Tuesday, June 19, 2018

ប៉ូលីសកំពុងស្វែងរកអត្តសញ្ញាណជនដែលបាញ់សត្វអភិរក្សនៅ Kaikōura


យ៉ាងហោចណាស់សត្វរំពេក្រហមសមុទ្រដែលជាប្រភេទសត្វអភិរក្ស ត្រូវជន មិនស្គាល់មុខបាញ់ឲ្យងាប់ពេលនៅមាត់សមុទ្រ។ ប៉ូលីសកំពុងកំណត់មុខសញ្ញា ដែលបានបាញ់សម្លាប់សត្វចំនួន៩ក្បាលជាសត្វដែលត្រូវបានយកចិត្តទុកដាក់ អភិរក្ស។ សត្វប្រភេទនេះត្រូវបានការពារដោយច្បាប់ស្តីពីការអភិរក្សសត្វ និង ត្រូវ បានដាក់ក្នុងបញ្ជីរជាសត្វរងនូវការគម្រាមកំហែងនៅញូវហ្ស៊ីលែនទៀតផង។ សត្វ ទាំងនោះត្រូវបានគេប្រទះឃើញងាប់នៅជុំវិញកំពង់ដរ Kaikōura។ 
ពួកគេត្រូវបា នបាញ់ដោយកាំភ្លើង តែដោយសារភ័យពេកក៍រត់ឡើងរថយន្តទៅអស់ដោយមិន បានយកសត្វទាំងនោះទៅនោះទេ។ ការបាត់បង់សត្វខាងលើត្រូវបានក្រុមអភិ រក្សសត្វសំដែងនូវការសោកស្តាយបំផុត ក៍ព្រោះតែសត្វប្រភេទនេះជាសត្វជិត ផុតពូជ និងចំនួនរបស់វាកាន់តែថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមអភិរក្សកំពុង បើកការស៊ើបអង្កេតករណីសត្វស្លាបដែលត្រូវបានគេបាញ់សម្លាប់ទាំងនោះ៕
សំ វណ្ណា
Newshub
.......................................................................................

មនុស្សចំនួនបីនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលីសបានបើករថយន្តប្រដេញចាប់

មនុស្សចំនួនបីនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលីសបានបើករថយន្តប្រដេញចាប់នៅក្នុងទីក្រុង Auckland។ បុរសខាងលើ ត្រូវគេដឹងថា ស្ថិតក្នុងវ័យជិត២០ឆ្នាំ រឺ ២០ស្តើង មិនបានឈប់នៅពេលប៉ូលីសហៅឲ្យឈប់ គ្រាដែលពួកគេបើកលើស ល្បឿនកំណត់នៅ Mt Roskill នៅម៉ោង៨យប់ថ្ងៃច័ន្ទ។ ប៉ូលីសបានប្រដេញចាប់ និងស្រែកឲ្យគេឈប់ តែពួកគេមិនឈប់ ទើបប៉ូលីសបានប្រើប្រាស់ឧទ្ធម្ភាចក្រដើម្បីប្រដេញពីលើដើម្បីកុំឲ្យបាត់ដានរថយន្ត។ ពួកគេបានប្លុងរថយន្តចោលនៅ Guardwell Terrace និងបានចុះរត់មុនពេលប៉ូលីសចាប់ខ្លួនពួកគេ។ តាមពិតពួក គេគឺជាក្រុមចោរគាស់ ចោរលួចដែលទើបនឹងលួចពីកន្លែងផ្សេង ដោយយោង លើរថយន្តរបស់គេមានរបស់របរជាច្រើនដែលជារបស់ទើបនឹងលួចបាន៕
សំ វណ្ណា

RNZ
..........................................................................................
គម្រោងធ្វើឲ្យប្រសើរឡើង Invercargill តម្លៃជាង១៦០លានដុល្លារត្រូវបាន លាតត្រដាង

គម្រោងនៃការស្ថាបនា និងធ្វើឲ្យប្រសើរឡើងវិញ Invercargill ដែលមាន តម្លៃរហូតដល់១៦០លានដុល្លារត្រូវបានបង្ហាញជាផ្លូវការហើយនៅថ្ងៃច័ន្ទ។ គម្រោងនោះរួមមានការធ្វើអគារថ្មី កន្លែងចតរថយន្ត ហាងលក់ ទំនិញ និងមជ្ឈមណ្ឌលថែទាំងវេជ្ជសាស្ត្រផងដែរ។ គម្រោងអភិវឌ្ឍ នេះ ត្រូវបានរំពឹងថានឹងអាចផ្តល់ការងារប្រមាណជាង៤០០កន្លែងក្នុង មួយឆ្នាំនៅបេលដំណាក់កាលនៃការសាងសង់។ តាមការគ្រោងទុក គម្រោងនេះនឹងត្រូវអនុវត្តនៅមុនខែសីហាខាងមុខនេះតែម្តង។ ក្រុម ហ៊ុន HWCP ដែលទទួលបានការសាងសង់បានបញ្ជាក់ថា ក្រុមហ៊ុន នឹងជ្រើសរើសកម្លាំងពលកម្ម និងសេវាកម្មនៅនឹងកន្លែងនេះតែម្តង។ ការកម្ទេចអគារចាស់ត្រូវគេរំពឹងថា នឹងចាប់ផ្តើមនៅឆ្នាំក្រោយជាមួយ នឹងក្តីសង្ឃឹមថ្មីជាច្រើនដែលនឹងកើតឡើងរយៈពេល៣ទៅ៥ឆ្នាំទៀត៕
សំ វណ្ណា

NZ Radio
..........................................................................................
មនុស្សម្នាក់ស្លាប់ និងពីរនាក់ផ្សេងទៀតរបួសធ្ងន់ដោយសារធ្លាក់ឧទ្ធម្ភាចក្រខ្នាតតូច

មនុស្សចំនួនពីរនាក់ដែលជួបគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាចក្រ ដែលមនុស្សម្នាក់ បានស្លាប់នៅ Kaweka Ranges កំពុងទទួលព្យាបាលយ៉ាងយកចិត្តទុកដាក់ គ្រាដែលស្ថានភាពរបស់ពួកគេបានធូរស្បើយច្រើនឡើង។ មនុស្សពីរនាក់ទាំង នោះកំពុងត្រូវបានជួយសង្គ្រោះបន្ទាប់ពីយន្តហោះដែលដឹកអ្នកដំណើរចំនួន៥ នាក់បានធ្លាក់និងបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ។ យន្តហោះ នេះបានធ្លាក់នៅគ្រាដែលកំពុងហោះដើម្បីធ្វើការស្រាវជ្រាវស្តីពីការធ្វើពាណិជ្ជ កម្ម។ មនុស្សចំនួនបីនាក់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងមនុស្ស ម្នាក់បានស្លាប់។ ប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យ Hawke's Bay បានអះអាងថា បុរសម្នាក់វ័យប្រហែល៤០ឆ្នាំរងរបួសធ្ងន់ធ្ងរ ប៉ុន្តែបានធូរស្រាល បន្តិចវិញ ចំណែកម្នាក់ទៀតស្ថិតក្នុងវ័យ៣០ឆ្នាំក៍ស្រួលឡើងវិញដែរ៕ 
សំ វណ្ណា

RNZ
..............................................................................................
ក្មេងជំទង់ជនជាតិញូវហ្ស៊ីលែនត្រូវបានឃុំខ្លួនរយៈពេលពីរខែនៅអូស្ត្រាលី

ក្មេងជំទង់ញូវហ្ស៊ីលែនម្នាក់ត្រូវបានចាប់ខ្លួន និងត្រូវឃុំខ្លួននៅមណ្ឌលអប់រំកែ ប្រែ Melbourne ដែលមានចំងាយផ្លូវជិះដល់ទៅ១២ ទៅ១៣ម៉ោងពីគ្រួសាររបស់គេកំពុងរស់នៅ។ មេធាវីទទួលបន្ទុកជនអន្តោប្រវេសន៍អូស្ត្រាលីលោក Greg Barns បានបញ្ជាក់ថា ក្រុមក្មេងជំទង់ដែលងាយរងគ្រោះត្រូវបានគេយក ទៅឃុំនៅចំងាយមួយដ៍ឆ្ងាយពីក្រុមជួយគាំទ្រផ្លូវចិត្ត។ ការធ្វើដូច្នោះវាផ្ទុយទៅ នឹងគោលការណ៍យុត្តិធម៌សម្រាប់ជំទង់។ ករណីនេះជាករណីដ៍គួរឲ្យព្រួយបារម្ភ មួយ ដែលបង្ហាញថារដ្ឋាភិបាលអូស្ត្រាលីមានចេតនាដើម្បីឃុំខ្លួនពួកគេរួចធ្វើការ បណ្តេញចេញពីប្រទេសតែម្តង។ ក្មេងគួរត្រូវបានការថែទាំ និងព្យាបាលផ្លូវចិត្ត នៅពេលគេប្រព្រឹត្តខុសអ្វីមួយ។ ក្មេងប្រុសខាងលើត្រូវបានគេឃុំប្រមាណជាង ២ខែមកហើយ ដោយត្រូវងាយពីគ្រួសារថែមទៀត៕
សំ វណ្ណា

RNZ