សំណើក្នុងការអភិវឌ្ឍលំនៅដ្ឋាននៅភាគខាងជើងក្រុង Auckland ដ៍ចម្រូង ចម្រាស់ ត្រូវបាន តុលាការបរិស្ថានច្រានចោល។ ក្រុមសាងសង់ Todd Property Group ចង់សាងសង់លំនៅដ្ឋានចំនួន១០០០ខ្នងនៅជិតនឹងតំបន់អភិរក្សសត្វ សមុទ្រ Okura ជាហេតុធ្វើឲ្យតុលាការបរិស្ថានបដិសេធ។ អ្នកទទួលបានសិទ្ធិ អភិវឌ្ឍត្រូវការធ្វើគម្រោងនេះឲ្យចេញជារូបរាង ប៉ុន្តែក្រុមប្រឹក្សាក្រុងក៍បានបដិ សេធ។ សំណើនេះនឹងប៉ះពាល់ដល់ធម្មជាតិ និងតម្លៃនៃទេសភាពនៅតំបន់ជុំ វិញនោះ នេះបើតាមតុលាការទទួលបន្ទុកបរិស្ថាន។ តំបន់ដីខាងលើត្រូវតែ ទទួលបានការការពារ ដោយសារវាជាលំនៅដ្ឋានរបស់បក្សី និងត្រីធម្មជាតិ ហើយវាក៍ជាកន្លែងដ៍មានប្រជាប្រិយភាពសម្រាប់ការដើរ។
Environment Court បានបញ្ជាក់ថា ខ្លួនមិនមានជំនឿចិត្តថាគម្រោងនេះនឹងអាច រក្សានូវធនធានធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីសត្វសមុទ្រនោះទេ។ Todd Property Group នឹងធ្វើការសម្រេចចិត្តឡើងវិញលើគម្រោងនៃការសាងសង់នេះ ៕
សំ វណ្ណា
Newshub

...................................................................................................
ជនសង្ស័យទី៥ត្រូវបានចាប់ខ្លួនពាក់ព័ន្ធទៅនឹងគ្រឿងញៀនតម្លៃ៦លានដុល្លារ
សមាជិកជាន់ខ្ពស់នៃក្រុមជនពាល Comanchero ត្រូវបានចាប់ខ្លួននៅ Far North ជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពថ្មីក្នុងការឆ្មក់ចូលចាប់បង្ក្រាបថ្នាំញៀន មេតំហ្វេតាមីននៅអាកាសយានដ្ឋានអន្តរជាតិ Auckland។ ប៉ូលីសបានរឹបអូស ថ្នាំមេតំហ្វេតាមីនចំនួន១៣.៥គីឡូក្រាម គិតជាទឹកប្រាក់តម្លៃជាង៦លានដុល្លារ ត្រូវបានលាក់ទុកនៅក្នុងម៉ាស៊ីនធ្ងន់ធ្ងន់មួយព្រលានយន្តហោះកាលពីខែមីនាកន្លងទៅ។ ប៉ូលីសបានចាប់ខ្លួនមនុស្សចំនួនបួននាក់នៅពេលនោះ ហើយមនុ ស្សទី៥ដែលត្រូវប៉ូលីសចាប់ខ្លួនគឺនៅព្រឹកថ្ងៃពុធនៅ Ngataki ភាគខាងនៃតំបន់ Kaitaia ដោយក្រុមប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្ម។
លោកព្រឹន្ទបាលទោ Lloyd Dchmid បានបញ្ជាក់ថា ក្រុមជនពាលមានសមាជិក រហូតដល់៣៧នាក់ ដែលបានរត់គេចខ្លួនពីប៉ូលីសតាំងពីខែមីនា។ ពួកគេត្រូវគេ រំពឹងថា នឹងត្រូវឡើងតុលាការ Manukau នៅថ្ងៃព្រហស្បត្តិ៍ ដោយមនុស្សបួន នាក់ត្រូវជាប់ចោទពីនាំចូលថ្នាំញៀន Class A រឺថ្នាំមេតំហ្វេតាមីន៕
សំ វណ្ណា
NZ Radio

.....................................................
ព្រឹលនៅតែបន្តធ្លាក់ និងបង្កការលំបាកក្នុងការធ្វើដំណើរនៅQueenstown
ដុំទឹកកក និងព្រិលនៅតែបន្តធ្លាក់ និងកំពុងបង្កើតបញ្ហាក្នុងការធ្វើដំណើរនៅជុំវិ
វិញតំបន់ Queenstown និងបង្ខំឲ្យអ្នកដំណើរជាច្រើនបង្ខំបោះបង់ចោលរថយន្ត ដោយដើរជំនួសវិញ។ រថយន្តចំនួនបីគ្រឿងបានជាប់គាំង និងត្រូវបានម្ចាស់ទុក ចោលនៅពុធនៅចំណុចប្រសព្វ McEntyre's Hill និង Arrowtown Lake Hayes ប្រវែងប្រមាណ២គម Arrowtown។ ប្រជាពលរដ្ឋជាច្រើនបានបញ្ជាក់ថា រថយន្ត ជាច្រើនគ្រឿង ក្នុងនោះក៍មានរថយន្តក្រុងផងដែរ បានជួបនូវការលំបាកក្នុងការ ឡើងចំណុចប្រសព្វ ដោយសារផ្លូវពោពេញទៅដោយទឹកកក។ ទោះបីយ៉ាងណា ផ្លូវនៅតែបន្តបើក នៅគ្រាដែលក្រុមប្រឹក្សាក្រុង Queenstown បានប្រើប្រាស់ត្រា ក់ទ័រដើម្បីធ្វើការឈូសឆាយផ្លូវនៅម៉ោង១រសៀល។ អ្នកនាំពាក្យបានបញ្ជាក់ថា ប៉ូលីសបានទទួលដំណឹងនៅម៉ោង១២ និង១០នាទី។ លោកបន្តថា រថយន្តពី ៨ ទៅ១០គ្រឿងត្រូវជាប់គាំងទៅមុខមិនរួច។ យ៉ាងណាក៍ដោយគ្មានមនុស្សរងរបួ សនោះទេ។ ស្ថានភាពផ្លូវកំពុងជូបការលំបាកដោយសាររអិលខ្លាំង គ្រាដែលរថ យន្តចំនួនបីគ្រឿងបានបុកគ្នាដោយសាររអិលនៅព្រឹកថ្ងៃពុធ៕
សំ វណ្ណា
RNZ

..........................................................
យន្តហោះប្រភេទ Airbus នឹងធ្វើតេស្តហោះហើរយន្តហោះប្រភេទ A350 នៅ Wellington នៅសប្តាហ៍នេះ
យន្តហោះប្រភេទ Airbus នឹងធ្វើការតេស្តនូវម៉ាស៊ីន A350-900 របស់ខ្លួននៅព្រលាន Wellington នៅចុងសប្តាហ៍នេះ សម្រាប់ការធ្វើដំណើរថ្មី។ យន្តហោះ នឹងធ្វើដំណើរទៅកាន់ Wellington ពីទីតាំង Airbus នៅ Toulouse កាត់តាម ទីក្រុងម៉ានីល។ លោក Steve Sanderson នាយកប្រតិបត្តិព្រលាន Wellington កំពុងរង់ចាំក្នុងការហោះហើរ និងការសាកល្បងយន្តហោះ A350 នៅ Wellington ។
យើងរីករាយដែលបានឃើញយន្តហោះថ្មីនេះ មានវត្តមាននៅញូវហ្ស៊លែន ហើយការសាកល្បងនឹងធ្វើនៅលើផ្លូវរត់នៅក្នុងព្រលាន។ ការធ្វើតេស្តសាក ល្បងនេះ អាចនឹងធ្វើឲ្យមានការរំពឹងថា Air NZ អាចនឹងប្តូរមកប្រើយន្តហោះ A350 ជំនួស777-200របស់ខ្លួនដែលកំពុងប្រើ ក្នុងរយៈពីរ បីឆ្នាំទៅមុខទៀត៕
សំ វណ្ណា
Newshub.
សំ វណ្ណា
Newshub.
............................................................
ក្លឹបរថយន្តសម័យបុរាណនៅ Wanganui Vintage ដង្ហែជាក្បួនអបអរថ្ងៃចំរើន ព្រះជន្មម្ចាស់ក្សត្រីអាលីហ្សាប៊ែត
ប្រធានក្លឹបរថយន្តជំនាន់ដើមនៅ Wanganui លោក Jim O'Neill បានធ្វើការដោ យគ្មានសំរាកក្នុងការរៀបចំព្រឹត្តិការណ៍ដ៍ធំ ក្នុងការដង្ហែក្បូនរថយន្តស៊េរីចាស់ ប្រចាំឆ្នាំរបស់ក្លិប។ ការជួបជុំ និងដង្ហែជាក្បួនកាលពីថ្ងៃអាទិត្យកន្លងទៅបាន ទាក់ទាញមនុស្សជាច្រើននាក់នៅជុំវិញទីប្រជុំជន North Island, Wellington, Taranaki, Hawke's Bay និង Warkworth។
រថយន្តចំនួន៦០ បានចាប់ផ្តើម និង ដង្ហែយ៉ាងស្រស់ស្អាត។ ក្នុងនោះមានមួយគ្រឿងមិនដំណើរការដោយសារម៉ា ស៊ីន ប៉ុន្តែលោកនៅតែធ្វើឲ្យដំណើរការ និងទៅមុខម្តងទៀត។ ព្រឹត្តិការណ៍ដង្ហែ ក្បួនរថយន្តសម័យមុនគឺដើម្បីអបអរសាទរថ្ងៃចំរើនព្រះជន្មម្ចាស់ក្សត្រីនៅចុង សប្តាហ៍កន្លងទៅនៅ Cornmarket Reserve ដែលផ្តល់ឱកាសដល់អ្នកទស្សនា ជាច្រើននាក់បានទស្សនា ថតរូបយ៉ាងរីករាយជាមួយទស្សនីយភាពនេះ៕