមិកនោះបានអាកខោនផ្ទាល់របស់និស្សិតរូបនោះ ទាក់ទងផ្ទាល់ជាមួយគ្រូ ប្រចាំនិស្សិតនោះទៀតផង។ ក្រោយបញ្ចប់គេបញ្ជូនឯកសារនោះទៅនិស្សិត ចប់ ភារកិច្ចទទួលលុយ។ ការទទួលលុយពីនិស្សិតដែលជួលធ្វើនោះ គឺអាស្រ័យទៅ លើពិន្ទុដែលទទួលបាន A រឺក៍ B។ ពេលខ្លះក្រុមហ៊ុនខាងលើហ៊ានទាំងធានាទាំង ពិន្ទុដែលសិស្សអាចនឹងទទួលបានទៀតផងផង។
ទោះយ៉ាងណា ករណីបើ Assignments4U ខកខានមិនបានបញ្ជូនឯកសារបាន ទាន់ពេលទេ តម្លៃពេញនឹងមិនត្រូវបាននោះទេ។ សម្រាប់ថ្នាក់បរិញ្ញាបត្រ Assignments4U បានគិតជាប្រាក់១៨៥ដុល្លារក្នុង១០០០ពាក្យ។ ប៉ុន្តែតម្លៃនោះ មិនស្ថិតនៅនឹងបែបនេះទេ គឺអាចបញ្ចុះតម្លៃខ្លះទៅតាមអ្នកប្រើប្រាស់។ Assignments4U ជាទូទៅបានប្រគល់ប្រាក់ទាំងនោះទៅឲ្យជនអនាមិកដែលជា អ្នកសរសេរ និងធ្វើលំហាត់ទាំងនោះចំនួន៧០ភាគរយ ដោយឡែកខ្លួនទទួលបាន៣០ភាគរយ។ ការងារដែលគេឆែករកឃើញគឺមានដល់ទៅ៤៩២លំហាត់ ដែលបានធ្វើ ដែលគិតជាតម្លៃមធ្យមចំនួន៤០៦ដុល្លារក្នុងមួយលំហាត់។ សរុប ជាលុយទាំងវិញ គឺមិនតិចជាង៤លាន៦សែនដុល្លារនោះទេ៕
សំ វណ្ណា
RNZ
.................................................................................
អ្នកជិះរត់ភ្លើងគេចមិនបង់លុយនឹងត្រូវផាកពិន័យ៥០០ដុល្លារ
អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរនៅលើរថភ្លើង Auckland ដែលព្យាយាមគេ ចមិនទិញសំបុត្រ និងមិនបង់លុយអាចនឹងត្រូវប្រឈមនឹងការពិន័យ៥០០ដុល្លារ ។ ចាប់ពីថ្ងៃទី១៨ មិថុនាតទៅមន្ត្រីដឹកជញ្ជូននឹងអាចចាប់ផ្តើមធ្វើការពិន័យ១៥០ ដុល្លារចំពោះជនណាដែលមិនបានទិញសំបុត្រ និងមិនបានឆូតកាតបង់ប្រាក់។ បើមិនបង់១៥០ទេនឹងអាចត្រូវឡើងតុលាការដែលនឹងប្រឈមបង់ប្រាក់ពិន័យ ៥០០ដុល្លារ។ ភ្នាក់ងារដឹកជញ្ជូន Auckland បានបញ្ជាក់ថា ការគេចមិនបង់ប្រាក់ ទៅលើការធ្វើដំណើរបានធ្វើឲ្យបាត់បង់ចំណូលរហូតដល់២លាន ទៅ៣លាន ដុល្លារក្នុងមួយឆ្នាំ។ កាលពីឆ្នាំមុនមន្ត្រីដឹកជញ្ជូនបានអនុវត្តរួចហើយនៅតំបន់ Ōnehunga និងខ្សែរត់ Western lines៕
សំ វណ្ណា
RNZ